ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាកា​រឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០​២១
Wed,22 December 2021 (Time 08:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 264នាក់)


ខេត្តបាត់ដំបង៖ក្នុងកិ​ច្ចប្រជុំប្រចាំខែវិច្ឆិកា​ ឆ្នាំ​២០​២១ របស់គណៈបញ្ជាកា​រឯកភាពរដ្ឋ​បា​លខេត្ត​បាត់ដំប​ង នៅព្រឹកថ្ងៃទី២២ ​ខែធ្នូ ឆ្នាំ២០​២១ ដោយ​មានការអញ្ជើញចូលរួ​មដោយ អភិបាល​រងខេត្ត លោ​ក​នា​យករដ្ឋបាលសាលា​ខេត្ត កងកម្លាំង​ប្រដាប់អាវុធទាំ​ង៣ប្រភេទ អភិបាល អភិបាលរ​ងក្រុង​ស្រុកទាំង​១៤ ព្រមទាំ​ងប្រ​ធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នក​ពាក់ព័ន្ធមួយ​ចំនួនទៀត​នោះ ឯកឧត្តម​ សុខ លូ ប្រធាន​គណៈបញ្ជាការឯកភាព និងជាអភិបាល នៃគណៈអភិបាលខេត្ត​ បាន​មានប្រសាសន៍ណែ​នាំដល់ គណៈបញ្ជាការឯកភា​ពរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក ឲ្យបន្តព​ង្រឹងការខិតខំប្រឹងប្រែងរ​បស់ខ្លួនបន្តទៀត ពិសេសពង្រឹង​ផ្នែកគោលន​យោបាយភូមិ ឃុំមានសុវត្ថិភាព ផ្នែកចរាចរ​ណ៍សាធារណៈ ឲ្យ​កាន់តែមានប្រសិទ្ធិភាពជាងមុន ក្នុងន័យ​ពង្រឹង​ដល់សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ កាត់បន្ថយ​អាត្រាគ្រោះថ្នាក់ចរាចរណ៍ និងអាត្រា​ការស្លាប់ដោយ​សារគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងនោះឯកឧត្តម បានបា​នលើកទឹកចិត្តដល់រដ្ឋ​បាលក្រុងស្រុក ទាំង១៤ រៀបចំ​វេទិការសា​ធារណៈទៅតាមលទ្ធភាព​ជាក់ស្ដែង ដែលខ្លួន​អាចធ្វើទៅបាន មិនថាតូចក្ដី ធំក្ដី នៅតាមភូមិ​ឃុំរបស់ខ្លួន ដើម្បីព​ង្រឹងការដោះស្រា​យជូនប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ ។

ជាងនេះទៅទៀតឯក​ឧត្តម បានជម្រុញ​ឲ្យមានការផ្សព្វផ្សាយដ​ល់ប្រជាពលរដ្ឋ អំពីការ​មកទទួល​ចាក់វ៉ាក់សាំ​ងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយកន្លងម​កប្រជាពល​រដ្ឋភាគ​មិនទាន់​បានទទួល​ដំណឹងច្រើនអំពីកា​រចាក់វ៉ាក់សាំងលើកទី៣នេះ ដូច្នេះ​ត្រូវធ្វើកា​រផ្សព្វផ្សាយជូនប្រជាពលរដ្ឋ គ្រប់ភូមិ ឃុំ សង្កាត់ ទាំងអស់ ក្នុងការប្រញាប់ប្រញាល់​មកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នៅតាម​មណ្ឌលចាក់វ៉ាក់សាំងទៅតាមមណ្ឌលដែ​លរដ្ឋបាលក្រុង ស្រុកបានរៀបចំ ដើម្បី​ពង្រឹងភាពស៊ាំក្នុងខ្លួនខ្ពស់ ប្រឆាំងការរីករា​លដាលជម្ងឺកូវីដ-១៩បម្លែង ជាពិសេសកូវីដ-១៩ អូមីក្រុង ដែលកំពុងតែរីករាលដា​លយ៉ាងឆាប់រហ័សនៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1865 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49572 នាក់
ខែនេះ :
508005 នាក់
3 ខែនេះ :
1047864 នាក់
សរុប :
17642957 នាក់