ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ដីចំកាស្រល់ចំនួន៧ហិចតាគ្រប់គ្រងដោយក្រសួងកសិកម្មត្រូវបានអាជ្ញាធរចាប់ពីថ្នាក់ភូមិឃុំរហូតដល់ថ្នាក់ខេត្តឃុបឃិតគ្នាជាប្រប្រព័ន្ធលក់អោយឈ្មួញបានលុយរាប់សែនដុល្លា
Wed,01 December 2021 (Time 08:27 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 373នាក់)


(ខេត្តមណ្ឌលគិរី )៖ ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​ជាង​៧​ហិ​កតា ដែល​គ្រប់គ្រង​ដោយក្រ​​​សួងកសិកម្ម​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ពូតាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​ជន​​ខិលខូច​មួយ​ក្រុម​តូច​ឃុបឃិត​គ្នា​លក់​យ៉ាង​អនាធិបតេយ្យ ក្នុង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ជួញដូរ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នេះ គឺជា​អាជ្ញាធរ​មូលដ្ឋាន ដែល​ឈ្មួញ​​មកពីភ្នំពេញជាអ្នកទិញ ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក ភី ងូ​ក ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​ឃុបឃិត​ជាមួយ​បក្ខពួក​រៀបចំ​ជា​ប្រ​ព័​ន្ឋ ដោយ​មានការ​ចាត់តាំង​អ្នក​ឈរឈ្មោះ​ចំនួន​បី​នាក់​ជា​ម្ចាស់​ដី​កម្ម​សិ​ទ្ឋ ដើម្បី​ស្នើ​សុំ​កាន់កាប់​ដី​ដោយ​ខុសច្បាប់ រួច​ធ្វើ​លិខិត​ផ្ទេរ​ទិញ​លក់​ឲ្យ​ទៅ​ឈ្មោះ វិច សុ​វាចា ក្នុង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ដោយ​ទទួលស្គាល់​ត្រឹម​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង ខេត្ត ពោល​គឺ​គ្មាន​ការ​ធ្វើ​អនុ​ប​យោគ​ពី​រដ្ឋ ឬ​កាត់​ខ្វៀល​ចេញពី​ដី​ក្រសួងកសិកម្ម​ឡើយ ។ ជាង​នេះ​ទៀត​សោត ក្រោយ​គេ​ស្នើ​សុំ​ចុះបញ្ជី​សម្គាល់​ម្ចាស់​កម្ម​សិ​ទ្ឋិ​អចល​នទ្រព្យ​(​ប្លង់​រឹង) មន្ត្រី​​​រដ្ឋបាល​ព្រៃឈើ​បាន​ប្តឹង​ជំទាស់ ប៉ុន្តែ​សកម្មភាព​បំពាន​យក​ដី​នៅ​តែ​ប្រព្រឹត្ត ដោយ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ ព្រោះបានតាស្រមូមធ្វើខ្នង ។

ប្រភព​បន្ត​ថា ក្រោយ​ទទួល​បាន​លិខិត​ផ្ទេរ​
សិ​ទ្ឋិ​​​កាន់កាប់​ដី​ពី​លោក​ចៅសង្កាត់ ភី ងូ​ក រួច​ហើយ​នោះ អ្នកទិញ​ដីចម្ការ​ស្រល់​ដោយ​ខុសច្បាប់​នេះ បាន​ទំនាក់ទំនង​មន្ត្រី​ក្នុង​ខេត្ត​ចំណាយ​លុយ​ជាង​ពីរ​សែន​ដុល្លារ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​កាត់​ខ្វៀល​ដី​ចំណុច​ខាងលើ​ចេញពី​ដី​ក្រសួងកសិកម្ម ។ ដែល​ដំណើរការ​នេះ បាន​ចាប់ផ្តើម​តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១ រហូត​បច្ចុប្បន្ន​មិន​ទាន់​សម្រេច​នៅឡើយ ។

សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ត្រួតពិនិត្យ​ករណី​រំលោភយកដី​ចម្ការ​ស្រល់​របស់​រដ្ឋ ស្ថិត​ក្នុងភូមិ​ពូ​តាំង​សង្កាត់​រ​មនា ក្រុង​សែន​មនោ​រម្យ បាន​រក​ឃើញ​សកម្ម​ភាព​រំលោភ​យក​ដី​ស្រល់​រដ្ឋ​ចំនួន​៤​ទីតាំង ។ ដែល​ការ​ចូល​ទន្ទ្រាន​ហ៊ុម​ព័ទ្ធ​យក​ដី​រដ្ឋ​ខាងលើ​នេះ ម្ចាស់​ដី​ពីរ​កន្លែង​សំអាង​លើ​ពាក្យ​ស្នើ​សុំ​កាន់​​កាប់ និង​ប្រើប្រាស់​ដីធ្លី ដែល​ទទួលស្គាល់​ពី​អា​ជ្ញាធរ​ភូមិ សង្កាត់ ក្រុង ។ ចំណែក​ដី​ពីរ​កន្លែងទៀត ឃើញ​មាន​ហ៊ុម​ព័ទ្ធ​របង តែពុំឃើញ​​មាន​ម្ចាស់​ចេញ​មុខ​ទទួលខុសត្រូវ​ព្រោះ​កំពុង​​រត់
ការ។

ក្នុង​ចំណោម​ដី​ទាំង​បួន​ទីតាំង​ខាងលើនេះ មាន​ដី​មួយ​កន្លែង​នៅ​ចំណុច​និយាម​កា​(៧៣៨២៨០-១៣៧១៧២៣)​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២១ កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​រឹង​មាំ​ជា​ច្រើន ដោយ​គេ​សំអាង​ថា មាន​លិខិត​កាន់កាប់​ពី​អាជ្ញាធរ​ត្រឹមត្រូវ ។ ប៉ុន្តែ​មន្ត្រី​ជំំ​នា​ញ​បាន​អះអាង​ថា ក្រសួង​មិន​ទាន់​មាន​ចំណាត់ការ​កាត់​ខ្វៀល​ដី​ទាំងនោះ​ទៅ​បុគ្គល​ណា​ម្នាក់​កាន់កាប់​ជាក​ម្មសិ​ទ្ឋិ​នោះ​ទេ ពោល​គឺ ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវ​តែ​ការពារ​ជា​ដាច់ខាត ។
ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ក្នុង​លិខិត​ផ្ទេរ​សិ​ទ្ឋិ​កាន់កាប់​ដីធ្លី ដែល​មានការ​ទទួលស្គាល់​តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​ថ្នាក់​ខេត្ត គឺ​មាន​បុគ្គល​បី​នាក់ ជា​អ្នក​ឈរឈ្មោះ​លក់ដូរ​ដី​រដ្ឋ​នេះ​ទៅ​ឲ្យ​អ្នក​រស់នៅ​ភ្នំពេញ​ម្នាក់ ។

បុគ្គល​បី​នាក់​ដែល​ឈរឈ្មោះ​លក់​ដី​រដ្ឋ​ទំហំ​ជាង​៧​ហិ​កតា​ឲ្យ​ទៅ​គេ​នោះមាន​​ឈ្មោះដូចខាងក្រោម៖
១-​ឈ្មោះ ភៅ ណា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។
២-​ឈ្មោះ ភី ច្រាញ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។
៣-​ឈ្មោះ ហាន សា​មឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ។ អ្នក​ទាំង​បី​ជា​ជនជាតិ​ព្នង រស់នៅ​ភូមិពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ ទាំង​បី​នាក់​នេះ ក្នុង​ម្នាក់​ទទួល​បាន​លុយ​តែ​ប្រាំមួយ​លាន​រៀល​ប៉ុណ្ណោះ ។ ហើយ​អ្នក​រត់ការ​បាន​ធ្វើ​លិខិត​កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី​បី​ប្លង់​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​(​ថ្ងៃ​១៤ ខែធ្នូ ឆ្នាំ​២០១៥) ដើម្បី​ផ្ទេរ​ទៅ​ឲ្យ​អ្នកទិញ​តែ​ម្នាក់ ហើយ​អ្នកទិញ​នោះ បាន​ធ្វើ​លិខិត​កាន់​កាប់​​ដីធ្លី​ថ្មី​មួយទៀត ដោយ​បូក​ទាំង​បី​ប្លង់​ចូល​គ្នា​ស្មើ​ជាង​៧​ហិ​កតា នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ គឺជារឿងពិត ។

ឆ្លើយ​តប​ករណី​ខាងលើ លោក ភី ងូ​ក ចៅ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​បាន​និយាយ​ថា ចំពោះ​រឿង​ដី​នេះ ម្ចាស់​គេ​បាន​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ គឺ​មុន​ក្រុមហ៊ុន​ដាំ​ដើម​ស្រល់​ទៅ​ទៀត ហើយ​គេ​មាន​ប្លង់​ត្រឹមត្រូវ ។ ចំណែក​សំណង់​ដែល​កំពុង​សាងសង់​នោះ គេ​បាន​សុំ​ទៅ​ក្រុង ឬ​ទៅ​ខេត្ត​អស់ហើយ ក្រៅពី​នេះ​លោក​មិន​ដឹង​​​ទេ ព្រោះគ្រប់ទឹកហើយ ។

ចំណែក​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គិរី ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​នេះ លោក​បាន​បញ្ជាក់​ថា នឹង​ចាត់​លោកនាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ចុះ​ទៅ​ទីតាំង​នោះ​ដើម្បី​ពិនិត្យ​ជាក់ស្តែង និង​ចាត់ការ ។
ទោះជា​យ៉ាងក្តី គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូឆ្នាំ២០២១នេះគេមិនទាន់ឃើញមន្ត្រីជំនាញណាចុះទៅពិនិត្យឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6483 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97352 នាក់
ខែនេះ :
514349 នាក់
3 ខែនេះ :
1114987 នាក់
សរុប :
17717192 នាក់