ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ច​ប្រជុំគណៈ​អភិបា​លខេត្ត ប្រចាំខែវិច្ឆិកា និងលើក​ទិសដៅ​អនុវត្តបន្ត​នៅខែធ្នូ ឆ្នាំ២០២១
Fri,10 December 2021 (Time 06:16 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 279នាក់)


ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបា​លខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈ​អភិបាលខេត្ត ប្រចាំខែវិច្ឆិកា និងលើក​ទិស​ដៅអនុវត្តបន្តនៅខែធ្នូ ឆ្នាំ២០២១ មានការចូលរួម​ពីលោក លោកស្រី អភិបាលរងខេត្ត កងក​ម្លាំងទាំង៣ស្ថាប័ន អភិបា​លក្រុង-ស្រុក ទាំង១១ មន្ទីរអង្គភា​ពជុំវិញខេត្ត និងទីចាត់ការចំ​ណុះរដ្ឋ​បាល​ខេត្តកណ្តាលផងដែរ។

ក្នុងកិច្ចប្រជុំនោះឯកឧត្ដម គង់ សោភ័ណ្ឌ បានដា​ក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដើម្បីបង្កើ​នប្រសិទ្ធភាពកា​រងារឱ្យកាន់តែមានភាពសកម្មជាងមុន ក្នុងការចូលរួមគាំទ្រ គោលនយោបា​យយុទ្ធសាស្ត្រ​ចតុកោណ របស់រាជរដ្ឋាភិបាល​កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម។

បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពា​ក់ព័ន្ធនានា បា​នលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលស​ម្រេចបាន និងបញ្ហាប្រឈ​មជូនអង្គប្រជុំ រួមគ្នាត្រួត​ពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយ នូវចំ​ណុចដែលខ្វះ​ចន្លោះនោះរួចមក ក្នុងនាម​រដ្ឋបាលខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែង​ការកោតស​រសើរ និងវាយតម្លៃខ្ពស់ ដល់​អាជ្ញាធរ ស្រុក-ក្រុង ឃុំ-សង្កាត់ មន្ទីរ អង្គភាពជំវិញខេត្ត កង​កម្លាំងប្រដា​ប់អាវុធទាំង៣​ ដែលបានខិ​តខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានធ្វើការ​ណែនាំដល់អភិ​បាលក្រុង-ស្រុកទាំងអស់ ​ត្រួតពិ​និត្យអំពីបញ្ហាប្រ​ឈមនៅក្នុងរដ្ឋបាលក្រុង-ស្រុកនីមួយៗ ធ្វើកា​រដោះស្រា​យនៅថ្នាក់មូល​ដ្ឋានអោយបាន​ទាន់​ពេលវេលា មិនត្រូវទុ​កយូរនោះឡើយ។ចំពោះបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោ​រកម្ម ក្មេងទំនើង សូមឱ្យអាជ្ញាធរមូ​លដ្ឋាន និងអង្គភា​ពពាក់ព័ន្ធ ត្រូវដាក់ចេញនូវយន្តការ និងអនុវត្ត​ឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងគោល​បំណង​រក្សា​បាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ទន្ទឹមនោះដែរឯកឧត្តម ក៏សូមឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ​ត្រូវពន្លឿនការងារ Odf សាងសង់​បង្គន់អ​នាម័យ តាមបណ្តាស្រុកដែលប្រជា​ពលរដ្ឋមិនទាន់​មានបង្គន់អនាម័យ​ប្រើអោយបាន​រួចរាល់១០០ភាគ​រយទូទាំងខេត្ត​ឲ្យចប់ក្នុងឆ្នាំ ២០២២ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1133 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52100 នាក់
ខែនេះ :
514254 នាក់
3 ខែនេះ :
1114526 នាក់
សរុប :
17638791 នាក់