ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមប្រឹក្សាខេត្តស្ទឹង​ត្រែង បើកកិច្ចប្រជុំ​សា​មញ្ញលើ​កទី៣​០ អាណត្តិទី៣
Mon,08 November 2021 (Time 08:00 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 308នាក់)


ខេត្តស្ទឹងត្រែង៖​ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល​នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី០​៨ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ដឹកនាំកិច្ច​ប្រជុំសាមញ្ញ​លើកទី៣០ អាណ​ត្តិទី៣ របស់​ក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំបានប្រព្រឹត្តទៅ​តាមរយៈប្រព័ន្ធ​អនឡាញ (Zoom) នៅសាលប្រ​ជុំធំសាលាខេត្ត ដោយ​មានការ​អញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិ​បាលរងខេត្ត នាយក នាយក​រងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដា​ប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក មន្ទីរអង្គ​ភាពជុំវិញខេត្ត នាយក ​នាយករងទីចាត់ការ អង្គភាពចំណុះ​សាលាខេត្ត និងមន្រ្តីពាក់ព័ន្ធផដែរ។

របៀបវារៈ​ក្នុងកិច្ចប្រជុំបា​នធ្វើ​ការពិនិត្យ និងអនុម័ត​លើសំខាន់ៗរួមមាន៖
១).ការពិនិត្យ និង​អនុម័តលើ​សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់​ក្រុមប្រឹក្សាខេត្ត។
២).​ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ និងទិស​ដៅការងារ​សម្រាប់អនុវត្តនៃខែ​បន្ទាប់របស់រដ្ឋបាលខេត្ត។
៣).សេចក្តីថ្លែងហេ​តុរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ស្តីពីការរៀបចំសេ​ចក្តីព្រាង​សេចក្តី​សម្រេច ស្តីពីការកែសម្រួល​សមាសភាពគណៈកម្មាធិការចំនួន៥ របស់រដ្ឋបាលខេត្ត និងការ​រៀបចំ​សេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
៤).ការពិនិត្យ និ​ងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច៖
-ការពិនិ​ត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែ​សម្រួលសមា​សភាពគណៈ​កម្មាធិការ​សម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត(គ.ស.ប) របស់រដ្ឋបាលខេត្តស្ទឹងត្រែង
-ការពិ​និត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការ​កែសម្រួលស​មាសភាពគ​ណៈកម្មាធិ​ការលទ្ធកម្ម(គ.ល)របស់រដ្ឋបាលខេត្តស្ទឹងត្រែង
-ការពិនិត្យ ​និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលស​មាសភាពគណៈកម្មា​ធិការរៀបចំដែ​នដី និងនគរូបនីយកម្មថ្នាក់ខេត្ត និងលេខាធិការរដ្ឋាននៃគណៈកម្មាធិការនេះ
-ការពិនិត្យ និ​ងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែស​ម្រួលសមាស​ភាពគណៈក​ម្មការរៀបចំ​គម្រោងខេត្តស្ទឹងត្រែង
៥).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាង​ផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៦).ការពិនិត្យ និងអនុម័ត​លើការបែងចែកប្រាក់​រង្វាន់លើកទឹកចិត្តដែល​បានមកពីការផ្តល់សេ​វារដ្ឋបាលស​ម្រាប់​ឧបត្ថម្ភបុគ្គលិកមន្ត្រីប្រចាំខែសីហា ដល់ខែតុលា ឆ្នាំ២០២១
៧).ផ្សេង​ៗ
-ស្តីពីការពង្រឹងការ​អនុវត្តតួនាទី និងភារកិ​ច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត
៨).មតិបូកសរុប និងបិទ​កិច្ចប្រជុំរបស់ឯកឧត្ត​មប្រធានក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំនេះ​ប្រព្រឹតិ្តទៅ​ដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុ​ខាភិបាលបា​នយ៉ាងហ្មត់​ចត់​បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49360 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
95922 នាក់
ខែនេះ :
509102 នាក់
3 ខែនេះ :
1097284 នាក់
សរុប :
17695217 នាក់