ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋក្រីក្រ១គ្រួសារ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យសាងសង់ផ្ទះថ្មីជូន ក្នុងស្រុកថ្មពួក
Thu,23 December 2021 (Time 01:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 273នាក់)


ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ អមដំណើរដោយលោក លី សារី អនុប្រធានអចិន្ត្រៃ​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត និងជាអភិបាលរងខេត្ត ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមខេត្ត អាជ្ញាធរស្រុក ឃុំ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះថ្មី ១ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារក្រីក្រ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ផ្ទះថ្មីនៅចំពោះមុខនាពេលនេះ គឺជាផ្ទះមនុស្សធម៌ទី៧ហើយ សម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានលក្ខណៈសមរម្យ ហើយរឹងមាំដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហើយពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។


ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា៖ អំណោយផ្ទះ១ខ្នងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានសាងសង់រួចជាស្ថាពរ និងប្រគល់ជូនគ្រួសារក្រីក្រពិតប្រកដមានឈ្មោះ ធិប ឡោម អាយុ៥៣ ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ដែលផ្ទះទំហំ៤ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែកISI ប្រក់សង័្កសី ជញ្ជាំងសង្ក័សី បាតចាក់សុីម៉ង់សង់ផ្ទាល់ដី ក្រោមជំនួយឧបត្ថម្ភថវិកាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានចំណាយថវិការអស់ប្រមាណជាង២៣៩០.១០ដុល្លា(មូលនិធិសាខា១០០%)។

ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារបានផ្តល់អំណោយឧបត្ថម្ភជូនគ្រួសារទទួលផ្ទះរួមមាន: អង្ករ ៥០ គីឡូក្រាម,ត្រីខ ១០កំប៉ុង,មី០១កេសតូច,ទឹកសុីអុីវ ០៦ដប, មុង១,ភួយ ១, សារុង០១,ក្រមា ០១,អាវយឺត០៥, ធុងទឹកជ័រចំណុះ ៦០លីត្រ១ ប្លាស្ទីក ០១ផ្ទាំង,កន្ទេលជ័រ០១,ឆ្នាំង ០២ ,ចានបាយ ០៥ និងស្លាបព្រាដែក០៥ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
616 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48323 នាក់
ខែនេះ :
506756 នាក់
3 ខែនេះ :
1046615 នាក់
សរុប :
17641708 នាក់