ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អង្គការ​ទស្សនៈពិភពលោក ប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង​ ជួបសម្តែងការគួរសម ជាមួយឯកឧត្តម អ៊ុំ រាត្រី
Wed,15 December 2021 (Time 03:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 305នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បី​ពង្រឹងទំនា​ក់ទំនង ​និងសហ​កា​រជាមួយរដ្ឋបា​លខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​តាម​ស្រុក​គោល​ដៅ​​នោះ នៅព្រឹកថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០២១ អង្គការ​ទស្សនៈ​ពិភពលោ​កប្រចាំ​ខេត្តប​ន្ទាយមានជ័យ និងខេត្តបាត់ដំបង បានជួបសម្តែងការគួរសម និងសំណេះ​សំណាល​ជាមួយឯ​កឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត និងថ្នាក់ដឹកនាំ​ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ នៅសាលាខេត្តបន្ទាយ​មានជ័យ។​

លោកស្រី ងួន សោភ័ណ្ឌ ដែ​លជាប្រធានតំបន់ខេត្តបន្ទាយ​មានជ័យ បាត់ដំបង និងក្រុមមន្ត្រី ធ្វើការ​លើក​ឡើង​ពីទស្សនវិស័យ​នៃអង្គការទស្សនៈ​ពិភពលោក​គឺចង់​ឃើញកុមារគ្រ​ប់រូបមានជី​វិត​ពេញលេញ បរិបូរណ៍ ទំនុកបម្រុងកុមារងាយរងគ្រោះជួយជនក្រីក្រ និងជនដែល​ត្រូវគេសង្កត់ស​ង្កិនក្រុមស​ហគមន៍ក្រីក្រ រស់ក្រោមប​ន្ទាត់ភាពក្រីក្រក្រុមចំណាក​ស្រុកក្រុមដែលទទួលរង ផលប៉ះ​ពាល់ពីហិង្សានៅក្នុងគ្រួសារ។

លោកស្រី ងួន សោភ័ណ្ឌ ​បានលើកឡើងទៀតថា ប្រទេសសំខាន់ៗ ដែលបានផ្ដល់ថ​វិកាតាមរយៈ​អង្គការទស្សនៈ​ពិភព​លោករួមមានៈប្រទេសជប៉ុន ហុងកុង សហគម​ន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។គម្រោងរួមមាន ធ្វើឲ្យ​ប្រសើ​រឡើងនៃ​សេវាសាធារណៈគោលបំណងដើម្បី ការរួមចំណែ​កជាមួយរា​ជរដ្ឋាភិបាល​ធ្វើឲ្យប្រសើ​រឡើងក្នុងការផ្តល់​សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព តាមរយៈការ​លើកកម្ពស់ តម្លាភាពការចូលរួម របស់ប្រជាព​លរដ្ឋនិងតម្រូ​វការនានា​របស់ប្រជាព​លរដ្ឋ ។

ដោយឡែកសម្រាប់តំបន់​គោលដៅនៅក្នុង​ខេត្តបន្ទាយមានជ័យ ឧបត្ថម្ភដោយធនាគា​រពិភពលោក និងអង្គការទស្សនៈពិភពលោកមាន៤ ស្រុកគឺស្រុកមង្គ​លបុរី ស្រុកស្វាយចេក ស្រុកថ្មពួក និងស្រុក​ភ្នំ​ស្រុក រួម​មានៈ​ចំនួន៣៣​ឃុំ​ និង៣​៣ មណ្ឌលសា​លាប​ឋមសិក្សា១៣២សាលា។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍​កោតសរសើរនិងថ្លែងអគុណចំពោះ ប្រទេស​ម្ចាស់ជំនួ​យអង្គការទស្សនៈ​ពិភពលោក ដែលរយៈកា​លកន្លងមកតែ​ងតែចុះជួយដ​ល់កុមារ​កំព្រា គ្មានទីពឹងប្រជាពលរដ្ឋ​ទីទ័លក្រ ចាស់ជរា​ ប្រជាពលរដ្ឋទទួលរងគ្រោះធម្មជា​តិផ្សេងៗ។
ឯកឧត្តម បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​នៅតែបន្តគាំទ្រស​ហការជាមួយអង្គ​ការទស្សនៈពិភព​លោក អង្គការជួយដល់កុមារងាយរងគ្រោះក្នុងសហគម​ន៍និងប្រជាពលរដ្ឋក្រីក្រនិង​ងាយរងគ្រោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1061 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52028 នាក់
ខែនេះ :
514182 នាក់
3 ខែនេះ :
1114454 នាក់
សរុប :
17638719 នាក់