ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បង្ក្រាប​ករណី​ឧក្រិដ្ឋកម្ម​គ្រឿងញឿន ទ្រង់ទ្រាយ​ធំមួយមិនធ្លាប់​មាន រហូត​ផ្ទុះអាវុធមួយប្រាវ បណ្តាល​​ឲ្យ​ជនជាតិចិ​នម្នាក់ស្លាប់
Mon,13 December 2021 (Time 02:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 326នាក់)


ខេត្តព្រះសីហនុ៖កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ​ស្នងការ​ដ្ឋាននគ​របាលខេត្ត​កំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះ​សីហនុនិង រាជធានីភ្នំពេញបើក​យុទ្ធនាការ ប្រតិ​បត្តិការបង្ក្រាបករណីកែច្នៃ គ្រឿងញៀន​ជាទ្រង់ទ្រាយ​ធំមួយ មិនធ្លាប់​មានស្ថិត​នៅក្នុងក្រុមហ៊ុន ( ហ្វាមអេស៊ាក ) រោង​ចក្រផ​លិត ដំណាប់ស្វាយ​មួយ​កន្លែង​ស្ថិ​តក្នុង​ភូមិដំប​ងវេញ ឃុំសង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១។ការប៉ះទង្គិចគ្នានៅផ្លូវជាតិលេខ៤ ខាង​លើនេះគឺ​កើតឡើង ខណៈឈ្មួញគ្រឿងញៀនកំពុងដឹកគ្រឿងញៀន​ជាច្រើនឆ្ពោះទៅកា​ន់ ខេត្តព្រះ​សី​ហនុ​។

តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើស គ្រឿងញឿន​ជាម្ចាស់ករណីដោយ មានការចូលរួមសហការជាមួយ នគរបាលខេត្ត និងរាជ​ធានីភ្នំ​ពេញ ក្រោមការសម្រប​សម្រួលពីស្ថាប័ន អយ្យការផងដែរ។

ប្រភពព័ត៌មានមិនទាន់ផ្លូវការមុន នេះបន្តិចបានឲ្យដឹងថា ប្រតិបត្តិការ​នោះកម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំង​បទល្មើសគ្រឿងញៀន បានផ្ទុះអាវុធដើម្បីទប់​ទល់ជាមួយ ការបាញ់ប្រហារពីសំណាក់ឈ្មួញ គ្រឿង​ញៀន​មកលើសមត្ថកិច្ចនៅត្រង់ចំ​ណុចលើផ្លូវជាតិលេខ៤​ស្ថិត ក្នុងភូមិ​សាស្ត្រ ស្រុក​កំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជ​ន​ដែល​គេសង្ស័យថា ជាជនជាតិចិ​នម្នាក់​ត្រូវ​គ្រាប់ស្លាប់ នៅនឹងកន្លែង និងម្នាក់ត្រូវចា​ប់ខ្លួនជាមួយរថយន្ត១គ្រឿង ។

ក្នុងនោះ​សមត្ថកិច្ចបានធ្វើកា​ររឹបអូសថ្នាំញៀន​ប្រភេទ(កេតាមីន)ជាង១៤០០គីឡូក្រាមដែល ឧក្រិ​ដ្ឋជ​ន​បានផលិតនិងកែច្នៃនៅ ក្នុងរោងចក្រផលិត​ដំណាប់ស្វាយ របស់ក្រុមហ៊ុនចិនមួយនោះ ។ប្រតិ​បត្តិការ​បង្ក្រាបបានគ្រឿងញៀនជាង១៤០០គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការ​ដឹកនាំបញ្ជារពី​ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ និងការ​ចុះដឹក​នាំផ្ទាល់ដោយនាយឧត្តមសេនីយ៍ម៉ក់ជីតូ អគ្គស្នងការរង​និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ប្រភពព័ត៌មានបញ្ជាក់ថា ការស៊ើប​អង្កេតបង្រ្កា​បករណីកែច្នៃដឹ​កជញ្ជូនគ្រឿង​ញៀន ដោយ​ខុសច្បា​ប់ចេញ​ពីស្រុកឱ​រ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះ​ទៅ​កាន់​ខេត្តព្រះសីហនុវេលាម៉ោង១និង៣០នាទី យប់​អាធ្រាត ​ថ្ងៃខែ​ខាងលើកម្លាំងជំនាញ នៃមន្ទីរប្រឆាំ​ងបទល្មើសគ្រឿងញៀន(ក១០) បាន​បន្តទៅឆែ​កឆេរទីតាំងកែ​ច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ជា​លទ្ធផល គឺបានឃាត់ខ្លួនជន​សង្ស័យ០៣នាក់ ក្នុងនោះរួមមាន?
១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់ ស្លា ប់។
២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ {អ្នកបើកបរដឹកគ្រឿងញៀន}​និង​ ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់​{មេការគ្រប់គ្រង​ទីតាំងកៃ​ច្នៃគ្រឿងញៀន}។

ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមី​ន{KE- TAMIN}ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំ​បក។អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង សារធាតុគីមីនិង​ឧបករណ៍កែច្នៃ​គ្រឿងញៀនមួ​យចំនួនធំ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
746 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51713 នាក់
ខែនេះ :
513867 នាក់
3 ខែនេះ :
1114139 នាក់
សរុប :
17638404 នាក់