ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំត្រួតពិនិត្យ​ការងារប្រចាំខែមករា​ ឆ្នាំ២០២១ និងលើក​ទិសដៅអនុវត្តការងារខែបន្ត
Thu,21 January 2021 (Time 10:21 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 322នាក់)


ខេត្តមណ្ឌលគិរី៖​ក្នុងកិច្ចប្រជុំត្រួតពិនិត្យ​ការងារប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅ​អនុវត្តកា​រងារ​ខែបន្ត​ និងពិធីប្រកាស​ផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ និងតម្លើង​ឋានន្តរស័ក្តិ​ មន្ត្រីនគរ​បាល​ជាតិ​ នៃស្នងការដ្ឋាននគ​របាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ​ស្នងការដ្ឋាននគ​របាលខេត្ត​មណ្ឌ​ល​គិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការ​នគរបាលខេត្ត បានមានមតិផ្តាំផ្ញើណែនាំ ដល់កង​កម្លាំងនគរ​បាលជា​តិ នៃស្នងការ​នគរបាលខេត្តមណ្ឌលគិរី​ ដែលទទួលបានប្រ​កាសផ្ទេរភារ​កិច្ច និង​តម្លើងឋានន្តរស័ក្តិនាពេល​នេះ ត្រូវបង្កើននូវការយក​ចិត្តទុកដាក់ទៅលើស​កម្មភាពកា​រងារ​ប្រចាំថ្ងៃ​ ពិសេស​ការអនុវត្តគោលន​យោបាយភូមិឃុំមានសុវត្ថិភាព ដើ​ម្បីឲ្យ​គោលនយោ​បាយនេះ​ស​ម្រេច​បានជោគជ័យ​ និងអនុវត្តកា​រងារជំនាញតាមតួនាទី​ ភារកិច្ចរបស់ខ្លួន​ ឲ្យទទួលបាន​លទ្ធផល​ល្អប្រសើ​របន្ថែមទៀត,​ ត្រូវបន្តចុះ​ល្បាតនៅ​តាមភូមិសាស្ត្រ ដែលខ្លួន​គ្រប់គ្រងជា​ប្រចាំ ដើម្បី​ការពា​រសន្តិសុខ សុវត្ថិភាពជូនប្រជាព​លរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។

សូមជំរាបដែរថា ពិធីនេះមានការអញ្ជើញចូលរួមពីអស់លោក​ លោកស្រីជាស្នងការរង លោក លោ​កស្រី​ នាយ នាយរងការិយា​ល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរងទ​ទួលការងារ​សេនាធិ​ការ វរ​សេនាតូចនគរបាលការពារព្រំដែនគោ​កទាំងពីរ លោកអធិការ អធិការរង នៃអធិការដ្ឋាន​នគរបាលក្រុង-ស្រុកទាំងប្រាំ លោកនាយ​ប៉ុស្តិ៍នគ​របាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនា​យប៉ុស្តិ៍នគ​របាល​ការពារព្រំដែនគោកទាំង១៤ និង​លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ ដែរបាន​ចូលរួមសរុបចំនួន១៤៥នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9083 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
171537 នាក់
ខែនេះ :
517294 នាក់
3 ខែនេះ :
1108989 នាក់
សរុប :
17628923 នាក់