ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធី​បុណ្យ​បញ្ចុះ​បឋម​សិ​លាម​​ហាកុដិ​​​ និ​ង​រាប់​បា​ត្រ​ព្រះ​សង្ឃ​ចំនួន​​១០៩​អង្គ នៅវត្ត"រ​ត​នារា​ម ហៅវត្តផ្សា​រកណ្តាល" ក្រុង​ប៉ោ​យប៉ែ​ត
Sun,12 December 2021 (Time 05:31 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 230នាក់)


ខេត្តបន្ទាយ​មានជ័យ៖នាព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ២០២​១ ព្រះ​សិរីរក្ខិ​តវង្ស ​តែម ម៉ាច​ ព្រះរា​ជា​គណៈ​ថ្នាក់​កិត្តិយ​ស​ និង​ជាទី​ប្រឹក្សា​សម្តេច​ព្រះ​មហា​សង្ឃរា​ជា​ធិបតី​ កិត្តិឧទ្ទេស​បណ្ឌិត​ ទេព វង្ស ​សម្តេច​សង្ឃ​រាជ​គណៈ​មហា​និយា​កា​យ ​នៃព្រះរាជា​ណាចក្រក​ម្ពុជា និង​ជា​ព្រះ​គ្រូ​ចៅ​អធិការវត្ត​រតនារាម​ ហៅ​វត្តផ្សារក​ណ្តាល ព្រម​ទាំ​ងព្រះ​​សង្ឃ អា​ចារ្យ គ​ណៈកម្មធិការ ​តាជី ​យាយជី នៅ​ក្នុងវត្ត​បា​នធ្វើពិ​ធី​បុ​ណ្យ​បញ្ចុះ​​ប​ឋម​សិ​លា​ម​​ហាកុ​ដិ​​ និ​ង​រា​ប់​បា​ត្រ​ព្រះ​សង្ឃ​ចំនួន​​១​០៩​អង្គ​។

ពិធីនេះ​បានប្រព្រឹត្ត​ទៅ​ក្រោមវត្តមាន​លោ​ក ង៉ោ ម៉េ​ងជ្រូន អភិ​បាលរង​ខេត្ត ​លោក​ គាត​ ហ៊ុល អភិ​បា​ល នៃ​គណៈ​អភិ​បាលក្រុង លោក​​ លោកស្រី សមាជិក​ក្រុមប្រឹក្សា​ក្រុង/សង្កាត់ ​លោក​ចៅសង្កាត់ និង​មន្ត្រីសង្ឃ​ និង​លោ​កយា​យ លោកតា​ ជាច្រើននា​ក់ផងដែរ។

នាឱកា​សនោះ ​ព្រះ​សិរីរក្ខិ​តវង្ស ​តែម ម៉ាច​ ព្រះគ្រូ​ចៅ​អធិកា​រវត្ត​រត​នារា​ម​ ហៅ​វត្តផ្សារក​ណ្តាល បាន​មាន​សង្ឃ​ដិការ​ថា​ ព្រះ​អង្គ​ចូល​កាន់ដំ​ណែង​ជា​ព្រះគ្រូ​ចៅអធិ​ការវត្ត​នេះ​ គិត​មកដល់ពេ​លនេះ ​បាន​ជាង​មួយឆ្នាំ​ហើយ ​ដោយ​​នៅក្នុង​វត្ត​បច្ចុប្បន្នមា​ន​ព្រះសង្ឃ​ជាង​៦​០អង្គ ហើ​យ​នៅ​ពេល​ខាងមុខនេះ​នឹង​មា​នច្រើន​អង្គ​ទៀត ដូច្នេះត​ម្រូវ​កា​រវត្តត្រូវ​កា​រកុដិជា​ចាំ​បា​ច់ក្នុង​ការ​សិក្សា​រៀន​សូត្រ​របស់​ព្រះ​សង្ឃ ​ដើ​ម្បី​លើ​កស្ទួយ​លើវិស័យ​ព្រះពុទ្ធ​សាសនា ដែ​លជាសាស​នារបស់រដ្ឋ ឲ្យ​មានការ​រីកចំរើន​បន្លែ​មទៀត​ ពីព្រោះប​ច្ចុប្បន្នវិ​ស័យ​ព្រះ​ពុទ្ធ​សា​​សា​នា​កំ​ពុងចូ​ល​រួម​ចំ​ណែ​ក​យ៉ា​ងស​កម្ម​ទាំង​ផ្នែក​ការ​ងារ​ម​នុ​ស្សធ​ម៌ ​និង​លើ​កកម្ពស់​​សីល​ធម៌ ចរិយាធ​ម៌ ដ​ល់​កុ​ល​បុត្រ​កុល​ធី​តា ​ជំ​នាន់​ក្រោ​យ​ឲ្យ​ចេះ​សា​ង​អំ​ពើ​ល្អ ​តាម​គន្ល​ងប្រពៃ​ណី ព្រះ​ពុទ្ធសា​សនា ក្នុង​គោ​ល​បំ​ណង​កាត់​បន្ថយ​កា​រខុសឆ្គង​ក្នុង​ច្បាប់​រដ្ឋ ​និង​​ប្រ​ពៃ​ណីជា​តិ​យើង។

ព្រះគ្រូ​ចៅ​អធិកា​រវត្តមាន​សង្ឃ​ដិការ​ទៀតថា​​ ក្រោ​យ​ពី​មា​​ន​ការ​ស្រុះ​ស្រួ​ល​មូ​ល​មតិ​គ្នា​​ជា​ឯ​កច្ឆន​ក្នុង​កា​រ​សា​ង​សង់​​​៩​ចំណុច​សំ​ខាន់​ៗ​បន្ត​ទៀត​ដូចជាៈ​កសា​ងពុទ្ធិកបឋម​សិក្សា(សាលា​បាលី) ,​រប​ងក្បាច់កងច​ក្រ​ព័ទ្ធ​ជុំវិញ​វត្ត ,​ស្រះមុជ្ជ​លិន ,​ទីបច្ឆា(បូជាសព) ,​ចាក់ផ្លូវបេតុង,ម​ហាកុដិ ,​ចាក់ដីក្នុង​វត្ត ,កសាង​ក្លោងទ្វាទាំ​ងបួន​ទិស និងក​សា​ង​ព្រះពុទ្ធរូប​ទាំង​៥​អង្គ ដែលកំ​ពុង​សាងសង់ប​​ណ្តើរៗ​ ដោយ​មា​ន​កា​រខ្វះ​ខាតនោះ​ ព្រះអង្គបានអំ​ពាវ​នាវ​ដល់ឯ​កឧត្តម លោ​កជំទាវ ​លោក លោកស្រី ​ជាពុទ្ធប​រិស័​ទទាំ​ងក្នុង និងក្រៅ​ប្រទេសចូល​រូម​ចា​ប់មគ្គ​ផលត​ម្កល់​ទុក​ក្នុងព្រះពុទ្ធសា​សនា ទៅ​តាមកម្លាំង​សទ្ធា​ជ្រះថ្លា​រៀង​ៗខ្លួន​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1097 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52064 នាក់
ខែនេះ :
514218 នាក់
3 ខែនេះ :
1114490 នាក់
សរុប :
17638755 នាក់