ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប៉ះពាល់សុខភាពខ្លាំងណាស់ បើឈ្មួញលួចលាក់នាំចូលរបស់ខូចគុណភាព ពីប្រទេសជិតខាងមកចរាចរណ៍បែបនេះ
Fri,01 January 2021 (Time 11:32 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 410នាក់)


ខេត្តបន្ទាយមានជ័យ៖គ្រឿងក្នុងជ្រូកខូចគុណភាព ដែលឈ្មួញលួចនាំចូលពីប្រទេសថៃរួមមាន:ឆ្អឹងជំនីរ អណ្តាត សាច់ ស្លឹកត្រចៀក បេះដូង ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀនចំនួន៦០កេះ ស្មើនឹង៣ ៦០០ គីឡូក្រាម (ក្នុង១កេះ ស្មើនឹង៦០គីឡូក្រាម) ត្រូវបានក្រុមអន្តរាគមការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវ បង្រ្កាបអំពើរត់ពន្ធតំបន់៥ បង្ក្រាបបានកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខស្នាក់ការគយ និងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខណ:ដែលឈ្មួញដឹកទំនិញលួចបង្កប់នៅក្នុងរថយន្ត។

ជំនាញបានឲ្យដឹងថា បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ផលិតផលទាំងនោះ បានប្រែប្រួលសភាពដើម មានក្លិនស្អុយ (រលាយទឹកកកអស់) សមត្ថកិច្ចជំនាញ ក៏បានឯកភាពគ្នាធ្វើការដុតកម្ទេចចោលតាមវិធានការបសុពេទ្យ​ នៅចំណុចភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២ និង៣០នាទីរសៀល នៅថ្ងៃខែឆ្នាំដដែល ដោយយោងលើសារាចរលេខ០៧ សរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩។

ពាក់ព័ន្ធបញ្ហាខាងលើនេះមហាជនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាលំហូរចូលនៃគ្រឿងក្នុងជ្រូកខូចគុណភាព ចូលប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត ដោយខ្លះប្រាប់ថា មានច្បាប់នាំចូល និងខ្លះទៀតពុំមានច្បាប់នោះទេដោយលួចបង្កប់ជាមួយឡានដឹកត្រី និងឡានដឹកចំណីក្រពើ ដោយមិនមានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដានោះទេ ជាហេតុធ្វើឲ្យសាច់ឬគ្រឿងក្នុងជ្រូកទាំងនេះ គ្មានអនាម័យ និង ងាយខូចគុណភាពតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1121 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52088 នាក់
ខែនេះ :
514242 នាក់
3 ខែនេះ :
1114514 នាក់
សរុប :
17638779 នាក់