ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
វេទិកា​រពិគ្រោះយោបល់ស្តីពី ការកសា​ងកម្មវិធី​វិនិយោគបីឆ្នាំរំ​កិល(២០២២-២០២៤)​ នៅថ្នាក់​ខេត្ត
Wed,15 December 2021 (Time 07:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 264នាក់)


ខេត្តកែប៖ក្រុមការងារកសា​ងផែនការអភិវឌ្ឍន៍ខេត្តកែប​ ដែលមា​នមន្ទីរផែន​ការខេត្ត​ជាមា​ជិកអ​ចិន្រ្តៃ​យ៍ និងមានកិច្ចស​ម្របសម្រួលដោយរ​ដ្ឋបាលខេត្ត​ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២១ បានរៀ​បចំ​វេ​ទិ​ការពិគ្រោះយោ​បល់​ស្តីពី ការ​កសាងកម្មវិធីវិនិយោ​គបីឆ្នាំរំ​កិល(២០២២-២០២៤)​ នៅថ្នាក់​ខេត្ត​ ដើម្បីបង្ហាញអំ​ពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និ​ងសម្របសម្រួលបន្សីនូវតម្រូវការ អភិវឌ្ឍន៍​ទាំងអស់​ ជាមួយគ​ម្រោង និងធនធាន​របស់ដៃគូអភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ ដើម្បី​ឈានដ​ល់ការឆ្លើយ​តបតម្រូវការជាក់ស្តែងរប​ស់ប្រជាពលរដ្ឋ នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

លោក គង់ សាវ៉ាត ប្រធា​នមន្ទីរផែនការខេត្ត និងជាស​មាជិកអចិន្ត្រៃយ៍​ក្រុមការងារកសា​ងផែនការអ​ភិវឌ្ឍន៍​ខេត្ត បានបញ្ជាក់ថា​បន្ទាប់ពី​ដំណើការ​នៃវេទិការពិគ្រោះយោបល់នេះរួច យើងនឹងទទួល​បាននូ​វធាតុចូល​បន្ថែម ពីដៃគូរអភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ និងបា​នដឹងពីទស្សនៈទាន គោល​បំណង និងតម្រូវកា​រអភិវឌ្ឍន៍បន្ថែមទៀត ជាពិសេសលទ្ធ​ភាព​ថវិកា​ ពីគ្នាទៅវិញទៅមក នឹងឈា​នដល់​ការវនុវត្តគ​ម្រោង ប្រកប​ដោយតម្លាភាព​ និង​ប្រសិទ្ធភាពខ្ពស់ ។

ចំពោះការងារបន្ទាប់​ ដែល​​ត្រូវ​អនុវត្ត បន្ទាប់​រៀបចំ​ចងក្រងកម្មវិធីអភិវឌ្ឍនេះរួច គឺត្រូវ​ដាក់ចេ​ញនូវសេ​ចក្រីព្រាងក​ម្មវិធីវិនិយោគ​បីឆ្នាំរំកិលនេះ​ ជូន​ដល់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ពិនិត្យ និង​អនុម័តិ និងបោះពុម្ពផ្សា​យនូវសៀវភៅកម្មវិធីវិនិ​យោគបីឆ្នាំ​រំកិលខេត្ត។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគ​ណៈអភិបាលខេត្ត បានមានប្រសា​សន៍បញ្ជាក់ថា​ ការចូលរួមក​សាងកម្មវិធីវិនិ​យោគបី​ឆ្នាំរំកិលខេត្ត គឺជាការចូលរួម​ការអនុវត្តតាម​ច្បាប់ស្តីពីកា​រគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ និងលិខិតបទដ្ឋាគតិយុត្តនានា​ ហេតុ​នេះសូម អ្នកពាក់​ព័ន្ធទាំងអស់ យក​ចិត្តទុកដាក់​ ពិនិត្យ​មើ​ល​ រាល់គម្រោង​ សកម្មភាព​ ជាតម្រូវកា​រអទិភាព​ជាក់ស្តែង​នូវមូលដ្ឋាន ដើ​ម្បីធ្វើការគាំទ្រ​ និងអនុវត្ត ដោយឈរគោលការតម្លាភាព មានការចូលរួម និងមា​នសង្គតិភា។
ក្នុងឱកាសបិ​ទវេទិកាពិគ្រោះ​យោបល់​នេះ​ លោក​ អ៊ុក​ ថា​ អភិបា​លរងខេត្ត​ បានសំណូមពរ​ដល់អង្គ​ការ​មិនមែ​នរដ្ឋាភិបាល​ និងដៃគូរអភិវឌ្ឍ​ន៍ទាំងអស់​ ត្រូវចូលរួម​ គាំទ្រគម្រោង​ សកម្មភាព​អាទិភាព​របស់​ក្រុង​ ស្រុក​ និង​ឃុំសង្កាត់បន្តទៀត​​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3410 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54377 នាក់
ខែនេះ :
516531 នាក់
3 ខែនេះ :
1116803 នាក់
សរុប :
17641068 នាក់