ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រី​មុំ ដឹក​នាំកិច្ចប្រជុំរៀបចំស​ន្តិសុខសណ្តាប់ធ្នាប់ ក្នុងពេលប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិ​យភូមិនា​ពេលខាងមុខ
Wed,15 December 2021 (Time 03:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 308នាក់)


ខេត្តប៉ៃលិន៖នៅសាល​ប្រជុំក្រុមប្រឹក្សា​ខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២​០២១ លោកជំទាវ បាន ស្រី​មុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន​គណៈបញ្ជាការឯកភាពខេត្ត បានដឹក​នាំកិច្ចប្រជុំរៀ​បចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២​៧ ខែធ្នូ ឆ្នាំ២០២១ ដោ​យកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលក្រុង/​ស្រុក កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផងដែរ។

លោកជំទាវ បាន ស្រីមុំ បានមា​នប្រសាសន៍លើកឡើងថា៖កាលពីឆ្នាំ២០២០ ការប្រឡង​សញ្ញាប​ត្រម​ធ្យមសិក្សាទុតិយភូមិ ត្រូវបានរាជរដ្ឋាភិបា​លកម្ពុជា ប្រកាសស​ម្រេចអោយ​ជាប់ទាំងអស់​នៅទូទាំងប្រទេស ដោយសារការផ្ទុះចម្លងរីករាលដាលខ្លាំងនូវជំងឺកូវីដ-១៩ ដែលធ្វើអោយ​ក្រសួង​អប់រំ យុវជន និងកីឡា ខកខានការប្រឡងមួយឆ្នាំ ហើយនៅចុងឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩ មាន​ការ​ថបថយចុះជាលំដាប់ ដូច្នេះរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកា​របើកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះឡើងវិញ។

លោកជំទាវប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ កិច្ចប្រជុំនាពេលនេះ គឺដើម្បីបង្កើត​គណៈ​កម្មការបញ្ជា និងដឹកនាំរួម ព្រមទាំង​ការកសាងផែនការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់​កា​រប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវត្រួតពិនិត្យ​រាល់សកម្មភាព ដែលមិនប្រក្រតីនៅបរិវេនមណ្ឌលប្រឡង ហើយរដ្ឋបាលក្រុង ត្រូវចុះត្រួតពិនិត្យ តាមដាន​សកម្មភាព និងណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មម៉ាស៊ីនថតចម្លង ដែលមានទីតាំង​នៅ​ក្បែរវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ តទៅ រហូតដល់ច​ប់ដំណើរការប្រឡង។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ណែនាំ ដល់គណៈ​កម្មកា​រប្រឡង សហការជាមួយយុវជនសហភាពសហព័ន្ធកម្ពុជាខេត្ត រៀបចំម៉ាស៊ីនវាស់កំដៅ អាកុល និងម៉ាសសម្រាប់ចែកដល់សិស្សានុសិស្ស ដែលមកប្រឡងអោយបានត្រឹមត្រូវ ចំណែ​កមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមរថយន្តសង្រ្គោះ​មួយគ្រឿងនៅប្រចាំការកន្លែងមណ្ឌលប្រឡង ដើម្បីត្រៀមជួយសង្គ្រោះសិស្សានុសិស្សជាបេក្ខជន នៅពេលមានបញ្ហាអ្វីមួយជាយថាហេតុដូចជា៖ វិលមុខ ចុកពោះ និងខ្យល់គរជាដើម។

បើតាមការប​ញ្ជាក់រ​បស់លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិ​នបាន​ឱ្យដឹងថា៖ ឆ្នាំ២០២១នេះ ខេត្តប៉ៃលិន មានបេក្ខជន ដែលមានឈ្មោះ​ប្រឡងសញ្ញាប​ត្រមធ្យមសិ​ក្សាទុតិយភូមិ សរុបចំនួន ៥០៥នាក់ ស្រី ២៧៧នាក់ និងមានមណ្ឌលប្រឡងចំនួន០២មណ្ឌល រួមមាន៖ មណ្ឌ​លវិទ្យាសាស្រ្តសង្គម មានបន្ទប់ប្រឡងចំនួន ១៥បន្ទប់ មានបេក្ខជនចំនួន ៣៥១នាក់ ស្រី ១៩៤នាក់ និង មណ្ឌលវិទ្យាសាស្រ្ត មានបន្ទប់ប្រឡងចំនួន ០៧បន្ទប់ មានបេក្ខជនចំនួន ១៥៤​នាក់ ស្រី៩៣នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8050 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145188 នាក់
ខែនេះ :
518945 នាក់
3 ខែនេះ :
1115148 នាក់
សរុប :
17637202 នាក់