ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម​ អ៊ុន​ ចាន់ដា អញ្ជើ​ញ​ជាអធិបតីក្នុងពិធី​បិទមហាព្រឹត្តិកា​រណ៍ប្រកួត​ដណ្តើ​មពាន់រ​ង្វាន់,V.I.N.Dសន្តិភាព២​០២​១
Mon,13 December 2021 (Time 01:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 305នាក់)


ខេត្តកំពង់ចាម៖ថ្លែងក្នុង​ពិធីបិទមហា​ព្រឹត្តិការណ៍ប្រ​កួតដណ្តើ​មពាន់រង្វាន់ V.I.N.Dសន្តិភាព២០២១​កាល​ពីរ​សៀល​ ថ្ងៃទី​១២​ ខែធ្នូ​ ឆ្នាំ​២០២១​ ដោយ​មានការចូលរួមពីសំ​ណាក់ថ្នាក់ដឹក​នាំមន្ទីរ-អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រ​ជា​ពលរដ្ឋម​កពីបណ្តាខេត្ត​នានាដូចជា​ កំព​ង់ធំ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែ ​និងខេត្តរ​តនះគីរីជាដើម រួមនិ​ងបងប្អូនដែលរស់នៅ​ក្នុង​និងជិត ទីលា​នបាល់ទា​ត់​ ស្ថិតនៅភូមិបឹង​ដែង ឃុំព្រែកកក់ ​ស្រុកស្ទឹងត្រង់ផងនោះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណ​អភិបាល​ខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រក​បដោយគតិបណ្ឌិត របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសា​ស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់​ចាម បាននឹងកំពុងមានការរីកចំរើន និងប្រែ​មុខមាត់​ជាបន្តបន្ទាប់ ទាំងផ្នែ​កសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងស​មិទ្ធិផលរូបវន្តជាច្រើន ​ជាពិសេសជីវភាពរស់នៅ របស់ប្រជាព​លរដ្ឋកាន់តែ​លើកកម្ពស់​ជាបណ្ដើរៗ។តាមរយៈការទទួល​បាននូវសមិទ្ធផ​លនានា ពីរាជរដ្ឋាភិបាល ក៏ដូចជា​ការនាំយ​កវាក់​សាំងកា​រពារជំងឺកូវីដ-១៩ ចាក់ជូនដល់បងប្អូនប្រជា​ពលរដ្ឋស្រោចស្រពពេញផ្ទៃប្រទេស គួរជាទី​ស្ញប់ស្ញែង ដែ​លអង្គការសុខភា​ពពិភព​លោកទទួលស្គាល់ និងជា​មោទនភា​ពរបស់ព្រះ​រាជាណាច​ក្រកម្ពុជា។ ​

ជាមួយគ្នានោះដែរឯកឧត្ដមអភិបាល​ខេត្តបានមានប្រសាសន៍ ផ្ដាំផ្ញើទៅ​កាន់ប​ងប្អូន​កីឡាករ គឺចាំ​បាច់​មាន​កា​រចូលរួម​ថែរក្សាសាម​មគ្គីភាព សន្តិភាព​ឲ្យបានយូរអង្វែង គ្រប់​ភាគីពា​ក់ព័ន្ធទាំងអ​ស់។ម្យ៉ាងវិញប​ងប្អូនប្រជា​ពលរដ្ឋ យុវជ​ន មហាជ​នទាំងអស់ ត្រូវចូល​រួមទប់​ស្កាត់ការ​ឆ្លងរី​ករាល​ជម្ងឺកូវីដ-១៩​ដោយប្រកា​ន់ខ្ជាប់​នូវវិធានការ ការ​​ពារ​របស់ក្រសួងសុខាភិបាល និងរួប​រួមគ្នា​គាំទ្រកា​រពារអនុវត្តន៍នូ​វកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខា​តរាល់សកម្ម​ភាពទាំងឡាយ​ដែលបង្ករ​អសន្តិសុខ​ដល់សង្គមជាតិរបស់យើង ដើម្បីរក្សាសន្តិភាព​ឲ្យបា​នយូរអង្វែង ត្រូវចូល​រួមថែរក្សាសន្តិភាពទាំ​ងអស់គ្នា។

​សូមបញ្ជាក់ផងដែរថា កីឡាករចំនួ​ន១៦ក្រុម​ មក​ពីខេត្តត្បូង​ឃ្មុំ​ ក្រចេះ​ រតនៈ​គិរី​ និងខេត្ត​កំពង់ចាម បាន​ចូលរួមប្រកួតក្នុងម​ហាព្រឹត្តិការណ៍នេះ ដោយទទួ​លបាន​ពាន់រង្វាន់​​​មាន​ចំណា​ត់ថ្នាក់​៤ក្រុម​ទទួល​បាន៖
១.ពាន់​រង្វាន់​ចំណាត់ថ្នាក់លេខ១​ ថវិកាចំនួន៥០០០$​
២.ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ២ ​ថវិកាចំនួន៣០០០$
៣.ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ៣ ​ថវិកាចំនួន១៥០០$
៤.ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ៤ ​ថវិកាចំនួន៥០០$
ចំពោះពាន់រង្វាន់​វ័យចាស់ចំនួន២ក្រុមទទួលបាន៖
១. ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ១​ថវិកាចំនួន១លានរៀន​
២. ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ១​ថវិកាចំនួន៥០ម៉ឺន​រៀល​
ដោយឡែក​ក្រុមទាំង​១៦ក្រុមទទួលបានឯក​សណ្ឋានកីឡាមួ​យឈុត​ និង​បាល់ចំនួន​២គ្រាប់ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1001 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51968 នាក់
ខែនេះ :
514122 នាក់
3 ខែនេះ :
1114394 នាក់
សរុប :
17638659 នាក់