ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យពិភាក្សា និងផ្តល់យោបល់លើ​សេចក្តីព្រាង រ​បាយការណ៍សមិទ្ធផ​លរយៈ​ពេ​លប្រាំឆ្នាំ(២០១៧-២០២១)
Wed,01 December 2021 (Time 06:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 316នាក់)


ខេត្ត​ខេត្តស្ទឹងត្រែង៖​ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅ​រសៀល​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បា​នដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា និងផ្តល់យោបល់​លើសេចក្តីព្រាង​របាយការណ៍ស​មិទ្ធផលរយៈ​ពេលប្រាំឆ្នាំ(២០១៧-២០២១)។
កិច្ចប្រជុំនេះ​បានធ្វើឡើងនៅសា​លប្រជុំធំសា​លាខេត្ត ដោយមានការអញ្ជើញ​ចូលរួម​ពីអភិបា​លរង​ខេត្ត ថ្នាក់ដឹ​កនាំកម្លាំងទាំងបីប្រភេទ អភិបាល​ក្រុង ស្រុក ប្រធាន អនុប្រធា​នមន្ទីរអង្គភាពជុំវិញខេត្ត នាយកនាយ​ករងរដ្ឋបាលសាលាខេត្ត នាយក នាយករង​ទីចាត់ការ អង្គភាពចំណុះ​សាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ដឹកនាំ​កិច្ចប្រជុំនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លៃងថា ស្ថិតក្រោម​ដំបូល​សុខសន្តិ​ភាព ស្ថិរភាពពេញលេញ និងការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិតរបស់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹក​នាំអនុវត្តកម្មវិធី​នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រមទាំងផែន​ការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ​ឆ្នាំ២០១៩-២០២៣ របស់​រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។
ខេត្តស្ទឹងត្រែង​បានយកចិត្តទុកដាក់ខ្ព​ស់ប្រកបដោយការ ទទួលខុសត្រូវ ដើម្បីចូលរួមចំ​ណែ​កជា​មួយរាជរដ្ឋាភិបាលក្នុងការការពារសុខសន្តិភាព ពង្រឹងពង្រីក​ការអភិវឌ្ឍតាម​បណ្ដាការដ្ឋាន នៃវិស័យ​សំខាន់ៗក្នុងខេត្ត តា​មរយៈការដាក់ចេញ ផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោ​គបីឆ្នាំរំកិល​របស់រដ្ឋបាលខេត្ត ដោយផ្កោត​លើការ ធានាថែរក្សាការពារបានសុខសន្តិភាព ស្ថិរភាព និងស​ន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម អធិបតេយ្យភាព បូរណភាពទឹកដី កំណើន​សេដ្ឋកិច្ច​សង្គម ការកាត់បន្ថយអត្រាភាពក្រីក្រ ដើម្បីសុខុមាលភាព វិបុលភាព សុខដុមរមនា និងសុខក្សេមក្សាន្តជូនប្រជា​ពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4439 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
95308 នាក់
ខែនេះ :
512305 នាក់
3 ខែនេះ :
1112943 នាក់
សរុប :
17715148 នាក់