ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាព​លរដ្ឋ៧​៥គ្រួសា​រ ក្នុងស​ង្កាត់ទាំង៤ ក្នុង​ក្រុងប៉ៃលិន ទទួល​បានអំណោ​យសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី តាមរយះ​សាខាកាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន
Sat,06 November 2021 (Time 03:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 316នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង​ជាប្រធា​នគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹ​កនាំគណៈកម្មាធិការសាខា អនុសា​ខា យុវជនកាកបាទក្រហមខេត្ត និងយុវជន សហភាព ស​ហព័ន្ធ យុវជន កម្ពុជា ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញ​ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំ​យកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រ​ធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ដោយ​សារវិ​បត្តិកូវីដ-១៩ ចំនួន៦០គ្រួសារ ​នៅក្នុងសង្កាត់ទាំងបួន នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នាឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ ក៏បាននាំមកនូ​វប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងស​ម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាម​នុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះ​មហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយ មិនមានកា​ររើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេសមិន​បណ្តោយ​ឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ ។

លោកជំទាវប្រធានគ​ណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកា​កបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍​ទៅដោយ​រលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់​ភ្ជាប់នូវគោលកា​រណ៍គ្រឹះទាំង០៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតប​បានទាន់ពេល​វេលាចំ​ពោះជ​នរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយ​ចំនួនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារស​ពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់​ការចម្លងរីករាល​ដាលនៃ​ជម្ងឺកូវីដ-១៩ ហើយជាក់ស្តែងនាពេលនេះ បើទោះបីជា​អំណោយស្បៀង​ទាំងនេះមិនបា​នបំពេ​ញតាមតំរូ​វការរបស់បងប្អូនពិ​តមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកា​លៈទេ​សៈវិបត្តិកូវីដ-១៩នេះ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអ​ស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹង​សាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បីចៀសវាងកា​រកើតមានជំ​ងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លង​រីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្ត​ឱ្យបានម៉ឺងម៉ា​ត់​នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើប​ងប្អូនមានបញ្ហា​សុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុម​គ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យា​បាលបាន​ទាន់​ពេ​លវេលា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង ៤សង្កាត់ គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និង​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលបានទទួលអំណោយមនុ​ស្សធម៌ដោយក្នុង​មួយគ្រួសារៗ​ទទួលបាន៖ អង្ករ៤០គីឡូក្រាម មី ១កេស ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធវីតា​ល់ ១កេស, ឃីត ១កញ្ចប់ (ភួយ១, មុង១, កន្ទេល១) និងថវិកាចំនួន ៥ម៉ឺនរៀល​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55962 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
102524 នាក់
ខែនេះ :
515704 នាក់
3 ខែនេះ :
1103886 នាក់
សរុប :
17701874 នាក់