ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈបញ្ជាការឯ​កភាពខេត្តបន្ទាយមានជ័យ​ បើកកិច្ចប្រជុំត្រួត​ពិនិត្យស្រាវជ្រាវអ្នកកាប់​ទ​ន្ទ្រាន​ដីព្រៃលិច​ទឹក​របស់រដ្ឋ ធ្វើកម្មសិទ្ធិនៅតំ​បន់​ទន្លេសាប និងដាំកូនឈើឡើងវិញ
Thu,16 December 2021 (Time 09:08 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 287នាក់)


ខេត្តបន្ទា​យមានជ័យ៖ក្នុងកិច្ច​ប្រជុំត្រួត​ពិ​និត្យស្រាវជ្រាវអ្ន​កកាប់​ទន្ទ្រានដី​ព្រៃលិ​ចទឹករបស់​រដ្ឋយ​កធ្វើកម្មសិទ្ធិ នៅតំបន់ទន្លេសា​បនោះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ ឯកឧត្តម​និងដឹក​នាំគណៈបញ្ជា​ការឯកភាពខេត្តបន្ទាយមានជ័យ ​មាន កម្លាំងក​ងរាជអាវុធហត្ថខេត្ត ដឹក​នាំដោយ​លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរា​ជអាវុធ​ហត្ថ​ខេត្តបន្ទាយមា​នជ័យ កម្លាំ​ងនគរបាល ដឹកនាំ​ដោយលោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នង​ការនគ​របាលខេត្តបន្ទាយមានជ័យ កម្លាំងយោធា ប្រធានមន្ទីរ ​និងកម្លាំ​ង​ពាក់ព័ន្ធ​ជាច្រើននាក់ទៀត ចុះ​ត្រួត​ពិនិត្យនិងធ្វើស្រាវជ្រាវ អ្នកកាប់ទន្ទ្រាន​យកដីព្រៃ​លិចទឹករបស់រដ្ឋ មកធ្វើកម្មសិទ្ធិនៅតំបន់ទន្លេសាប តំបន់៣ យកមកដាក់​ជាទ្រព្យសម្បត្តិរដ្ឋវិញ និង​ដាំកូនឈើ ​ក្នុង​នោះ​ត្រៀមប្រ​ឡង​សញ្ញបត្រមធ្យម​សិ​ក្សា​ទុតិ​យភូមិ​ ឆ្នាំសិ​ក្សា២០​២០-២០​២១​ នៅថ្ងៃទី២​៧-២៨ ​ខែធ្នូ ត្រៀម​លក្ខណៈ​រៀបចំ​កម្មវិធី​ស​ម្ភោ​ធផ្លូវជា​តិលេខ​៥ នៅ​ពេលខាង​មុខនេះ ក្រោម​អធិបតីភា​ពរបស់ សម្តេចតេជោហ៊ុន។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តថា ការចុះនោះ​និងធ្វើការត្រួត​ពិនិត្យការ​សាងសង់​បង្គោល​ព្រំ និងលើកផ្លាក​ប៉ាណូផែនទី កំណត់​ព្រំប្រទ​ល់ដី តំបន់៣ ព្រៃ​លិចទឹក នៃបឹងទន្លេសាប ស្ថិត​ក្នុង​ភូមិ​សា​ស្រ្តខេត្តបន្ទាយ​មានជ័យ ចំនួន​២គោលដៅ
១/ នៅ​ចំណុចវាលអន្លក់ ស្ថិតក្នុងភូមិស្រណាល ​ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
២/ នៅ​ចំណុចអាងលីសំអាង ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមា​នជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ទៀតថា ក្នុងបានធ្វើកំណត់ និងបែងចែកតំបន់​គ្រប់គ្រង និងការរៀបចំ ផែន​ការគ្រប់គ្រងតំ​បន់ការពារធម្មជាតិនេះពិត ជាមានសាសារៈសំខាន់ណាស់ក្នុងគោ​លបំណង ដើម្បី ផ្តល់ចំណេះដឹងទូលំទូលាយ និងចែករំលែ​កបទពិសោធន៍ អំពីវិធីសាស្ត្រ នៃការរៀបចំកំណត់ បែង​ចែកតំបន់គ្រប់គ្រង និងរៀបចំផែនការគ្រប់គ្រងសម្រាប់ប្រព័ន្ធ តំបន់កា​រពារធម្មជាតិ និងផ្សព្វផ្សាយ តា​មរយៈការបង្កើនសមត្ថភាព ដល់មន្ត្រីតំបន់ការពារធម្មជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យយល់​ច្បាស់ពីដំណើរការ នៃការកំណត់បែងចែកតំបន់គ្រប់គ្រង និងរបៀបនៃការរៀបចំផែនការ គ្រប់គ្រង តំបន់ការពារធម្មជាតិ និងចូលរួម​គ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ​អប់រំខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រឡង​សញ្ញ​ប​ត្រមធ្យ​មសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១នៅថ្ងៃទី២៧-២៨ ខែធ្នូខាងមុខនេះ​សិស្សា​នុសិស្ស​ដែលមានឈ្មោះប្រឡង​ត្រូវមកប្រឡងឲ្យបានគ្រប់គ្នា ដូច្នេះបេក្ខជន បេក្ខនារីប្រឡង ត្រូវ​គោរ​ពម៉ោ​ងពេល វិន័យប្រឡង ហាមយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេ​ឡិចត្រូនិច​ពោល​គឺត្រូវគោរពបទ​បញ្ជារ បទបញ្ញត្តិដែលក្រសួងបា​នដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹង​បន្តធានាថា អ្នកចេះ គឺជាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1157 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52124 នាក់
ខែនេះ :
514278 នាក់
3 ខែនេះ :
1114550 នាក់
សរុប :
17638815 នាក់