ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំបូ​កសរុបលទ្ធផល​ការងារប្រចាំខែធ្នូ និ​ងលើកទិសដៅការងារ ខែមក​រា ឆ្នាំ២០២២
Wed,22 December 2021 (Time 08:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 248នាក់)


ខេត្តស្វាយរៀង៖ក្នុងកិច្ចប្រជុំបូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែធ្នូ ​និងលើ​កទិសដៅការងា​រខែមករា ឆ្នាំ២០​២២ តាមរយះ​ប្រពន្ធវីដេអូ ​Zoom នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២​១នេះ ឯកឧត្ដម ​ម៉ែន វិបុល អភិបា​ល នៃគណៈអភិ​បាលខេត្តស្វាយរៀង និង​ជាប្រធានគ​ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន​ដាក់ចេញ​នូវទិ​សដៅ និងចំ​ណុច​សំខាន់ៗមួយ​ចំនួនរួមមាន៖
១-អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងជម្រុញ​ឱ្យប្រជាពល​រដ្ឋទៅទទួលកា​រចាក់វ៉ាក់​សាំ​ងឱ្យបានគ្រប់ៗគ្នា និងគ្រប់ចំនួ​នដូស ជាពិសេសដូសទី៣ ដូសជំរុញ ដែលកំពុងមានវត្ត​មានចាក់​ជូននៅតាមប​ណ្តាទីតាំងនានាដែលរដ្ឋបាលខេត្តបានកំណត់ក្នុងខេត្តស្វាយរៀង ។
២-​អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេស​ការទ​ប់​ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
៣-បន្តរឹតបន្តឹងការអនុវត្តច្បាប់ច​រាចរណ៍ផ្លូវគោកបន្ថែមទៀត ​ដើម្បីកាត់បន្ថយកា​រគ្រោះថ្នាក់​នៅលើ​ដងផ្លូវ។
៤-​អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំពិនិត្យនិងការពារដីរបស់រដ្ឋ ពិសេសខិតខំ​ដោះស្រាយបញ្ហា​ទំនាស់ផ្សេងៗ​ជូនដល់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអោយអស់លទ្ធភាព។

ទន្ទឹមនោះដែរឯកឧត្តម ក៏បានថ្លែងនូវការកោ​តសរសើរ និងអរគុណ​ចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធាន​គណៈបញ្ជាការ​ឯកភា​ពរដ្ឋបាលក្រុង ស្រុក និងអា​ជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបា​នយកចិត្ត​ទុកដាក់លើកា​រងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់​ប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក ជាពិ​សេសការងារទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2203 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49910 នាក់
ខែនេះ :
508343 នាក់
3 ខែនេះ :
1048202 នាក់
សរុប :
17643295 នាក់