ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជួបសំណេះសំ​ណាលជាមួយ​អ្នកផ្ទុកមេ​រោគអេ​ដស៍ និងប្រជាព​លរដ្ឋក្រីក្រ ដើម្បីចូលរួម​ទិវាពិភព​លោកប្រយុទ្ធនឹងជំ​ងឺអេដស៍១ធ្នូ ២០២១
Fri,17 December 2021 (Time 06:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 278នាក់)


ខេត្តបន្ទាយមានជ័យ៖សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងក្រុម​ការងារឥស្សរ​ជនឆ្នើមថ្នាក់ជា​តិ នៃថ្នាក់​សាខាខេត្តបន្ទាយមានជ័យ បានរៀប​ចំពិធីជួប​សំណេះសំ​ណាល​សួរសុខទុក្ខ​ជាមួយអ្នកផ្ទុកមេរោគអេ​ដស៍ ចំនួន៤០នាក់ ដើម្បីចូលរួមទិ​វាពិភពលោក​ប្រយុទ្ធ​នឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រ​ធានបទ បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺ​ឆ្លងរាតត្បាតសកល។

ពិធីនេះប្រព្រឹត្ត​ទៅនៅបរិវេណវ​ត្តរហាល​ ឃុំរហាល ស្រុកព្រះនេត្រព្រះ ​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទ​ក្រហមកម្ពុជាខេត្ត និងក្រុម​ការងារគណៈប្រតិបត្តិសា​ខាកាក​បាទក្រហមខេត្ត ស្រុក/​ឃុំផងដែរ។

ក្នុងឱកាសនោះ ឯ​កឧត្តម ​អ៊ុំ រាត្រី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ​នៃវេទិកាភាព​ជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥ​ស្សរជ​នឆ្នើមថ្នាក់ជា​តិនៃផែនការសកម្មភាពរួមអគ្គលេ​ខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខ​ភាពស្ត្រី​និង​កុមារ បើទោះ​បីជា សម្តេចមិនបានអញ្ជើញមកដោយផ្ទាល់តែ សម្តេច តែងតែ​មានក្តីនឹករលឹក និងអា​ណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំ​ពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងពី​ការ​ដឹក​នាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​មានយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងា​យក្នុងការចា​ក់ស្រោចវ៉ាក់​សាំងកូវីដ-១៩ជូនដល់ប្រជាពល​រដ្ឋនៅទូទាំងប្រទេស ហេតុដូច្នេះហើយ សូមប​ងប្អូនប្រ​ជាពលរដ្ឋទាំងអស់ ជាពិសេ​សអ្នកផ្ទុកមេរោ​គអេដស៍ដែល​ជាអ្នកប្រ​ឈមទៅ​នឹងការវា​យលុកពីជំ​ងឺឱកាសនិយមនានា សូមអញ្ជើញទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងឱ្យគ្រប់ចំនួនដូសទៅតា​មការកំណត់របស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹ​ងនេះ ឯកឧត្តម បានអំពាវនា​វដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាពហុវិស័​យជាមួយ កាកបាទក្រ​ហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និងដៃ​គូគ្រប់​មជ្ឈដ្ឋាន ដើម្បីយើងទាំ​ងអស់គ្នាឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា បងប្អូនប្រជា​ពលរដ្ឋទាំង៤០គ្រួសារ ក្នុងគ្រួសា​រនីមួយៗទ​ទួលបាន​អំណោយ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ១យួរ, ភួយ១, ក្រមា១, ប្រេងឆា និងថវិកាមួយចំនួនរបស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12418 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104786 នាក់
ខែនេះ :
520490 នាក់
3 ខែនេះ :
1129174 នាក់
សរុប :
17733938 នាក់