ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរ​កសិកម្មខេត្ត​បន្ទាយមានជ័យ បើ​កសិក្ខាសា​លាបច្ចេកទេស ចិញ្ចឹម​សត្វ​ជ្រូក គោ នៅតាមស​ហគ​មន៍ ​ការ​កែច្នៃចំ​ណី​សត្វគោ ជ្រូក ការសាងស​ង់ក្រោល​គោ កា​រធ្វើវ៉ាក់សាំ​ង ជំងឺឆ្លងផ្សេងៗ
Sat,11 December 2021 (Time 01:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 276នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២​០២១នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ​ខេត្ត បានបើកសិក្ខាសាលា​ ធ្វើការបណ្តុះបណ្តាលស្តីពីបច្ចេកទេស ចិញ្ចឹមជ្រូក គោ នៅតា​មសហគ​មន៍ ការកែច្នៃចំណីគោ ការដាំស្មៅដំណាំ​ចំណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺ​ឆ្លង​នៅមានច្រើនទៀត​ទាំងអស់ខាងលើនេះសា​រៈសំខាន់ណាស់សំរាប់អ្នកចិញ្ចឹមសត្ច នៃការបង្កាត់​សិប្ប​និម្មិតគោ ជូនដល់កសិករចិញ្ចឹម​គោ ពីសកម្មភាពសម្រាប់ឆ្នាំ២០២២ ក្នុងមន្ទីរកសិក​ម្មខេត្ត ដោ​យ​មាន​ការចូលរួម លោក​ប៉ាង សុវណ្ណា សេដ្ឋ ប្រធានម​ន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូ​ច ប្រធានការិយ័យ បសុសត្វ និងសហការី។

លោក ហ៊ុយ ទូច បានឲ្យដឹងថា សិក្ខាសាលា ការបណ្តុះបណ្តាល បច្ចេកទេស ចិញ្ចឹមជ្រូក គោ នៅតា​មសហគមន៍ ការកែច្នៃចំណីគោ ជ្រូក ណីសត្វ ការសាង​សង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺ​ឆ្លងផ្សេងៗ វាមានសារៈសំខាន់ណាស់​ នៃការបង្កាត់សិប្បនិម្មិតគោ ជ្រូក ជូនដល់ក​សិករចិញ្ចឹ​មគោជ្រូក ក្នុងគោលបំណង​ពិនិត្យលើកែប្រែ​សកម្មភាពខ្លះ នៃការិយល័យចំណុះ និងខណ្ឌទាំងពីរ ដើម្បីសម្រេចគោ​លដៅផែនការសកម្មភាពឆ្នាំ២០២២ ។

លោកបញ្ជាក់ថា ការបណ្តុះបណ្តាល​ស្តីពីការចិញ្ចឹម ជ្រូក គោ នៅតាម​សហគមន៍នេះ ត្រូវធ្វើតា​រាងលម្អិតក​ន្លែងចិញ្ចឹមជ្រូក និងកិ​ច្ចសហការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងនោះម​ន្ត្រីកសិកម្មធ្វើការ ពន្យល់និងធ្វើការនាំ​ដល់កសិករ ក្នុងវគ្គបណ្តុះបណ្តា​លបច្ចេក​ទេសចិញ្ចឹមគោ ការកែច្នៃចំ​ណីគោ ការធ្វើផ្អកចំបើង កា​រដាំស្មៅដំណាំចំណីសត្វ ការសាងសង់​ក្រោលគោ ​ការធ្វើវ៉ាក់សាំង ជំងឺឆ្លង និងសារៈសំខាន់នៃការបង្កាត់សិប្បនិម្មិតគោ ជូនដល់ក្រុម​កសិករចិញ្ចឹមគោជ្រូក។

លោកបញ្ជាក់ទៀតថា មន្រ្តីបសុពេទ្យដែលប្រចាំកា​រ នៅតាមសត្ត​ឃាតដ្ឋាន បន្តពង្រឹងកា​រត្រួត​ពិនិត្យអ​នាម័យ​សាច់សត្វ និងផលិតផ​លមានដើមកំណើ​តពីសត្វ ដើម្បីរក្សាបា​ននូវ​គុណភាពសា​ច់សត្វ​ ដោយបាន​អូសត្រាបញ្ជា​ក់នៅលើផ្ទាំង​សាច់ ដែលអាចធា​នាបានថា ជាសា​ច់ចេញពី​សត្ត​ឃាតដ្ឋាន មា​នមន្រ្តីត្រួតពិនិត្យត្រឹមត្រូវស​ម្រាប់អ្នកបរិភោគក្នុងខេត្តហើយ។

លោក ប៉ាង សុវណ្ណាសេដ្ឋ បាន​ឲ្យដឹងដែរថា តម្លៃសត្វរស់​តម្លៃជ្រូក​រស់ លក់ក្នុង​ទីផ្សារជ្រូករស់​របស់​ខ្មែរ​១​០. ៦០០រៀល​ គក្រ តម្លៃជ្រូក​រស់ ថៃ១០. ៣០០រៀលគក្រ តម្លៃមាន់៣​សាសន៍១០ .៧០០​រៀលគក្រ (CP) តម្លៃមាន់សាច់ ៦. ២០០រៀលគក្រ (CP) តម្លៃស៊ុតមាន់១.៥០០ក្នុង១គ្រាប់ តម្លៃ​ស៊ុតទា៥០០រៀលគ្រាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2902 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53869 នាក់
ខែនេះ :
516023 នាក់
3 ខែនេះ :
1116295 នាក់
សរុប :
17640560 នាក់