ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីសំណេះសំណា​លសួរសុខទុក្ខ និងផ្ដល់គ្រាប់ពូជ​ស្រូវ ដល់ កសិករ​ ដែលខូចខា​តដំណាំ​ស្រូវ ​ដោយ​គ្រោះទឹកជំ​នន់
Wed,01 December 2021 (Time 09:00 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 286នាក់)


ខេត្តកណ្ដាល៖នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុតំណាង ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធា​នលេខាធិការដ្ឋាន នៃគណៈ​កម្មាធិការ ប.ស.ប.ក និងឯកឧត្តម គង់ សោ​ភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណា​លសួរសុខទុក្ខ និងផ្ដល់គ្រាប់ពូជស្រូវ និងគ្រាប់ពូជ​ដំណាំ​ដោយឥតគិ​តថ្លៃដល់ ដល់​កសិករដែលខូចខា​តដំណាំស្រូវ ដោ​យគ្រោះទឹកជំនន់ឆ្នាំ២០២១ ចំនួន​៥៥៨ គ្រួសារ ក្នុងឃុំដើម​ឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានដឹងថា ចាប់ពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្រុក​កណ្តាលស្ទឹង បានទទួលរ​ងឥទ្ធិពលជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បណ្ដាលឱ្យ​ជន់លិច​ប៉ះពាល់ស្រូវ ចំនួន០​៥ ឃុំ លើ១៨ ឃុំ ប៉ះ​ពាល់ផ្ទៃដីស្រូវចំនួន ៥៦៥ ហិកតា ផ្ទៃដីខូចខាតចំនួន ២៧​៩ ហិកតា និងផ្ទៃដីដែ​ល មានលទ្ធភាពស្តារ​ឡើងវិញបានចំនួន២៣០ ហិកតា។

មានប្រសាសន៍សំណេះ​សំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើក​ឡើង​ថា វិស័យកសិកម្ម គឺជាវិស័យដ៏ចម្បងមួយ ដែលរាជរ​ដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ សម្រាប់​ជួយលើកកម្ពស់កំណើ​នសេដ្ឋកិច្ចជាតិ និងគុ​ណភាពជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយ​សារប្រជាពលរដ្ឋភាគច្រើន ជា​កសិករប្រកបមុខរបរជាកសិកម្ម ហើយខេត្តកណ្តាល មានប្រជាព​ល រដ្ឋប្រកបមុខរបរជាកសិកម្មប្រមាណ៥០.៥%។
ឯកឧត្តម បន្តថា ការចែកពូជស្រូវ និងពូជគ្រាប់ដំណាំ នាឱកាសនេះ គឺចែកទៅតាមទំហំដីជាក់ស្ដែង របស់ប​ងប្អូនប្រជាកសិ​ករ គ្រួសារកសិករណា​ដែលមានផ្ទៃដីធំ នោះនឹងទទួលបានគ្រាប់ពូជច្រើន ទៅ​តាមទំហំផ្ទៃដីជាក់ស្ដែង។ហើយការចែកគ្រាប់​ពូជនៅពេលនេះ គឺចែកដោយ សុច្ចរិត យុត្តិធម៌ សមធ​ម៌ សច្ចធម៌ និងតម្លាភា​ព ហើយ​គ្រប់គ្រាប់ពូជទាំ​ងអស់ គឺសុទ្ធតែជាគ្រាប់ពូជល្អៗ សម្រាប់ប​ងប្អូនប្រជា​កសិករ អាចយកធ្វើការដាំដុះ និងបង្កបង្កើនផលបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7169 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
98038 នាក់
ខែនេះ :
515035 នាក់
3 ខែនេះ :
1115673 នាក់
សរុប :
17717878 នាក់