ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រគល់​ពានរង្វាន់​ជ័យ​លាភី​ អក្សរសិល្ប៍​ទ​ន្លេមេគង្គ​លើក​ទី​១១ ដល់​បេ​ក្ខ​នារី​ពី​ររូប
Wed,15 December 2021 (Time 08:08 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 279នាក់)


ខេត្តកំពង់ចាម៖ក្នុងពិធីប្រគល់​ពានរង្វាន់​ជ័យលាភី អក្សរ​សិល្ប៍​ទន្លេមេគង្គ លើក​ទី​១១ ដល់​បេ​ក្ខ​នារី​ពីររូប នៅ​មន្ទីរ​សុខាភិ​បាល​នៃរដ្ឋបា​លខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម​ បាន​មានប្រសាសន៍​​ថា ការរៀបចំឲ្យ​មានការ​ប្រឡង​អក្សរសិល្ប៍​ទន្លេ​មេគង្គ​នេះ គឺ​ពិត​ជាមា​ន​អត្ថន័យ​សំខាន់​ណាស់ ​ពោល មិន​ត្រឹមតែ​ការ​ប្រ​គល់​ពានរង្វាន់​លើក​ទឹកចិត្ត​ដល់​បុគ្គល ឬបញ្ញវន្ត នៃ​បណ្ដា​ប្រទេស​ រស់នៅ​ជាប់​ដង​ទន្លេមេគង្គ​នោះទេ សំខាន់បំផុត​គឺ​ការ​រឹតចំ​ណង​សាមគ្គីភាព កិច្ចសហប្រ​តិបត្តិការ​ល្អ តាម​បណ្ដា​ប្រទេស​ ដែល​ជាប់​ដង​ទន្លេមេគង្គ​។

លោក ព្រឿង ប្រណិត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​ថ្លែងថា យើង​គ្រប់គ្នា​បាន​ជ្រាប​ច្បាស់​ហើ​យ​ថា ការប​ង្កើត​ស្នាដៃ​អក្សរសិល្ប៍​មួយ ប្រក​បដោយ​ការច្នៃប្រឌិត គឺ​ទាមទារ​ឱ្យ​អ្នកសរសេរ​មាន​កម្រិ​ត​យល់​ដឹង​មូលដ្ឋាន​យ៉ាង​ច្បាស់​លាស់ កា​រយល់​ច្បាស់​អំពី​បរិបទ​សង្គម​មួយ​លើ​គ្រប់ផ្នែក ពិសេស វប្បធម៌ អរិយធម៌ និង​ជីវភាព​ពិត​របស់​មនុស្ស​ក្នុង​តំបន់​ទើប​ស្នាដៃ​​មាន​ភាពប្រាកដនិយម​។
​ម្យ៉ាងទៀត យើង​តែងតែ​ទទួលស្គាល់ថា អក្សរសិល្ប៍​ដែលមាន​និរន្តរភាព និង​តម្លៃ គឺជា​ប្រភេទ​ស្នា​ដៃ ដែល​បានបង្ហាញ និង​ប្រៀបធៀប​តិច​ឬ​ច្រើន​នូវ​ព្រឹត្តិការ​សង្គម ជីវិត​ពិត​ក្នុងសង្គម​នោះ​។

សូមបញ្ជាក់ដែរថា ​បេ​ក្ខ​នារី ដែល​ទទួលបា​ន​ជ័យលាភី​មាន​ពីររូប ទី​១ ឈ្មោះ ឡុង លាភសុជាតា រស់​នៅខេត្តកំពង់ចាម និងទី​២ ឈ្មោះ លឹម ផាន់​ណា ​មកពី​ភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3085 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54052 នាក់
ខែនេះ :
516206 នាក់
3 ខែនេះ :
1116478 នាក់
សរុប :
17640743 នាក់