ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ អនុញ្ញាតឱ្យលេ​ខាធិការដ្ឋានរៀប​ចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួប​សំដែង​ការគួរសម និងពិភាក្សាការងារមួយចំនួន
Thu,16 December 2021 (Time 09:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 290នាក់)


ខេត្តប៉ៃលិន៖នៅរ​សៀលថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​អនុញ្ញាត​ឱ្យលេ​ខាធិការដ្ឋានរៀ​បចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួប​សំដែងការគួរសម និងពិភា​ក្សាការងា​រមួយចំនួន នៅសា​លាខេត្តប៉ៃ​លិន ស្តីពី​នី​តិវិធី ពាក់​ព័ន្ធនឹងកិច្ចដំ​ណើរការ សម្រាប់​ការ​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសា​សន៍លើកឡើងថា៖ តាមច្បាប់ស្ដីពីកា​របោះឆ្នោត ត្រង់មាត្រាទី៤៤ បានចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រូវផ្ដល់​សុពលភាព និងប្រកាសផ្សព្វផ្សាយប​ញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ៩០ថ្ងៃ យ៉ាងតិចមុនថ្ងៃបោះឆ្នោត តាមប្រតិទិន នៃការពិ​និត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ហើយការផ្ដល់​សុពលភាព និងប្រកា​សផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការ គឺថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ហេតុអ្វីបានជា គណៈកម្មាធិការជា​តិរៀបចំការ​បោះឆ្នោត (គជប) មិនព្រមលើកពេល នៃការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២​១ ក្នុងបរិបទនៃការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ យ៉ាងខ្លាំងក្លានៅទូទាំងប្រទេស ព្រោះ​ដោយសារច្បាប់ បទបញ្ជានីតិវិធី និងបទដ្ឋានគតិយុត្តិតម្រូវឱ្យអនុវត្តយ៉ាងដូចនេះ ទើបកា​រពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០២១ មិនអាចលើកបាន ហើយបា​នបញ្ចប់​ទៅដោយ​ជោគជ័យតាមការគ្រោងទុក គឺមា​នរយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ការបោះឆ្នោត គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រ​ទេសប្រកាន់ របបលទ្ធិប្រជាធិបតេយ្យ ហើយបើប្រជាពលរដ្ឋណាម្នាក់ មិនមានឈ្មោះ​ក្នុងបញ្ជីឈ្មោះ​បោះឆ្នោត គឺពលរដ្ឋនោះ ត្រូវបាត់​បង់នូវសិទ្ធិចូលរួមបោះឆ្នោត ដើម្បីបង្ហាញពីឆ​ន្ទះរបស់ខ្លួន ដូច្នេះ​លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ត្រូវសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយ​ អោយ បានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បី ត្រៀមលក្ខណៈ​សម្បត្តិអោយបា​នគ្រប់គ្រាន់ ដូចជា៖ អត្តសញ្ញាណបណ្ណ ឬលិខិតបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនានា សម្រាប់ការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ។

សូមបញ្ជាក់ថា៖ តាមសេចក្តីសម្រេចរាជរដ្ឋាភិបាលកម្ពុជា លេខ ៣១ សសរ ចុះថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ បានកំណត់យកថ្ងៃសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8596 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100964 នាក់
ខែនេះ :
516668 នាក់
3 ខែនេះ :
1125352 នាក់
សរុប :
17730116 នាក់