ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទំនិញក្លែង​ម៉ាក ហួស​ប​រិ​ច្ឆេទប្រើប្រាស់ ខូច​គុណ​ភាព សរុបមា​នចំនួន៣៨.៧គីឡូក្រាម ត្រូវបាន​កម្លាំ​ងជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ ដកហូត
Fri,05 November 2021 (Time 04:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 280នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីសុខមា​លភាពបងប្អូនប្រជាព​លរដ្ឋ ដែលទិញ​ទំនិ​ញយកទៅប្រើប្រាស់​ ពិ​សេ​សគ្រឿងឧ​បភោ​គ បរិភោ​គ ទិញយ​ក​ទៅទទួល​ទានប្រចាំ​នោះ ​នៅព្រឹ​កថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០​២១ នេះ កម្លាំងជំ​នាញ ក.ប.ប ខេត្តបន្ទា​យមានជ័យ​ ដឹក​នាំដោយ​លោក សាន វិជ្ជាសា​រ៉ាវុធ ប្រធាន សាខា​ការពារអ្នក​ប្រើប្រាស់ កិច្ចការប្រកួ​តប្រជែង និងបង្ក្រាប​ការក្លែងបន្លំ (ក.ប​.ប) ខេត្តបន្ទាយមាន​ជ័យ បាន​ចុះត្រួត​ពិនិត្យ​ទំនិញក្លែង​ម៉ាក ហួស​បរិ​ច្ឆេទប្រើប្រាស់ ​ខូច​គុណ​ភាព​ នៅតាមផ្ទះនិ​ងតូប​មួយ​ចំនួននៅ​បរិ​វេណផ្សា​រត្រី និងផ្សារ​អគ្គៈថ្មី ស្ថិតនៅ​ក្នុង​ភូមិប៉ាលេលិ​យ្យ២ សង្កាត់/ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលកម្លាំង​ជំនាញ​ដ​កហូតបាន​ទំនិញក្លែងម៉ា​ក ហួសប​រិ​ច្ឆេទប្រើប្រាស់ ខូច​គុណ​ភាព ​មួយ​ចំនួនរួម​មានៈ
-ម្សៅលាបមុខ ថាកលា​ងឃឹន ចំនួន ១១៨ខ្លង ស្មើ ១.៨គីឡូក្រាម
-ម្សៅលាបមុខខ្លងក្រហម ចំនួន ១.៣គីឡូក្រាម
-ឡេបុប្ផាស្រ្កាប់ ចំនួន ៣១ប្រអប់ ស្មើ ១៥.៥គីឡូក្រាម
-Peach Peeling ចំនួន ៨ប្រអប់ ស្មើ ៤គីឡូក្រាម
-Milky Vitamin Candy ចំនួន ២ប្រអប់ ស្មើ ១គីឡូក្រាម
-Extra White NIVEA ចំនួន ៧ប្រអប់ ស្មើ ៣.៥គីឡូក្រាម
-Christian Bernard ចំនួន ២ប្រអប់ ស្មើ ០.៨គីឡូក្រាម
-Cream Base ចំនួន ១ធុង ស្មើ ៥.២គីឡូក្រាម
-ផលិតផល Crab Stick ចំនួន ១៤កញ្ចប់ ស្មើ ៥.៦គីឡូក្រាម សរុបមា​នចំនួន ៣៨.៧គីឡូក្រាម

ជាមួយគ្នានោះដែរ​លោក សាន វិជ្ជាសា​រ៉ាវុធ បានមាន​ប្រសា​​សន៍ណែ​នាំដល់​ក្រុម​អាជីវ​ករ​ មុននឹង​ទិញទំ​និញ​ចូលម​ក​ដាក់​លក់ ត្រូវពិ​និត្យ​ឲ្យច្បាស់​លាស់នូវ​គុណ​ភាព ថ្ងៃខែ​បរិច្ឆេទ​ប្រើប្រាស់ និង​ស្លាក​ស​ញ្ញា ឬ​បាកូ​ដ(QR) ចេញពីក្រុមហ៊ុន បិត​នៅ​លើទំ​និញឲ្យ​បាន​ត្រឹមត្រូវ ចៀស​វាងទិញ​ចំទំនិ​ញហួស​កាលបរិច្ឆេ​ទប្រើប្រាស់ ខូចគុ​ណ​ភាព នាំប៉ះពា​ល់ដ​ល់សុខ​មាល​ភាពអ្នកទិញយ​កទៅ​ប្រើ​ប្រាស់ និ​ង​អ្នក​ទទួល​ទាន ព្រមទាំ​ងខាតបង់​នូវថវិកាជា​ដើម។

លោក សាន វិជ្ជាសា​រ៉ាវុធ បញ្ជាក់ថា រាល់មុខ​ទំនិញទាំងអស់ ត្រូវមា​ន​បាកូ​ដ(QR) បញ្ជាក់ពី​ក្រុមហ៊ុន​បិត​នៅលើមុ​ខ​ទំនិញ​​ ហើ​យអ្វីដែ​លពិសេសជា​ងនេះ​ទៅ​ទៀត​នោះគឺ​អក្ស (​ច ប ផ )ដែ​លបញ្ជាក់​អំពីផ​លិ​ត​ផ​ល​ដែល​បាន​ទទួល​ចុះបញ្ជីត្រឹមត្រូវ​ពីគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ បើមិនមានបិត​បាកូ​ដ(QR) និង​អក្ស (​ច ប ផ )ទេចាត់ទុកថា​ ផលិតផលទាំងនោះខុសច្បាប់។

ទន្ទឹមនោះដែរមន្ត្រីជំនាញក៏បានពន្យល់ណែនាំ និងផ្សព្វផ្សា យប្រកាសលេខៈ១៨៥ របស់ក្រ សួងពា​ណិជ្ជកម្ម ស្តីពីបទដ្ឋាន ព័ត៌មានស ម្រាប់អ្នកប្រើប្រាស់ ទៅដល់អាជីវករ ដើម្បីឲ្យអាជី វករ​កាន់ តែ​យល់ ដឹង និងមានកា រប្រុងប្រយ័ត្នខ្ពស់មុន នឹងសម្រេចចិត្តទិញផលិតផល យកមកដាក់តាំងលក់ ជៀសវា​ងផលិតផ លដែលបង្ករហានិ ភ័យដល់អ្នកប្រើប្រាស់ ដែលអាចប្រឈ មចំពោះមុខច្បាប់ ផងដែ រ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48364 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
94926 នាក់
ខែនេះ :
508106 នាក់
3 ខែនេះ :
1096288 នាក់
សរុប :
17694221 នាក់