ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេ​ត្តប៉ៃលិន ទទួលជែលលាង​ដៃចំនួន៧៤​២កេស ជំនួយ​មនុស្សធម៌​ពីស្នាក់​ការកណ្តាល​កាកបាទក្រហមកម្ពុជា
Mon,20 December 2021 (Time 06:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 280នាក់)


ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃ លិន បានទ​ទួលអំណោ​យសប្បុរសធម៌ ជែលលាងដៃពី​ស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតី​ភាព លោក ជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំ​នងកាកបាទក្រហមកម្ពុជា ជាតំណា​ងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមា​នការអញ្ជើញចូលរួមពីក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ព្រមទាំង​លោក​គ្រូអ្នកពេទ្យផងដែរ។

លោកជំទាវ ​ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ជាតំ​ណាង​ដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ ប្រធាន​គណកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន បាន​ថ្លែង សន្ទរកថាស្វាគមន៍ឱ្យដឹងថា ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មានិត្តិ​យសដែល​បានទទួលបដិសណ្ឋារកិច្ច លោកជំទាវ នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ដែល​បានអញ្ជើញនាំយកមកនូវជំនួយមនុស្សធម៌ គឺជែលលាងដៃចំនួន៧៤២កេស ស្មើនឹ​ង១១​,៨៧២ដប មកផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អនុសាខា​កាកបាទក្រ​ហមក្រុង/ស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង៧ក្នុងខេត្តប៉ៃលិនផងដែរ។

លោកជំទាវបន្តទៀតថា ​ក្នុងឱកាសដ៏ថ្លៃថ្លានេះ តំណាងឱ្យគណ:កម្មាធិការសាខា អនុសាខា និង​លោក ​លោកស្រី មកពីមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពទាំងអស់ សូមថ្លែងអំ​ណរគុណយ៉ា​ងជ្រាលជ្រៅចំពោះសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​តែងតែគាំទ្រនូវសកម្មភាពមនុស្សធម៌របស់សាខា ជាពិសេស សម្តេច បានជួយទំនុកបម្រុងថវិកា និងសម្ភារ: យ៉ាងច្រើនសន្ធឹ​កសន្ធាប់ក្នុងរយ:ពេលនៃការប្រយុទ្ធជាមួយជំងឺកូវីដ១៩កន្លងមក។
លោកជំទាវបញ្ជាក់ថា ចា​ប់ពីមានការឆ្លងរីករាលដាលនូវជំងឺនេះ ពោលគឺតាំងពី​ចុងឆ្នាំ២០១៩មក​សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានយ​កចិត្តទុកដាក់ និងដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា អនុ​សាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនប្រជាបលរដ្ឋ ដែលជួបការ​លំបាកនៅ​តាមសហគមន៍ និងប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័កផងដែរ ព្រមជាមួយនោះ ក្រុម​ការ​ងារ​សាខា ក៏បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងវិធាន​ការនានារបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៅតាមទីប្រជុំជនសំខាន់ៗ និងនៅ​តាមសហគមន៍ជនបទមួយចំនួនផងដែរ។

ក្នុងនោះ​ដែរ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ក៏​បាន​កោ​តសរសើរ ដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលបានសហ​ការជាមួយ​នឹងមន្ទីរសុខាភិបាលខេត្ត យកចិត្តទុកដាក់ថែទាំអ្នកជំងឺកូវីដ ១៩ អ្នកធ្វើចត្តា​ឡីស័ក​រាប់ពាន់ នាក់ ដោយមិនគិតពីការនឿយហត់ ដោយមានការចូលរួមពីមន្រ្តីនៅតាមមន្ទីរអង្គភាពនានា ទូទាំ​ងខេត្ត គឺដាក់វេណប្រចាំការទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ។

លោកជំទាវ​បន្តទៀតថា ទោះបីជាបញ្ហាជំងឺកូវីដ១៩ មានការថមថយទៅវិញបន្តិចមែន តែសូម​ឱ្យមន្រ្តីសាខាទាំងអ ស់នៅតែបន្តយ​កចិត្តទុកដាក់​ក្នុងការចុះផ្សព្វផ្សា​យជូនប្រជាពលរដ្ឋ នៅតា​មមូលដ្ឋាន​ឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារ ទប់ស្កាត់​ការឆ្លងរាលដា​លនៃជំងឺនេះ ជាពិសេ​សជំងឺកូវីដ ១៩ ប្រភេទថ្មី (អូមីក្រុង) ដែលកំពុង​តែឆ្លងរាលដា​លនៅប្រទេ​សនានា ហើយក៏បានចូលមកដល់ប្រទេសកម្ពុជាយើងហើយ។

លោកជំទាវ ក៏សូមជូនពរដ​ល់ថ្នាក់ដឹកនាំ​ខេត្ត និងក្រុមការងារសាខាកាកបាទក្រហមក​ម្ពុជាខេត្តប៉ៃ​លិន ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ឱ្យទទួលបានជោគជ័យទាំងអស់គ្នា។

បញ្ជាក់ថា ៖ ក្រោយពី​ទទួលបានជែលលាងដៃពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រុមការ​ងារ ​ក៏បានបែងចែកទៅតាមតំបន់នានាទូទាំងខេត្ត គឺកន្លែងនីមួយៗទទួលបានជែលចំនួន៥០កេស ៖១. សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
២. អនុសាខាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន
៣. អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ
៤. មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
៥. មណ្ឌ​លសុខភាពផ្សារព្រំ
៦. មណ្ឌលសុខភាពអូរច្រា
៧. មណ្ឌលសុខភាពសួនកុមារ
៨. មណ្ឌលសុខភាពភ្នំព្រាល
៩. មណ្ឌលសុខភាពភ្នំស្ពង់
១០. មណ្ឌលសុខផាពក្រចាប់
និង១១. មណ្ឌលសុខភាព អូរចិត្តប្រាំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
375 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48082 នាក់
ខែនេះ :
506515 នាក់
3 ខែនេះ :
1046374 នាក់
សរុប :
17641467 នាក់