ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយ​វ៉ាក់សាំងកូវីដ១​៩ ពីប្រទេ​សឥណ្ឌា
Mon,18 January 2021 (Time 03:56 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 388នាក់)


រាជធានីភ្នំពេញ៖នៅក្នុងជំនួបពិភាក្សារវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ជាមួយនឹង​លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូ​តថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ បានស្នើ​សុំ​ឥ​ណ្ឌា​តាម​រយៈលោកជំ​ទាវឯក​អគ្គរដ្ឋទូត​ទៅកាន់​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Narendra Damodardas Modi ឧបត្ថម្ភវ៉ាក់​សាំងកូវីដ១៩ ដល់​កម្ពុជា ដើម្បី​ចាក់ជូនពលរដ្ឋខ្មែរ ​ព្រោះប្រ​ទេសឥណ្ឌាបានផ​លិត​វ៉ាក់សាំងកូវីដ១៩ បានដោយ​ខ្លួនឯង ហើយ​គ្រោងនឹង​ចាក់ជូនប្រជា​ពលរដ្ឋរ​បស់​ខ្លួនជាង​៣០០លា​ននាក់​នៅក្នុងឆ្នាំ​នេះផ​ងដែរ។

ក្នុងឱកាសនោះលោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូ​តថ្មី នៃសាធារណ​រដ្ឋឥណ្ឌា​ប្រចាំកម្ពុជា​ បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាងកម្ពុជា និងឥណ្ឌា​គឺមាន​ជាយូរល​ង់ណាស់មក​ហើយ​នៅ​ក្នុង​ប្រ​វត្តិសាស្ត្រ គឺជាទំនាក់ទំ​នងដ៏ល្អមួយ ហើយ​ក្នុងបេស​កកម្ម​កាទូតរ​បស់លោក​ជំទាវ​កាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បីពង្រឹងព​ង្រីកនូវកិច្ចស​ហប្រតិការដែ​លមាន​ស្រាប់នេះ​ឲ្យកាន់តែរី​កធំធាត់​ឡើង​មួយ​កម្រិតថែមទៀត។

លោកជំទាវបានមានប្រសាសន៍ថា តាមរយៈការដឹកនាំដ៏ខ្ព​ង់ខ្ពស់ របស់សម្ដេច​តេជោជានាយ​ករដ្ឋ​មន្ត្រី តាម​រយៈអរិ​យធម៌វប្ប​ធម៌ និងសា​ស​នា​ដែលជាមូលដ្ឋានមួយ​រវាងប្រ​ទេសទាំងពីរ លោកជំ​ទាវ​នឹង​ប្រឹង​​ប្រែងធ្វើយ៉ា​ងណាជំរុញកា​ររៀបចំកម្មវិធី​ជាប្រចាំ​នៃទំនាក់ទំន​ងរវាងប្រទេសយើងទាំងពីរ ដើម្បីផ្សា​ភ្ជាប់ប្រជាជន និងប្រជា​ជន និងវិស័យពាណិជ្ជកម្ម​បន្ថែមពី​លើទំនាក់ទំនង​ដែលមាន​ស្រាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2760 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
165214 នាក់
ខែនេះ :
510971 នាក់
3 ខែនេះ :
1102666 នាក់
សរុប :
17622600 នាក់