ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយពី​ប៉ុនប៉ង រំ​លោ​ក្មេ​ង​ស្រីជា​អនីតិជន មិន​បាន​សម្រេច នៅកំពង់ឆ្នំាង
Mon,08 November 2021 (Time 09:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 302នាក់)


ខេត្តកំពង់ឆ្នាំង៖ជន​សង្ស័យ​ឈ្មោះ សេង សាន អាយុ​៣១​ឆ្នាំ រស់នៅភូមិ​កោះ​ស្លែង ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្តកំព​ង់ឆ្នាំង ត្រូវបាន​ឪពុកម្តា​យក្មេងស្រីរងគ្រោះ ​ប្តឹងសមត្ថកិច្ចចាប់​ឃាត់ខ្លួន បន្ទា​ប់ពី​ប៉ុនប៉ង​រំ​លោ​ភ​កូនស្រីរបស់ខ្លួនដែ​លជាអនីតិជន អាយុ​ទើប​តែ១៣​ឆ្នាំ កាលពីយប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១​ នៅ​ចំណុចខាងលើ​ផ្ទះ​របស់​ឈ្មោះ សួន សុខ ស្ថិតក្នុង​ភូមិ ឃុំ ស្រុក​ខាងលើ។​

ប្រភពបានឱ្យដឹងថា កន្លងមកជនសង្ស័យ បាន​លួច​ស្រឡាញ់ក្មេងស្រី​នេះ តែ​ដោយ​​​ទ្រាំ​មិនបាន ហើ​យ​លប​ឡើង ទៅ​លើផ្ទះ​កុមារី​រងគ្រោះ ខណៈពេល​ឪពុកម្តាយ ក្មេងស្រី​រងគ្រោះបាន​ដេកលក់ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ ឡើង​បើក​មុងចូលទៅ​ចាប់ជនរងគ្រោះ តែ​ត្រូវ​ជនរងគ្រោះស្រែកហៅ​​ឲ្យ​ឪពុក ម្ដា​យ​ជួយ​។ពេលនោះឪពុកម្តាយ ឮ​កូន​ស្រែក ក៏រត់​ទៅ​ជួយហើយ​ចាប់បានជនសង្ស័យ និង​បាន​រាយ​ការណ៍ជូន​សម្ថ​កិច្ចនគ​បាល​មូលដ្ឋានភ្លាមៗ។​

ក្រោយពេល​ទទួល បាន​ដំណឹងនេះភ្លាមកម្លាំង​ប៉ុស្តិ៍​នគរ​ន​បាលរដ្ឋបាល​កោះ​ថ្កូវ បាន​សហការ​ជាមួយកម្លាំង​ប្រជា​ការពារ ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​បានកសាង​សុំណុំរឿងបញ្ជូន​ជនសង្ស័យ ទៅកាន់​អធិការដ្ឋាន​នគរបាល ស្រុក​ជល​គី​រី កសាង​សំណុំរឿង បញ្ជូន​បន្ត​ទៅការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1640 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
89451 នាក់
ខែនេះ :
511087 នាក់
3 ខែនេះ :
1103620 នាក់
សរុប :
17703459 នាក់