ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំង ស្នើសុំសាងសង់កំពង់ផែ ទូកអេកូទេសចរណ៍ធម្មជាតិ នៅស្រុកព្រៃនប់
Tue,14 December 2021 (Time 10:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 342នាក់)


ខេត្តព្រះសីហនុ:ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍គាំទ្រលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍គាំទ្របែបនេះ បន្ទាប់ពីឯកឧត្តមដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងស្នើសុំជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយដីនៅតំបន់នេះ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្រ
រួចហើយ ចំណែកឯម្ចាស់សំណើបានអះអាងថា នឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិចទឹក នៅតាមព្រែកកំពង់ស្មាច់នេះផងដែរ។

ដោយបច្ចុប្បន្នទីតាំងនេះ មានព្រៃដុះជាប្រភេទព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ។ល។ និងស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២។

ផ្អែកទៅតាមរបាយការណ៍របស់ក្រុមការងារជំនាញបានបញ្ជាក់ថា៖ ការសាងសង់ផែទូកទេសចរណ៍លក្ខណៈជាផែទូកតូចៗ ពុំមានបង្កឱ្យស្ទះដល់លំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ ដោយឡែកអាចធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើន។

ទន្ទឹមនោះឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា កំពង់ផែនេះអាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់វិស័យទេសចរណ៍ ជាពិសេសសហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុងការការពារ និងអភិរក្សព្រៃលិចទឹកនៅតំបន់នោះផងដែរ។ ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ និងផ្តល់ការងារជូនកូនចៅប្រជាពលរដ្ឋនៅក្នុងសហគមន៍បានមួយចំនួន ជាពិសេសសហគមន៍មូលដ្ឋានអាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗ មកលក់ជូនភ្ញៀវទេសចរណ៍ ព្រមទាំងអាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរណ៍ទស្សនកិច្ចតំបន់ព្រៃលិចទឹកនៅតាមដងព្រែកបានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2048 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53015 នាក់
ខែនេះ :
515169 នាក់
3 ខែនេះ :
1115441 នាក់
សរុប :
17639706 នាក់