ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ម៉ៅ ធនិន អញ្ជើញសំ​ណេះសំ​ណាលជាមួយកម្មករ កម្មការិនី នៅរោង​ចក្រដេរស្បែក​ជើងខេ​មបូថៃ ហ្វូតវៀ ខូអិលធីឌី
Sat,06 November 2021 (Time 07:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 303នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០​២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអ​ភិបាល​ខេត្តកំពត អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាល​សាលាខេត្ត ស្នងការ មេបញ្ជា​ការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបា​លក្រុង ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ប្រធានស​ហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងស​ម្ពន្ធយុវ​ជនស្រលា​ញ់​សន្តិភាពខេត្តកំពត អញ្ជើញសំណេះសំ​ណា​លជាមួយកម្មករ កម្មការិនី​ នៅរោង​ចក្រដេរ​ស្បែកជើង​ខេមបូថៃ ហ្វូតវៀ ខូអិលធីឌី និង​រោងចក្រផលិតកូន​បាល់​ដាប៉ុន កំពតស្ពត។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានពាំ​នាំនូវប្រសាសន៍ផ្តាំផ្ញើសា​កសួរសុខទុក្ខពី​សំណាក់ស​ម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកា​លសម្តេចទាំងទ្វេតែងគិតគូរពីសុខទុក្ខ និងជីវភាពរបស់បង​ប្អូនកូន​ក្មួយ​កម្មករ កម្មការិនី ហើយជា​ពិសេ​សក្នុងកា​លៈទេសៈដែលពិភពលោក ក៏ដូចជាប្រទេស​កម្ពុជា​យើង កំពុងយាយីដោយជំងឺកូវីដ១៩។
សម្តេចបានស្វះស្វែងរក​វ៉ាក់សាំងមកចា​ក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសប​ងប្អូន​កូនក្មួយកម្មក​រកម្មការិនី ក៏ស​ម្តេចបានគិតគូររៀ​បចំចាក់វ៉ាក់សាំងជូនឲ្យបានគ្រប់ៗគ្នាផងដែរ។ ដូច្នេះ​បងប្អូនកូនក្មួយ ត្រូវខិតខំថែរក្សាសុខភាព និងខិតខំបំពេ​ញការងារដែលយើងកំពុងមាន ដើម្បីជី​វភាពគ្រួសារយើ​ងបានកាន់តែប្រសើរឡើងផងដែរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ដោយប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ ទើបក្រុមហ៊ុនវិ​និយោគប​រទេសគេមករកស៊ីបើករោ​ងចក្រសហគ្រាសនៅក្នុងប្រទេសយើង ដែលបាននាំមកនូ​វការងារជាច្រើន​កន្លែងសម្រាប់ប្រជាពលរដ្ឋយើងធ្វើ ហើយបានរួមចំ​ណែកកាត់​បន្ថយនូវ​អត្រា នៃភាពក្រីក្របានមួយចំណែកធំ ដូច្នេះយើ​ងទាំងអស់គ្នាត្រូ​វចូលរួមថែរក្សា​នូវសុខសន្តិភាព​នេះ ឲ្យបានគង់វង្សសម្រាប់កូនចៅ​យើងជំនាន់ក្រោយទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49888 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
96450 នាក់
ខែនេះ :
509630 នាក់
3 ខែនេះ :
1097812 នាក់
សរុប :
17695745 នាក់