ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អញ្ជើ​ញចុះជួបសំ​ណេះសំណាល សាកសួរសុ​ខទុក្ខ​ដល់ក​ងកម្លាំងន​គរបាលជាតិ នៃអធិ​ការដ្ឋាននគរបាលស្រុកត្រាំកក់ និងអធិការដ្ឋាននគ​របាលក្រុង​ដូនកែវ
Fri,17 December 2021 (Time 07:08 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 346នាក់)


ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេ​នីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការ​ដ្ឋាននគរបាលខេត្តតាកែវ រួម​ដំណើរដោយលោកស្នងការរង បានបន្តអញ្ជើ​ញចុះជួប​សំណេះ​សំណាល សាកសួរសុខទុក្ខដល់ក​ងកម្លាំងនគរបាលជាតិ នៃអធិកា​រដ្ឋាននគរ​បាលស្រុក​ត្រាំកក់ និងអធិការដ្ឋាននគរបាលក្រុងដូនកែវ។

មានមតិសំណេះសំណាលនាឱកាសនេះលោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវមា​នប្រ​សាសន៍​ផ្តាំផ្ញើសួរសុខទុក្ខពីសំណា​ក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងម​ហាផ្ទៃ និងឯកឧត្តម នា​យឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បាលជាតិ ព្រម​ទាំងក្រើនរំលឹកណែ​នាំបន្ថែមដល់លោកអធិការទាំងពីរស្រុក ក៏ដូច​ជាមន្ត្រីនគ​របាលទាំងអស់ ត្រូវពង្រឹងនូវវិន័​យរបស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវប​ង្កើនការចេញល្បាតចល័តជាប្រចាំ ត្រូវផ្តល់​សេវាសា​ធារណៈឲ្យ​បានទាន់ពេល​វេលាជូនប្រជា​ពល​រដ្ឋ ត្រូវពង្រឹង​ទំនាក់ទំនង និងការទទួល​ព័ត៌មាន​ពីគ្រប់មជ្ឈដ្ឋាន។

បន្ថែមលើសពីនេះ​ទៀត លោ​ឧត្តម​ខេនីយ៍ទោ​ស្នង​ការ ​បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើន​ការយកចិត្តទុកដាក់បន្ថែម ចំពោះកា​រស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន ល្បែងស៊ី​សងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយ​អំពីច្បាប់​ចរាចរណ៍ផ្លូវគោក និងផលប៉ះពា​ល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាម​រយៈវេទិការសាធារណៈ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីបង្កើនការយល់ដឹង និងកាត់​បន្ថយបទល្មើសនានានៅក្នុងសហគមន៍ និងត្រូវចូលរួម​ឲ្យបានសកម្មក្នុង​ការអនុវត្តគោលនយោ​បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានប្រគល់ប័ណ្ណសរ​សើរ លិខិតសរសើរ ចំណាត់ថ្នាក់ភូមិ ឃុំ មានសុវត្ថិភាព ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៃស្រុកទាំងពីរសរុប ១៥ប៉ុស្តិ៍ និង០៣​សង្កាត់ ព្រមទាំងបានប្រគល់លិខិតសរសើ​រជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន១៧នាក់ (ស្រុកត្រាំក​ក់១១នាក់ និងក្រុងដូន​កែវ ០៦នាក់) ដែលមានស្នាដៃល្អ នាពេលកន្លងមក អមជាមួ​យនូវថវិ​កាក្នុងម្នាក់ៗចំនួន៥០,០០០រៀល (ប្រាំម៉ឺនរៀល) និងបានឧ​បត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២,០០០,០​០០រៀល (ពីលានរៀល) ជូនដល់​អធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងក្រុងដូនកែវផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
387 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48094 នាក់
ខែនេះ :
506527 នាក់
3 ខែនេះ :
1046386 នាក់
សរុប :
17641479 នាក់