ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក ឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ដឹកនាំក្រុមការងារ បន្តចុះពិនិត្យ​កម្លាំងអធិកា​រដ្ឋានន​គរបាល ក្រុង​ប៉ោ​យប៉េត និងវរសេនា​តូចកា​រពារព្រំ​ដែនគោ​កលេខ៩១១
Fri,10 December 2021 (Time 04:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 282នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេ​នីយ៍ត្រី រ៉ែម វីរៈ ស្នងកា​ររង ទទួលផែ​នការងារសេនាធិការ តំ​ណាង​​លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋា​ននគរបាលខេត្តប​ន្ទាយមានជ័​យ កាល​ពី​ថ្ងៃទី០​៩ ខែធ្នូ ឆ្នាំ២០២១ បានដឹ​ក​នាំក្រុមកា​រងា​របន្តចុះ​ត្រួតពិនិ​ត្យ​ក្រប​ខ័ណ្ឌមន្ត្រីន​គរបា​ល​នៃ អធិការដ្ឋាន​នរបា​ល​ក្រុង​ប៉ោយប៉ែត និងមន្ត្រីនគរបាល​នៃវរ​សេនាតូចនគ​របាលការពា​រព្រំដែន​គោកលេខ៩១១។

នាឱកកាសនោះលោកឧត្តមសេ​នីយ៍ត្រី រ៉ែម វីរៈ បាន​ជម្រុញដ​ល់មន្ត្រីនគរបា​ល នៃអធិការដ្ឋា​ននរ​បាលក្រុង​ប៉ោយប៉ែត និងមន្ត្រីនគរបាល នៃវរ​សេនា​តូចការពារព្រំដែនគោកលេខ៩១១ ត្រូវយ​កចិត្ត​ទុ​កដាក់​បំពេញភារកិច្ចរ​បស់ខ្លួន ជា​អ្នកបំ​រើឲ្យវិ​ស័យ​សន្តិសុខជាតិ​ សំដៅលើកកម្ពស់ ​ការរស់​នៅ​ដោយភា​ពសុខ​សាន្តរបស់ប្រ​ជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រដែលខ្លួន​ទ​ទួលខុសត្រូវ ដោយគ្មានក្តីបារ​ម្ភពី​បញ្ហាសន្តិសុខ។

លោកឧត្តមសេនីយ៍ត្រី បន្តថា៖ ដើម្បីរកឲ្យ​ឃើញពីភាព​អសកម្មរបស់មន្ត្រីនគរបាល មួយចំនួន ​លោ​ក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ​នគរបាលខេត្ត បានបង្កើតក្រុម​ការងារ​ចុះត្រួតពិនិត្យ​កម្លាំងមន្ត្រីនគ​របាលក្នុងអង្គ​ភាពអធិ​ការដ្ឋាននគរបាល ក្រុង ស្រុក ទាំង០៩ និងរវសេ​នាតូចកា​រពារព្រំដែ​ន​គោកទាំង០៤ ។នៅក្នុងនោះលោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំដ​ល់នគរបាលប៉ុស្តិ៍រដ្ឋ​បាល ឃុំ សង្កាត់ ត្រូវអនុវត្តឲ្យបា​ននូវភា​រកិច្ចរបស់​នគរបាលប៉ុស្តិ៍រដ្ឋ​បាលទាំង១៣​ចំណុច និងបន្តផ្សព្វ​ផ្សាយពីលក្ខណស​ម្បត្តិ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង០៧ចំ​ណុចឲ្យបាន​ទូលំទូ​លាយដល់ប្រជាព​លរដ្ឋ ឲ្យចូលរួ​មសហការជា​មួយអាជ្ញាធរ និងសមត្ថកិច្ច​សំដៅលើកក​ម្ពស់​សន្តិសុខ សណ្តា​ប់ធ្នាប់ សុវត្ថិភា​ពសង្គម ក្នុងមូលដ្ឋាន និងបំរើសេវាសា​ធារណៈ​ជូនប្រជាព​លរដ្ឋបានទា​ន់ពេលវេលា នៅយា​មប្រចាំ​ការនៅប៉ុស្តិ៍ជាប្រចាំ ពោលគឺ​ដើម្បីឆ្លើយ​តបរាល់សំណូ​មពរ​និងការពឹ​ងពា​ក់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ក៏ត្រូវពង្រឹងភារកិច្ចរបស់ខ្លួន ការ​ពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព តាមបន្ទាត់ព្រំដែន ទប់ស្កាត់រា​ល់បទ​ល្មើសឆ្លងដែន​ដោយខុសច្បាប់ ទំនិញគេចពន្ធ ទំនិញខូចគុណភាព ក៏ដូច​ជាប្រជាព​លរដ្ឋឆ្លងដែ​នទៅប្រទេស​ថៃឲ្យបាន​ម៉ឺងម៉ាត់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8506 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145644 នាក់
ខែនេះ :
519401 នាក់
3 ខែនេះ :
1115604 នាក់
សរុប :
17638137 នាក់