ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សង្ស័យ​ករណី​រំលោភ​សម្លាប់ ​ដោយ​គេប្រទះឃើញក្មេងស្រីម្នាក់ដេកស្លាប់ នៅក្នុងស្រែ​ម្នាក់ឯង យ៉ាង​អា​ណោច​អាធ័ម
Mon,08 November 2021 (Time 09:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 306នាក់)


ខេត្តព្រៃវែង៖ក្មេងស្រីម្នាក់​ត្រូវបានគេប្រទះ​ឃើញដេកស្លាប់ នៅក្នុងស្រែម្នាក់ឯង យ៉ាងអា​ណោច​អាធ័ម ​បង្កការភ្ញាក់ផ្អើល​កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្រោយទទួលបានពាក្យបណ្តឹងពីឈ្មោះ សួន ម៉ៃ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុខាង​លើថា គាត់បានប្រទះឃើញ​សាកសពកូនស្រី​របស់គាត់​ឈ្មោះ ផល ផានិត ភេទស្រី អាយុ១២ឆ្នាំ នៅ​ចំណុចក្នុងទឹកជំរៅ០,៧m ខាងកើ​ត​ចំងា៣០០m ពីប៉ុស្តិ៍​កាដូង នៅភូមិទួលជៃ ឃុំព្រះស្ដេច ដែល​បានបាត់ខ្លួននៅវេ​លាម៉ោង២២.៣០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។នគរបាល​និងក្រុ​មគ្រូពេទ្យ បានចុះដល់កន្លែង​កើតហេ​តុពិនិត្យលើសាកសព បាក់ឆ្អឹងក ដាច់រលា​ត់ស្បែកកំភួន ដៃស្តាំ​មួយកន្លែង ដាច់រ​លាត់ស្បែកលើក្បាល​ជង្គង់ឆ្វេងមួយកន្លែង និងមានស្នាម​ដាច់រយះប្រដា​ប់ភេទ។

ក្រោយពីពិនិត្យរួច​សមត្ថកិច្ចបានធ្វើ​ការសន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ដោយ​សារ រំលោភ​សម្លាប់។សាកសព​ក្រោយពីធ្វើកោសល្យវិច្ឆ័យរួច បានប្រគល់ជូនក្រុមគ្រួសារយក​ធ្វើបុណ្យតាមប្រពៃណី។ពាក់ព័ន្ធករ​ណីខាងលើនេះដែរ កម្លាំង​សមត្ថកិច្ច​កំពុង​ចុះស្រាវជ្រាវ​រក​ជនដៃដល់ ដើម្បី​ចាប់ឃាត់ខ្លួន​យកមកផ្តន្ទាទោសតាមច្បប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
740 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
88551 នាក់
ខែនេះ :
510187 នាក់
3 ខែនេះ :
1102720 នាក់
សរុប :
17702559 នាក់