ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តកូរ៉េ ដឹកឈើប្រភេទគ្រឿងផ្ទះ នឹងរថយន្តសាំយ៉ុង មួយចំនួនទៀតដឹកឈើ ឈ្លីក(ហៅឈើខ្មៅ )ដូចគេហែកឋិន ជំនាញហាក់រក្សាភាពស្ងប់ស្ងាត់
Fri,10 December 2021 (Time 04:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 305នាក់)


ខេត្តព្រះវិហារ÷វីវរធំហើយ ពេលនេះក្រោយពី អ្នកព័ត៌មាន តាមខេត្ត បានចុះយកព័ត៌មាន នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី6 ខែធ្នូ / 2021 វេលា ម៉ោង8:00នាទីក៏បានប្រទះឃើញ រថយន្តកូរ៉េ មួយគ្រឿង បើកដឹកឈើប្រភេទ គ្រឿងផ្ទះ ចេញពីភូមិ ពោធិ៍ ឃុំ ពោធិ៍ ស្រុក ត្បែងមានជ័យ នឹងរថយន្ត សាំយ៉ុង មួយចំនួនទៀតដឹកឈើ ឈ្លីក (ហៅឈើខ្មៅ )ដូចគេហែ កឋិន។

អ្នកសារព័ត៌មាន ខលរាយការណ៍សមត្ថកិច្ច ធ្វើការឃាត់ បាន រថយន្តកូរ៉េ មួយគ្រឿងតែម្តង។ ពេលនោះជំនាញមេព្រៃ បាននាំយកឡាននោះទៅរក្សារទុកនៅ ផ្នែករដ្ឋបាលព្រៃឈើ ដោយមិនមានអ្នកសារព័ត៌មាន មកតាមជាមួយនោះទេ តែពួកគាត់បានដាក់គ្នាឃ្លាំមើលខាងមុខ ក៏ឃើញ ជំនាញមេព្រៃ នោះ បណ្តើឡានកូរ៉េ ដែលដឹកឈើនោះ ចូលក្នុងរោង ដេប៉ូ ឈ្មោះ អិនស្រីម៉ៅ ទៅវិញ ។

ពួកគាត់ឃើញសភាពបែបនោះ ក៏មានការ ងឿងឆ្ងល់ជាខ្លាំង ក៏បានខលសួរ នាំដល់ជំនាញនោះភ្លាមៗ ហើយជំនាញបានប្រាប់មកវិញថា ចាំ លោក ខលហៅ អោយឡាននោះមកវិញមិនអីនោះទេ។ កន្លះម៉ោងក្រោយឃើញ រថយន្តនោះបើកទៅដោយខ្លួនឯងពិតមែន។

អ្នកសារព័ត៌មាន ឃើញសកម្មភាពដូច្នេះ ក៏មានការសង្ស័យថា ជំនាញ ប្រហែលជាមានការឃុបឃិត គ្នាជាមួយម្ចាស់ដេប៉ូនេះហើយ ទើបយកចូល យកចេញបានដោយស្រួលបែបនេះ។ ស្អែកឡើងក្រុមសារព័ត៌មានទាំងនោះបាននាំគ្នីគ្នា អ្នកសារព័ត៌មាន អង្គភាព ផ្សេងៗទៀត មកដេក រងចាំមើលសកម្មភាព រោងដេប៉ូ របស់អិនស្រីម៉ៅ នេះជាច្រើនអង្គភាព ដេកចាំមើល ទាំងយប់ទាំងថ្ងៃតែម្តង។ រីឯម្ចាស់រោង ដេប៉ូ ឈ្មោះ អិនស្រីម៉ៅ វិញបានបិទទ្វារ នឹងផ្អាកការដឹកជញ្ជូន រួចគេច ខ្លួនបាត់ស្រមោល ពីរោងដេប៉ូដោយ អាថ៌កំបាំងតែម្ដង ។

ការសង្ស័យរបស់អ្នកសារព័ត៌មានជាច្រើនអង្គភាពនេះផងដែរបានធ្វើការស្នើសុំឲ្យ លោក នួនសុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារនិងលោក វង្សវិសិទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើត្បែង មេត្តាចុះពិនិត្យលើដេប៉ូ ម្ចាស់ឈ្មោះ អិនស្រីម៉ៅ នេះព្រោះពួកគាត់មិនទាន់បានការបញ្ជាក់ពីម្ចាស់ដេប៉ូនេះនៅឡើយទេ។បើសិនជាជំនាញមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ មិនមានចំណាត់ការណាមួយបញ្ជាក់ ដល់ពួកគាត់ពួកគាត់នោះទេ ពួកគាត់ហ្នឹងនៅបន្តរហូត បានទទួលការបំភ្លឺ ពីជំនាញនិង សមត្ថកិច្ចដែលពាក់ព័ន្ធ។
សង្ឃឹមថាសមត្ថកិច្ចដែលពាក់ព័ន្ធនឹងមានចំណាត់ការណាមួយចំពោះការសង្ស័យនេះជាមិនខានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2697 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53664 នាក់
ខែនេះ :
515818 នាក់
3 ខែនេះ :
1116090 នាក់
សរុប :
17640355 នាក់