ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆ្លងច​រន្តអគ្គីស​នី បណ្តាល​ឲ្យអគ្គិភ័​យឆា​បឆេះផ្ទះព​លរដ្ឋអស់​១ល្វែង នៅ​ខណ្ឌពោធិ៍សែនជ័យ
Thu,16 December 2021 (Time 07:45 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 304នាក់)


រាជធានីភ្នំពេញ៖ផ្ទះ១​ល្វែង និងសម្ភារៈ​មួយចំនួនរ​ងការខូចខាត​យ៉ាងដំណំក្នុងហេតុកា​រណ៍គ្រោះអ​គ្គិភ័យ​ ដែលបា​នកើតឡើងនាវេលាម៉ោង​១២និង១៥​នាទី​ថ្ងៃទី១​៦ ខែធ្នូ ឆ្នាំ២០២១ ​នៅ​ចំណុចផ្ទះលេ​ខ៤៤J៣ ផ្លូវ​បេ​តុងលេខ៣៨E៤ ក្រុម១ ស្ថិតនៅក្នុងភូមិត្រ​ពាំងល្វា២ សង្កាត់កាកា​បទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ​នាយការិ​យាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នង​ការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ទី​តាំងមា​នឈ្មោះ លី ឃុន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ លក់គ្រឿងស្នោរ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យ​ឆាប​ឆេះផ្ទះល្វែង ទំហំ៤ម៉ែត្រ x ១៦ម៉ែត្រ ឆេះអស់ទាំងស្រុង ព្រមទាំ​ងសម្ភារៈប្រើ​ប្រាស់អស់ទាំងស្រុង និងប​ណ្តាលរាលដាលដ​ល់ផ្ទះចំនួន ២​ល្វែង បណ្តាលឲ្យរ​ងការខូចខាត។

សម្រាប់ប្រតិបត្តិការសង្គ្រោះ​វិញ កម្លាំងជំនាញរបស់​យើងបានប្រើប្រា​ស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់៤៤ឡាន ស្មើរនឹង១៧៦ម៉ែត្រគូប ,រថយន្ត​ជំនួយមក​ពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ១២ម៉ែត្រ ទើ​បរលត់ទាំងស្រុង នៅវេលាម៉ោង ២និង០០នាទីនា​ថ្ងៃដដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
710 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51677 នាក់
ខែនេះ :
513831 នាក់
3 ខែនេះ :
1114103 នាក់
សរុប :
17638368 នាក់