ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមកាងារអន្តរក្រសួង និងអាជ្ញាធរខេត្តចុះវាស់វែងក្បាលដី ដែលប៉ះពាល់ជាមួយគម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្តអចល័ត ក្នុងសង្កាត់និមិត្ត
Tue,21 December 2021 (Time 11:50 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 356នាក់)


ខេត្តបន្ទាយមានជ័យ:បន្ទាប់ពីបញ្ចប់នៅកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយគម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្តអចល័តទាំងពីរកន្លែងជូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ក្នុងរយៈពេលមួយព្រឹករួចមក នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ថុក សម្បត្តិ ប្រធានក្រុមកាងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និងលោក កែវ តារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានបន្តដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះវាស់វែងក្បាលដី ដែលប៉ះពាល់ជាមួយគម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្តអចល័ត ចំនួន២កន្លែង នៅបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក លី សារី បានមានប្រសាសន៍លើកឡើងថា៖បន្ទាប់ពីពិភាក្សាជជែកគ្នារវាងក្រុមការងារ និងអ្នកពាក់ព័ន្ធទំនាស់បានធ្វើអោយក្រុមការងារទទួលបានធាតុចូលថ្មីៗបន្ថែមទៀតដែលជាលទ្ធផលល្អ សម្រាប់ជាជំនួយដល់យន្តការឈានទៅរកការដោះស្រាយបញ្ហានេះផងដែរ។

ជាមួយគ្នានោះលោក លី សារី បានបញ្ជាក់ថា៖ សម្រាប់លទ្ធផលនៃកិច្ចប្រជុំ និងសកម្មភាពចុះវាស់វែងជាក់ស្តែងយើងទទួលបាន៖
១.បងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដីធ្លី លើទីតាំងសង់ស្ថានីយចំនួន០២ កន្លែង ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឯកភាពចូលរួមអោយក្រុមការងារ ចុះវាស់វែងលម្លិតក្បាលដីជាក់ស្តែង នីមួយៗ។
២.បានបកស្រាយ និងពន្យល់ ពីក្រុមការងារថ្នាក់ជាតិ និងខេត្ត រាល់ចម្ងល់ពីបងប្អូនប្រជាពលរដ្ឋដែលបានចោទសួរ ក្នុងអង្គប្រជុំ។
៣.ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានអនុវត្តតាមនីតិវិធី ទទួលបានជោគជ័យ ១០០%និងមិនមានអំពើហឹង្សា ពេលអនុវត្តលើទីតាំងដីជាក់ស្តែង។
៤.ក្រុមការងារនឹងអនុវត្តបន្តតាមនីតិវិធី និងធ្វើការផ្សាព្វផ្សាយ ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់គម្រោងអោយបានទូលំទូលាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
544 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48251 នាក់
ខែនេះ :
506684 នាក់
3 ខែនេះ :
1046543 នាក់
សរុប :
17641636 នាក់