ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា១៩៥៣ -៩វិច្ឆិកា២០២១
Tue,09 November 2021 (Time 04:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 291នាក់)


ខេត្តប៉ៃលិន​៖​នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន​ បានរៀបចំធ្វើពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា២០២១ និងជាថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ។ទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណ​ វិមានឯករាជ្យ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍​ អុី ឈាន​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះជួយមូលដ្ឋានខេត្តប៉ៃលិន​ និងមានការអញ្ជើញចូលរួមពីជំទាវ​ បាន​ ស្រីមុំ​ អភិបាលខេត្តប៉ៃលិន​ ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនកាយរិទ្ធ​លោកគ្រូអ្នកគ្រូ​ ប្រជាពលរដ្ឋ​ ផងដែរ។

ក្នុងឱកាសនោះគណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងផែនមន្ត្រីរាជការ ក៏បានដាក់កម្រងផ្កា នៅវិមានស្តូបកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់អ្នកស្នេហាជាតិយុទ្ធជនយុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ អោយរួចផុតពីរបបអាណានិគមនិយមបារាំង។ពិសេសគោរពទៅដល់កម្មាភិបាលយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ ដែលបានតស៊ូ និងធ្វើពលីជីវិតដើម្បីរំដោះប្រជាជនកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ផងដែរ ។

មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល លោកជំទាវ​ បាន​ ស្រីមុំ​ អភិបាលខេត្តប៉ៃលិន​ បានលើកឡើងពីប្រវត្តិព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ របស់ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាឯករាជ្យជាតិបូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការទាមទារឯករាជ្យ ពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្តនិងមាតុភូមិកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍​ អុី​ ឈាន​ មានប្រសាសន៍​ថា​ ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជ្យបិតា ឯករាជ្យជាតិ​ប្រទេសកម្ពុជា បានទទួលឯករាជ្យពេញលេញបរិបូណ៌ ពីសាធារណរដ្ឋបារាំងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ហើយក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្រ្តនិយម រហូតធ្វើអោយពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមព្រះរាជាណាចក្រកម្ពុជា ថាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍។

កូនចៅប្រជានុរាស្ត្រកម្ពុជាគ្រប់ៗរូប សូមចងចាំនៅព្រះគុណូបការៈដ៏ធំធេងនៃព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជាជាពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់រូប គ្រប់មូលដ្ឋានក្នុងខេត្តប៉ៃលិន នឹងខិតខំចូលរួមការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានគង់វង្សរីកចម្រើនតរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37993 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
84555 នាក់
ខែនេះ :
497735 នាក់
3 ខែនេះ :
1085917 នាក់
សរុប :
17683850 នាក់