ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ
Fri,22 January 2021 (Time 02:12 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 274នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបា​នព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យ​កម៉ូតូមួយ​កើត​ឡើងនៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេ​លាម៉ោង១៩ និង៣០នាទី ថ្ងៃទី២០​ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំ​ងកម្លាំង​ចុះធ្វើប្រតិ​បត្តិការដល់​កន្លែង​កើតហេតុ ដើម្បីសួរនាំ​ហេតុការ​ណ៍ដែលកើតឡើង ហើយធ្វើការ​ស្រាវជ្រាវរហូត​ឈានដល់កា​រឃាត់​ខ្លួនជនសង្ស័យបានម្នាក់​ឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សា​រកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6610 ដែលជាម៉ូតូរបស់ជនរងគ្រោះ និងកូនកាំបិតចិតបន្លែ​០១ដើមផងដែរ នៅចំណុចម្ដុំអាគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវ​បានសមត្ថកិច្ច​បញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។នៅចំពោះមុខសមត្ថ​កិច្ច​ជនសង្ស័យ​បាន​ឆ្លើយសារភាពថា ខ្លួនពិ​តជាបានប្លន់យកម៉ូតូរបស់ជនរ​ងគ្រោះឈ្មោះ ប្រាក់ សុខុម ជាអ្នករ​ត់ម៉ូតូ​ឌុបពិតប្រាកដមែន ដោយខ្លួន​បានប្រើល្បិចធ្វើជាហៅម៉ូតូជិៈទៅភូមិប្រជាធម្ម ដោយប្រា​ប់ម្ចា​ស់ម៉ូ​តូឱ្យ​ជិៈផ្លូវកាត់​ដើម្បី​ងាយស្រួល​ធ្វើសកម្មភាព ពេលទៅដល់​កន្លែងស្ងាត់រូប​គេក៏បានយក​កូនកាំបិត​អារ​កជនរងគ្រោះពី​ក្រោយបណ្ដាលឱ្យម៉ូតូដួល ហើយរូបគេ​ក៏លើក​ម៉ូតូជិៈសំដៅ​ទៅរកកន្លែង​ដាក់​បញ្ចាំ តែគ្មានអ្នកណា​ទទួលបញ្ចាំសោះ ហើ​យខ្លួនក៏ជិៈ​បន្តទៅដល់ចំណុចអាគារថ្មី ក៏ត្រូវបាន​ស​មត្ថកិច្ច​ឃាត់ខ្លួនបានតែម្ដង។

ដោយទទួលបានចម្លើយសារភាព និងមានវត្ថុងតាងគ្រប់គា្រន់ ជនសង្ស័យត្រូវ​បានកម្លាំងជំ​នាញប​ទល្មើ​សព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្តចាត់ករបន្ត។បច្ចុប្បន្ន ជនសង្ស័យត្រូវបា​នកម្លាំងជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលា​ដំបូងខេត្តចា​ត់ការតាមច្បាប់​ហើយនៅរសៀលថ្ងៃទី២២នេះ។ ចំណែកម៉ូតូ​ត្រូវបានកម្លាំង អាវុធហត្ថក្រុង ប្រគល់ឱ្យក្រុម​គ្រួសារជនរងគ្រោះវិញហើយ ដោយឡែកជនរង​គ្រោះកំពុងស​ម្រាកព្យាបាល​នៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8613 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
171067 នាក់
ខែនេះ :
516824 នាក់
3 ខែនេះ :
1108519 នាក់
សរុប :
17628453 នាក់