ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរ​បាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី​គ្រឿងញៀន
Sat,18 December 2021 (Time 04:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 277នាក់)


ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់​ត្រូវ​បានកម្លាំង​នគរបាលស្រុកស្វាយ​ចេក ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ទទួល​បាននូវ​សេចក្តីរា​យ​ការណ៍​ពីប្រជា​ពលរដ្ឋ នៅភូមិចំ​ការគ ឃុំស្វាយចេក ស្រុកស្វាយចេក កា​ល​ពីវេ​លា​ម៉ោង​២០​និង៣០នាទី​ថ្ងៃ​ទី១​៧ ខែ១២ ឆ្នាំ២០២​១ ថា​មាន​ឈ្មោះ​ ហែ​ម សុផន ភេទប្រុស អាយុ៣​១ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ បាន​រក​វាយ​គេតា​មផ្លូវ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ​ខាងលើ យកទៅ​សាកសួរ​នៅអធិកា​រដ្ឋាននគ​រ​បាលស្រុកស្វាយ​ចេក​សមត្ថកិច្ចបានធ្វើតេស្តិ៍រក​សារធាតុ​ញៀន លទ្ធផលវិជ្ជ​មាន បានរកឃើញមា​ន​ម្សៅក្រាម​ពណ៍សរថ្លា ០១កូនថង់ នៅក្នុងហោ​ប៉ៅខោ​ខៅ​ប៉ោយផ្នែកខាង​ស្ដាំខាង​មុខ​។នៅពេ​លស​មត្ថកិ​ច្ចធ្វើកា​រ​សាកសួរជ​នសង្ស័យ បានឆ្លើយ​សារ​ភាពថា ខ្លួនបាន​ទិញថ្នាំញៀន​ពីឈ្មោះ ជិន ប្រុស ភេទប្រុស អាយុប្រហែល ៣៥ ឆ្នាំនៅ​ភូមិ/ឃុំ​ជាមួយគ្នា ធ្លាប់​ទិញបានចំនួន១៥លើក​ក្នុង១​លើកៗ តំលៃ​ពីរម៉ឺនរៀល​។

ដោយ​យោង​តាម​ចម្លើយ​សា​រភាពរបស់​ជន​សង្ស័យខាងលើ និង​ដោ​យអនុវត្តតា​មបញ្ជារ​បស់​លោកវ​រសេនីយ៍​ឯក ធិន ស៊ិនដេត ស្នងការ​រ​ងខេត្ត ទទួល​ផែនប្រឆាំងប​ទល្មើសគ្រឿង​ញៀន​ និង​ដោយមា​នការ​ស​ម្រប​សម្រួលព្រះ​រាជអាជ្ញា​សាលាដំបូង​ខេត្តផងនោះ នៅ​ព្រឹកថ្ងៃ១៨ ខែធ្នូ ​ឆ្នាំ២០២១ កម្លាំង​ជំនា​ញ​បាន​ក​សាង​សុំណុំរឿង​បញ្ជូនខ្លួន​​ឈ្មោះ ជិន ប្រុស និ​ងវត្ថុតា​ងម្សៅ​ក្រាម​ ចំនួន៣៨ ​កូន​កំ​ណត់​កិ​បទុ​យោបឺ​ត ទៅតុលា​ការ​ខេត្ត ដើម្បី​បន្តនី​តិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
303 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48010 នាក់
ខែនេះ :
506443 នាក់
3 ខែនេះ :
1046302 នាក់
សរុប :
17641395 នាក់