ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រៅពីការងា​រស្នូលអង្គភាព វរសេនាតូចថ្មើជើងលេខ៥១៤ បានបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បី​ជួ​យទ្រទ្រង់ជីវភាពកងទ័ព និងគ្រួសារកងទ័ព
Thu,16 December 2021 (Time 08:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 290នាក់)


ខេត្តបន្ទាយមានជ័យ៖វរសេនាតូចថ្មើរជើ​ងលេខ៥១៤ ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអ​នុវត្តន៍​ភារកិច្ចស្នូល អង្គភាពបានបន្តការបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីជួយធានា​ការរស់នៅ​របស់​កងទ័ព និង​គ្រួសារកង​ទ័ពដែលមានជីវភាពខ្វះខាត ពិសេសចូលរួមអ​នុវត្តន៍តាមផែន​ការយុទ្ធ​សា​ស្រ្តលើក​ស្ទួយវិស័យក​សិកម្មក្នុងស្រុ​ក របស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយមាន​ការយកចិត្តទុកដាក់ និងណែនាំ លោកវ​រសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរ​សេ​នាតូចថ្មើ​ជើងលេខ៥១៤ បានបង្កបង្កើនផលនូវបន្លែចម្រុះ ​និងការចិញ្ចឹមសត្វ ត្រីកង្កែប មាន់ ទា ក្ងាន ជ្រូក និងគោ តាម​ផែនការរបស់ថ្នាក់លើដាក់ឱ្យ។

គួរកត់សំគាល់ថា ក្នុងឆ្នាំ២០២១នេះ ដោយកងកម្លាំងរបស់ វរសេនាតូចថ្មើរជើងលេខ៥១៤ ចេញ​ប្រតិបត្តិការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កងកម្លាំងត្រៀមអន្តរាគមន៍នៅក្នុងទីតាំង គ្រប់អង្គភាព បា​ន​ខិតខំការងារបង្កបង្កើនផល និងចញ្ចឹមសត្វ បញ្ជូនបន្លែគ្រប់មុខ និងត្រីសាច់ មួយចំនួនបន្ថែម​ដល់​កម្លាំងជួរមុខ ធានាបានហូបប្រចាំថ្ងៃគ្រប់គ្រាន់ សុវត្ថិភាព និងសុខភាពល្អដល់កងកម្លាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2228 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53195 នាក់
ខែនេះ :
515349 នាក់
3 ខែនេះ :
1115621 នាក់
សរុប :
17639886 នាក់