ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋចំនួន៧៧គ្រួសារ រស់នៅលើចំណី​មាត់ស្ទឹងសៀមរាប ​ដែលស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅ​ទីតាំងថ្មី បានទទួល​អំណោយជាគ្រឿងឧប​ភោគបរិភោគ និងសម្ភារៈ​មួយចំនួន
Fri,01 January 2021 (Time 04:09 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 395នាក់)


ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តរសៀមរាប ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគ​ណៈ​​អភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹ​ក្សាខេត្ត អាជ្ញាធរអប្សរា ថ្នាក់ដឹក​នាំមន្ទីរ អង្គភាព​រួម​ទាំង​កងកម្លាំងទាំងបី កាលពីព្រឹ​កថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បាននាំយកអំណោយជា​គ្រឿង ឧបភោគ​បរិភោគ និងសម្ភារៈ រួមទាំងស័ង្កសីមួយគ្រួ​សារ​ទទួល​បាន២​២សន្លឹក ជាអំណោយរបស់​រដ្ឋ​បាលខេត្ត កា​ក​បាទក្រហ​មកម្ពុជា​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ខេត្ត ផ្តល់​ជូន​ប្រជា​ពលរដ្ឋ ដែលរ​ស់នៅ​តំបន់សំណង់មិ​នរៀប​រយ លើដីចំណី​មាត់ស្ទឹងសៀមរាប ចំនួន៤៣០គ្រួសារ ដែលបាន​ស្ម័ត្រចិត្តធ្វើការរុះរើចំនួន៧៧​គ្រួសារ ទៅ​នៅទីតាំងថ្មី ក្នុងភូ​មិធម្មជា​តិរុនតាឯក ឃុំរុនតា​ឯក ស្រុកបន្ទាយស្រី ។

បើតាមតាមរបាយការ​ណ៍របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម លើកិច្ចរៀបចំភូមិថ្មីនេះ បានឲ្យ​ដឹងថា គិតត្រឹមថ្ងៃទី​៣១ ខែធ្នូ ផែនកា​រស្ថាបនាផ្លូវក្រា​លគ្រូសក្រហមប្រវែងសរុប៧ពាន់៧០០ម៉ែត្រ សម្រេច​បានការលើកតួរផ្លូវបាន៨០ % ចាក់ក្រាល​គ្រួសក្រហមសម្រេចបាន ៤០% ។ ការសាង​សង់​បង្គន់អ​នាម័យមាន​ចំនួន៤​៣០សម្រេ​ចការរៀប​ចំបា​ន១​៤៧បង្គន់ និង ខួងអណួងស្នប់មា​នចំនួន​សរុប៤៣០អណ្តូង បុកបា​នចំនួន៣៨៣អណ្តូង និងបំពា​ក់ក្បាលស្នប់បាន១៨១អណ្តូង។ ចំពោះ​លើការ​ងាររៀប​ចំបណ្តាញអ​គ្គីសនី គឺបា​នដាំពង្រាយ​បង្គោលភ្លើងបានប្រហែល១៥% ។

មានប្រសាសន៍​សំណេះសំណាលនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការអ​រគុណចំពោះ​ប្រជា​ពល​រដ្ឋស្ម័គ្រចិត្ត ដែលបាន​ចាកចេញពីដីចំណី​ស្ទឹងសៀមរាប ជាកា​រចូលរួមពីប្រជាពលរដ្ឋ ក្នុងការអ​ភិវឌ្ឍខេត្តសៀម​រាបតាមរយៈការផ្តល់នូវ​ហេដ្ឋារចនាសម្ព័ន្ធចំនួន៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់​សោភ័ណភា​ពក្រុង​សៀមរាប ឲ្យស័ក្កសមជាទីក្រុងវៃឆ្លា​តនាពេលខាងមុខ។ក្នុងតម្លៃប្រកបដោយមោទនភាព សម្រាប់​ការចូល​រួមអភិវឌ្ឍក្រុងទេសចរណ៍វ​ប្បធម៌ដ៏ទាក់ទាញ ហើយដែលការចូលរួមនេះ វាបាន​បង្កើត​ឡើងនូវ​ជីវភាពថ្មីរស់​នៅលើ​ដីកម្មសិទ្ធិស្របច្បាប់ ដ៏កក់ក្តៅបំផុត។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា បងប្អូនបានស្ម័គ្រចិត្ត ចាកចេញ​ពីដី​ចំណី​មាត់ស្ទឹងសៀមរាប នៃក្រុង​សៀមរាប ទៅរស់នៅលើទីតាំងថ្មី នៃភូមិធម្មជាតិ រុ​នតាឯក ឃុំរុនតាឯក ស្រុក​បន្ទាយស្រី អាជ្ញាធរខេត្តលើ​កអ្វីដែលត្រូវ​និយាយមុនគេ គឺសេចក្តីថ្លែងអំណរគុណ ចំពោះ​ការស្ម័គ្រចិត្តចូលរួម​ នៃបងប្អូនប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍទីក្រុងទេសចរណ៍អង្គរ-សៀមរាប ហើយបន្ទាប់​មកទៀត គឺត្រូវនិយាយអំពីមោទនភាព ដែលបងប្អូន​ត្រូវបានចាក​ចេញពីជីវភាព នៃប្រ​ជាជនក្នុងតំបន់មិនរៀបរយ មកជាប្រជាពលរដ្ឋដែលត្រូវបានរស់នៅលើដីកម្មសិទ្ធិដោយស្របច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1301 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52268 នាក់
ខែនេះ :
514422 នាក់
3 ខែនេះ :
1114694 នាក់
សរុប :
17638959 នាក់