ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យ យ៉ូវ ឆុំ នៅក្នុងវិទ្យាល័យ ភ្នំស្រុក ក្រោមអធិបតីភាពឯកឧត្ដម វង សូត​ និងលោកជំទាវ
Tue,14 December 2021 (Time 01:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 245នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យ យ៉ូវ ឆុំ នៅក្នុងវិទ្យាល័យ ភ្នំស្រុក។

ពិធីនេះបានធ្វើឡើងនៅវិទ្យាល័យ ភ្នំស្រុក ដោយមានការអញ្ជើញចូលរួមសំណាក តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត មន្ត្រីរាជការ អង្គភាពពាក់ព័ន្ធ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

នាឱកាសនោះឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ ក៏បានមានប្រសាសន៍​ លេីកឡេីងថា​ ៖​ នៅទូទាំងខេត្តបន្ទាយមានសាលារៀនសាធារណៈសរុបចំនួន៨១៥កន្លែង​ ដែលមានសិស្សសរុបសំនួន​ ១៥៩.៩៩៧នាក់/ស្រី៨០.៥១៨នាក់​ និងមាមបុគ្គលិកក្របខណ្ឌសរុបចំនួន​ ៥.៨៧០នាក់/ស្រី២.៨២២នាក់​ ក្នុងនោះ​ ៖​ -មត្តេយ្យ​សិក្សាមានចំនួន៣២៣កន្លែង​ មានសិស្សសរុបចំនួន១៧.២៩២នាក់/ស្រី៨.៦៨១នាក់,​ -បឋមសិក្សា​ មានចំនួន៤០៨កន្លែង​ មានសិស្សសរុបចំនួន៩៨.៦០០នាក់/ស្រី៤៧.៦២០នាក់,​ -អនុវិទ្យាល័យ​ ៥៤កន្លែង​ ​ មានសិស្សសរុបចំនួន១៤.៤៧៩នាក់/ស្រី៧.៧៣៤នាក់, វិទ្យាល័យ​ មានចំនួន៣០កន្លែង​ មានសិស្សសរុបចំនួន២៩.៦២៦នាក់/ស្រី១៦.៤៨៣នាក់។

ឯកឧត្តម​ អភិបាលខេត្ត​ បានបញ្ជាក់ថា​ ៖​ សាលារៀនឯកជន​ និងអង្គការនានាមានចំនួន១៣១កន្លែង​មានសិស្សសរុបចំនួន​ ១៨.៤៧២នាក់/ស្រី៩.០៦៧។ ចំណែកគ្រឹះស្ថានឧត្តមសិក្សារដ្ឋ​ មាមមួយកន្លែង​ គឺសាកលវិទ្យាល័យជាតិ​ មានជ័យ​ និងគ្រឹះស្ថានត្តមសិក្សាឯកជន​ មានចំនួន៣កន្លែង​ ។

ឯកឧត្តម​ វង​ សូត​ ក៏បានមានប្រសាសន៍​លេីកឡើងថា​ ៖​ បណ្ណាល័យ​ គឺថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលមិនចេះរីងស្ងួត ហើយមិនមែនការសិក្សា ជាមួយគ្រូមួយមុខគ្រប់គ្រាន់នោះទេ ត្រូវតែមានការសិក្សាស្រាវជ្រាវបន្ថែម ជាក់ស្តែងបណ្ណាល័យ​ ដែលត្រូវបានដាក់សម្ពោធនាពេលនេះ គឺជាកន្លែងផ្តល់នូវចំណេះដឹងបន្ថែមសម្រាប់ក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រ ស្រាវជ្រាវមេរៀនបន្ថែម។​បណ្ណាល័យពិតជាមានសារសំខាន់ សម្រាប់សិស្សានុសិស្ស បានទទួលចំណេះដឹងបន្ថែម ក្នុងការអភិវឌ្ឍខ្លួន បង្កេីននូវចំណេះដឹងបន្ថែម។

ក្នុងនោះឯកឧត្តម​ វង​ សូត​ បានមានប្រសាសន៍​ ជម្រុញណែនាំដល់ក្មយៗសិស្សានុសិស្ស​ ត្រូខិតខំរៀនសូត្រក្រេបយកចំណេះដឹងដេីម្បីចូលរួមអភិវឌ្ឍន៍ខ្លួនឯង​ ក្រុមគ្រួសារ​ និងសង្គមជាតិ​ ព្រោះថាការសិក្សាមិនមានកំណត់ពេលវេលានោះទេ​ ពោលគឺការសិក្សាពេញមួយជីវិត។

ឯកឧត្តម​ បានបញ្ជាក់ថា​ ៖​ ក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិតខ្ពង់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជណាចក្រកម្ពុជា​ បានចាត់ទុកវិស័យអប់រំ​ ជាវិស័យអាទិភាពចម្បង​ ក្នុងការអប់រំបណ្តុះបណ្តាលនូវធនធានមនុស្សប្រកបដោយចំណេះដឹងខ្ពស់​ ដូច្នេះសូមក្មួយៗសិស្សានុសិស្ស​ ត្រូវតែខិតខំសិក្សារៀនសូត្រ​ ធ្វេីជាកូនល្អ​ ពលរដ្ឋល្អនៅក្នុងសង្គម​ មិនត្រូវប្រព្រឹត្តអំពេីដែលសង្គមស្អប់ខ្ពេីមនោះទេ​ ពិសេសត្រូវចៀសឲ្យឆ្ងាញពីគ្រឿងញៀន។

សូមបញ្ជាក់ផងដែរថា​ ៖​ បណ្ណាល័យ​ យ៉ូ​ ឆុំ​ ត្រូវបានដឹកនាំផ្តួចផ្តេីមកសាងដោយ​ ឯកឧត្តម​ កែវ​ ពិសិដ្ឋ​ និងលោកជំទាវ​ ដែលជាអតីតសិស្សអនុវិទ្យាល័យ​ ភ្នំស្រុក​ និងជាអ្នតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ​ និងជានាយកខុទ្ធការល័យ​ សម្តេចមហាពពាចក្រី​ ហេង​ សំរិន​ ដែលសរុបការចំណាយសាងសង់​ អស់ចំនួន៩,៨០០០ដុល្លារ​(ប្រាំបួនម៉ឺនប្រាំពាន់ដុល្លារ)​ ដែលមានបណ្តោយ១០ម៉ែត្រ​ និងទទឹង៨ម៉ែត្រ​ រួមនឹងសម្មទ្ធិផលមួយចំនួនទៀត៕​

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
625 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51592 នាក់
ខែនេះ :
513746 នាក់
3 ខែនេះ :
1114018 នាក់
សរុប :
17638283 នាក់