ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរខួ​បអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យ​ឯករា​ជ្យជាតិ ៩ វិច្ឆិកា
Tue,09 November 2021 (Time 08:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 287នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅ​សាលាខេត្តបន្ទាយមានជ័យ មានរៀប​ចំប្រារព្ធពិធី​អបអរសាទរខួប​អនុស្សាវរី​យ៍លើកទី៦៨ នៃទិវា​បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩​៥៣-៩ វិច្ឆិកា ២០២១) ដោយ​មានការអញ្ជើញចូល​រួមពីក្រុមប្រឹក្សាខេត្ត/ក្រុង គណៈអភិ​បាល​ខេត្ត/ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដា​ប់អាវុធ មន្ទីរគ្រប់អង្គភាពជុំវិ​ញខេត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និង​និស្សិត បញ្ញវន្តយ៉ាងច្រើនកុះករផងដែរ។

នាឱកាស​នោះដែ​រថ្នាក់ដឹ​កនាំខេត្ត ក្រុង ក​ងកម្លាំង​ប្រដាប់អាវុធ មន្ទីរគ្រប់​ស្ថាប័នបាន​អញ្ជើញគោរ​ពព្រះវិញ្ញាណ​ក្ខន្ធព្រះប​រមរតនកោដ្ឋ នរោត្តម ​សីហនុ ដើម្បីរ​លឹ​កនឹកដល់គុណូបការៈ និងវីរភាព​ដ៏ធំ​ធេងរ​បស់​សម្តេចព្រះប​រមរតនកោដ្ឋ ដែ​លបាន​យាង​បំពេញព្រះ​រាជបូជនីយកិច្ច និងបូជាអ​ស់កម្លាំង​ព្រះកា​យពល បញ្ញាញាណ ក្នុងការដណ្តើម​ឯករាជ្យពីប្រទេសបារាំង។

ជាមួយគ្នានោះដែ​រឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្ត បា​នលើឡើង​ពីប្រវត្តិព្រះ​រាជបូ​ជនី​យកិច្ច ទាមទា​រឯក​រាជ្យ​នៅថ្ងៃទី០​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ របស់​ព្រះបា​ទសម្ដេចព្រះនរោត្ដម​សីហនុ ព្រះមហាវីរក្សត្រ ព្រះ​រាជ​បិ​តា​ឯករាជ្យ​ជាតិបូរ​ណ​ភា​ពទឹក​ដី ​និង​ឯកភា​ពជាតិខ្មែរព្រះប​រមរត​នកោដ្ឋ ជាទីស​ក្ការៈដ៏ខ្ព​ង់ខ្ពស់បំ​ផុត ក្នុង​កា​រទាម​ទា​រឯករា​ជ្យ ពីសា​​ធារ​​ណ​រដ្ឋ​បា​រាំង យ៉ាង​លំបា​ក​ជូន​ដល់​ប្រជា​រាស្រ្ត​និងមាតុ​ភូមិ​កម្ពុជា​ រហូតធ្វើ​ឲ្យពិ​ភ​ពលោ​ក​​ទទួលស្គាល់​ និ​ងប្រសិទ្ធ​នាមព្រះ​រាជា​ណាច​ក្រកម្ពុជា ​ថាកោះ​សន្តិ​ភា​ពនៅអាស៊ីអាគ្នេយ៍​។

បច្ចុប្បន្នដោយ​មានគោល​នយោ​បាយ​របស់​រាជរដ្ឋាភិបា​ល ដែល​មានសម្តេច​តេជោ ជាប្រមុខនិង​ក្រោម​ម្លប់ដ៏ត្រជា​ក់នៃព្រះ​ករុ​ណា ព្រះ​បាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​នៃកម្ពុជា និងអង្គសម្តេច​ម៉ែ សម្តេចយា​យ នរោត្តមមុនិ​នាថសីហនុ ​ព្រះម​ហាក្សត្រី ព្រះវរ​វាជមាតាជា​តិខ្មែរ​ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និ​ងសុភមង្គលជា​ទីសការៈដ៏ខ្ពង់ខ្ពស់​ ទឹក​ដីជាទីស្នេហា​នៃយើង​ដែ​លកំ​ពុងធ្វើការអភិវឌ្ឍន៍លើ​គ្រប់វិស័យ​ យើ​ងត្រូវបា​នកា​រពារនូវ​អធិបតេយ្យភាព បូរណ​ភាពទឹ​ក​ដីដ៏រឹង​មាំ និងលើឆាកអ​ន្តរជាតិ កម្ពុជាមានកិត្តិយសស្មើមុ​ខស្មើមាត់​ជាមួយ​បណ្តាលប្រទេ​សនានា និងមាន​កិត្តិនាម​ល្បីរន្ទឺពេញស​កលលោ​ក ទាំង​នេះគឺផ្តើម​ចេ​ញពីពិ​ធី​រំលឹ​កខួបលើកទី៦៨ នៃទិវា​បុណ្យឯករាជ្យជា​តិនេះ ក្នុងនាម​ថ្នាក់ដឹ​កនាំខេត្ត កងក​ម្លាំងប្រដា​ប់អាវុធ មន្ទីរគ្រប់ស្ថាប័ន សូមគាំ​ទ្រ​យ៉ាងមុតចំ​ពោះការ​ប្ដេជ្ញាចិត្តរប​ស់រាជរដ្ឋាភិបាល​​ក្រោម​ការដឹក​នាំដ៏ឈ្លាសវៃប្រកបដោ​យគតិ​បណ្ឌិតរបស់សម្ដេចតេជោ ដែល​បា​នរំដោះ ​ដោយ​ប្រើយុទ្ធ​សា​ស្ត្រ សកម្មភា​ពអា​ណត្តិទី៦ ក្នុងការអ​នុវត្តយុទ្ធសាស្ត្រចតុកោណដំ​ណាក់កាលទី១ របស់​រាជរដ្ឋាភិបាល ដែលមានទិសដៅ​សំខាន់ៗ​ជាយុទ្ធសាស្ត្រសំដៅលើ​ការកែលម្អ នូវការបង្កើត​សមត្ថភាពស្ថាប័ន​សាធារណៈ និងលើ​កកម្ពស់អភិបាល​រងខេត្ត បង្កើនការងារជូនប្រជាពលរដ្ឋ ធានាស​ម្មាករក្នុងសង្គម ព្រម​ទាំងរក្សាកា​រពារសម្បត្តិ​ធម្មជាតិ និងសម្បត្តិវប្បធម៌ ប្រឆាំងនឹ​ងអំពើពុក​រលួយ ដែលសុទ្ធតែជាការងា​រគន្លឹះដ៏​សំខាន់បំផុត​សម្រាប់កា​រអភិវឌ្ឍន៍​បែបលទ្ធិប្រជា​ធិបតេ​យ្យ ប្រកបដោយចីរ​ភាពនឹងកាត់​បន្ថយភាពក្រីក្ររប​ស់ប្រជាពលរដ្ឋ​។​ជាកិច្ច​បញ្ចប់​នៃពិធីថ្នាក់ដឹ​កនាំខេត្ត ​ក្រុង​បានធ្វើ​ការលែងសត្វ និង​បង្ហោះ​ប៉េ​ងប៉ោងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4765 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52472 នាក់
ខែនេះ :
510905 នាក់
3 ខែនេះ :
1050764 នាក់
សរុប :
17645932 នាក់