ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្តតាកែវ អនុញ្ញាតឱ្យតំណាង​ក្រុមហ៊ុន MinebeaMitsumi ចូលជួបស​ម្ដែងកា​រគួរសម និង​ធ្វើបទបង្ហាញអំពីកា​រប្រើប្រាស់ អំពូលវ័យឆ្លាត ​LED
Mon,13 December 2021 (Time 05:54 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 247នាក់)


ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ​អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០២១​ បានអ​នុញ្ញាតឱ្យតំណាងក្រុមហ៊ុន​ MinebeaMitsumi ចូលជួ​បសម្ដែង​ការគួរសម និងធ្វើ​បទ​​បង្ហា​ញអំពីកា​​រប្រើប្រាស់​ អំពូល​វ័យឆ្លាត L​ED ដ​ល់​លោក លោកស្រី ប្រធានមន្ទីរអង្គភា​ពពាក់ព័ន្ធ អភិបាល​រងស្រុកពាក់ព័ន្ធ និងមន្រ្តីបច្ចេក​ទេសពា​ក់ព័ន្ធមួយចំនួន​ផងដែរ។

ក្នុងនោះដែរ តំណាងក្រុមហ៊ុន Minebea​Mitsumi ក៏បាន​ធ្វើការថ្លែងអគុណ ចំពោះឯកឧត្តមអភិ​បាលខេត្ត ដែល​បានអនុញ្ញាត​ឲ្យជួប​សម្ដែងកា​រគួរសម​ និងធ្វើបទបង្ហាញ​ អំពីបច្ចេកទេស និង ការបំ​ពាក់អំពូលវៃឆ្លាត​ រប​ស់ក្រុម​ជំនាញ បច្ចេកទេស ក្រុមហ៊ុន ​មីនីបៀ និងបានលើកឡើង អំពី​អត្ថប្រ​យោជន៍នៃការប្រើប្រាស់អំ​ពូលភ្លើងប្រភេទ LED ឬ អំពូលវៃឆ្លាត​បំភ្លឺ សាធារណៈ នៅតាមដងផ្លូវ វិថីនា​នាក្នុងភូមិសាស្រ្តមួយចំនួន ក្នុងការ​កាត់បន្ថយការប្រើប្រាស់ ឋាមពលអគ្គិសនី និង ការបំពុលប​រិស្ថាន ព្រមទាំងបម្រើដល់កា​រងារសន្តិសុខទៀតផង ។

ឆ្លើយតបនឹងការធ្វើបទបង្ហាញនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត សូមធ្វើការ​ថ្លែងអគុណ​ដល់​តំណាងក្រុមហ៊ុន ដែលឆ្លៀតឱកាស មកធ្វើបទ​បង្ហាញអំពី​ការប្រើប្រាស់​បច្ចេកទេសថ្មី ចុងក្រោយ​បំផុត​របស់ខ្លួន នូវសម្ថភាពរ​បស់អំពូលបំភ្លឺ វ័យឆ្លាត LED មិនត្រឹមតែជួ​យដល់បរិស្ថា​នប៉ុណ្ណោះទេ គឺជួយដ​ល់ផ្នែកសន្តិសុខនៅពេលរាត្រី និង ធានានូវសុវត្ថិភាព ចរាចរណ៍ ព្រមទាំ​ងកាត់បន្ថយនូវ​ការចំណាយថវិកាថែម​មួយកម្រិតទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
601 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51568 នាក់
ខែនេះ :
513722 នាក់
3 ខែនេះ :
1113994 នាក់
សរុប :
17638259 នាក់