ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តព្រះសីហនុ នាំយកអំណោយផ្តល់ជូនប្រជាព​លរដ្ឋងាយរងគ្រោះ និង​មន្ត្រីចូល​និវត្តន៍សរុបចំនួន១៣៩គ្រួសារ
Fri,01 January 2021 (Time 04:43 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 380នាក់)


ខេត្តព្រះ​សីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគ​ណៈកម្ម​ការសាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តព្រះ​សីហនុ និងជា​អភិបាលខេត្ត នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០១ អញ្ជើញ​ជួប​សំណេះ​សំណា​លសួរសុខទុក្ខ និង​នាំយកអំណោយចែ​កជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រី​ចូលនិវត្តន៍​សរុប​ចំនួន​១៣៩គ្រួសារ នៅសាលាស្រុកស្ទឹងហាវ ខេត្តព្រះ​សីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកា​គណៈកម្មាធិការសាខា ប្រធា​នក្រុមប្រឹក្សាស្រុក អភិបាលស្រុកស្ទឹងហាវ និងមន្ត្រីអ្នក​មុខអ្នកការជា​ច្រើនរូបទៀត។

នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធា​នគណៈ​កម្មការសា​ខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត​ព្រះសី​ហនុ បានពាំ​នាំការសាកសួរសុខទុក្ខប​ងប្អូនប្រជាព​លរដ្ឋ ​ដែលមានជីវភាពខ្វះខាត ពីសំណា​កស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធា​នកាកបាទក្រហមកម្ពុជា ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិ​បាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ​ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ដែលតែង​តែគិតគូ​ពីសុខទុក្ខប្រជា​ពលរដ្ឋនៅទូទាំងប្រទេស ដោយមិន​មានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌​សម្បុរ ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ក្រោមការដឹកនាំប្រក​បដោយគតិបណ្ឌិ​តពីសម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែង​ធ្វើឱ្យប្រទេ​សជាតិ​មានសុខសន្តិភាព ជម្រុញការអភិ​វឌ្ឍធ្វើឱ្យ​សេដ្ឋកិច្ចជាតិ មានការកើ​នឡើង កម្ពុជាមា​ន​ឈ្មោះ​ល្បីរន្ទឺ។

ឯកឧត្តម គួច ចំរើន បានសំណូមពរប្រជាពលរដ្ឋ កុំឱ្យជឿ​ឃោសនារ​បស់ក្រុមក្រៅច្បាប់ ដែលបាន​ឃោស​នាឱ្យប្រ​ជាពលរដ្ឋត្រៀមទទួល​នៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ខាងមុខ ដែលសក​ម្មភាពនេះ​ជាការ​បោកប្រាស់ ព្រោះអ្ន​កទាំងនោះ ជាអ្នក​មានទោសតាម​សាលដី​ការតុលាការ រាជធានី ខេត្ត។
អំណោយរបស់សាខាកាកបាទ​ក្រហមខេត្តព្រះសីហនុ ផ្តល់ជូនប្រជា​ពលរដ្ឋមកពីរឃុំទាំង៤ ចំនួន ១៣​៩គ្រួសារ ដោយក្នុងមួយគ្រួសារ​ទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១យួរ និងថ​វិកា៥០,០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2794 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53761 នាក់
ខែនេះ :
515915 នាក់
3 ខែនេះ :
1116187 នាក់
សរុប :
17640452 នាក់