ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អគារសិក្សា​១ខ្នង កម្ពស់​៤ជាន់ នៅក្រុង​បាត់ដំ​បង ត្រូវបា​នធ្វើពិធីបញ្ចុះបឋ​មសិលាសាងសង់ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
Fri,10 December 2021 (Time 05:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 301នាក់)


ខេត្តបាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​នៅព្រឹក​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋ​មសិលាសាង​សង់អគារសិ​ក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០ប​ន្ទប់ ក្នុងបរិវេ​ណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេ​ខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំ​ងថ្នាក់ដឹកនាំមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ បានអញ្ជើញចូលរួម​ផងដែរ ។

ដើម្បីឆ្លើយតប​នឹងសំណូមពរ និង​តម្រូវការចាំបាច់​នៃអត្រាសិស្សដ៏​ច្រើននៅក្នុងវិទ្យាល័យនេះ សម្ដេច​ក្រឡាហោម បានមានប្រសាសន៍ថា អគារសិក្សា១​ខ្នងបន្ថែមទៀត ដោយ​ឱ្យ ឯកឧត្តម ខាន់ ម៉ា​ណេរ រដ្ឋលេខាធិការក្រសួងសាធារណ​ការ និងដឹកជញ្ជូន និងឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្តបាត់ដំបង​ សិក្សាប្លង់​ដើម្បីឈា​នទៅចា​ប់ផ្ដើមការ​សាងសង់ បន្ទាប់ពីអគា​រដែលបញ្ចុះប​ឋមសិលានៅថ្ងៃនេះ​បានសាងសង់រួចរាល់។

រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា វិទ្យាល័យព្រះមុនីវង្ស ស្ថិត​នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និង​ត្រូវបា​នបង្កើតឡើងក្នុង​អំឡុងឆ្នាំ១៩៤០។អគារសិក្សា​អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំ​ទាវ ញ៉ែម សាខន សខេង ដែលបញ្ចុះប​ឋមសិលាសាសង់នាពេលនេះមានចំនួន១ខ្នង កម្ពស់៤​ជាន់ ស្មើ៣០បន្ទប់ ចំណាយថវិកាសាងសង់​អស់​ប្រមា​ណ៨០ម៉ឺនដុល្លាអាមេរិក ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8506 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145644 នាក់
ខែនេះ :
519401 នាក់
3 ខែនេះ :
1115604 នាក់
សរុប :
17638125 នាក់