ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំមេទ្ទិង​ខួបអនុ​ស្សាវរី​យ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
Fri,05 November 2021 (Time 04:45 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 352នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំមេទ្ទិងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកង​យោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដើម្បីអបអរសាទរ ចំពោះជ័យជំនះ​ជាប្រវត្តិសាស្ត្រ ដែ​លកម្ពុជាទាមទារបានមកវិញ នូវឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង។

លោកជំទា​វ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការប្រារព្ឋខួប​អនុស្សាវរីយ៏លើ​កទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតនៃកងយោធពលខេមភូមិមិន្ទ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការរំលឹកដល់សមិទ្ធិផល និងជាស្នាមព្រះហ​ស្ថដ៏មហាថ្លៃថ្លារប​ស់ព្រះមហាវីរៈក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដណ្តើម​បានទាំងស្រុងនូវឯក​រាជ្យជាតិពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយបាន​បង្កើត​ឡើងនូវកងយុទ្ធពលខេមរភូមិន្ទដ៏ក្លាហានរបស់ប្រជាជាតិខ្មែរ និងបានកសាងអភិវឌ្ឍន៍​ប្រទេ​សកម្ពុជា​អោយមានការរីកចំរើនលើគ្រប់វិស័យ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជ​ការ និងកងកំលាំង​ទាំង​បីប្រភេទ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការ អនុវត្តផែនការការ​ងារដែល​បាន​ដាក់ចេ​ញ អោយមានប្រសិទ្ធភាពខ្ពស់ មានសណ្តាប់ធ្នាប់ មានភាពអធិកអធម ឧត្តុង្គឧត្តម សំរាប់​កា​រប្រារព្ធមេទ្ទីងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯ​ករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២១ និងទិវាថ្ងៃកំណើតកងយុទ្ធពលខេមរភូមិន្ទ នាពេលខាងមុខ ពោរពេញដោយស្នាមញញឹម និងភាពខ្លៀវក្លា ប្រក​បដោយមោទនភាពជាតិ។

នៅក្នុងឱ​កាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ស្នើឱ្យមន្ទីរសុខាភិបាលខេត្ត ធ្វើការរៀបចំនូវសម្ភារៈដែលតម្រូវការចាំបាច់ និងមានរថយន្តសង្គ្រោះ ដើម្បីត្រៀមនៅពេល​មានបងប្អូនប្រជា​ពលរដ្ឋដែលបានចូលរួម និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធមាន បញ្ហាអី កើត​ឡើង ត្រូវជួយសង្គ្រោះ​ឱ្យទាន់ពេលវេលា និងត្រូវដាក់ម៉ាស៊ីនវាស់កំដៅ រួមជាមួយទឹកអាកុល ឬ ជែល ព្រម​ទាំងម៉ាសផងដែរ ដោយធ្វើយ៉ាងណាចូលរួមកាត់បន្ថយ​ហានិភ័យពីការចម្លងរីករា​លដា​លនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពា​ររបស់​ប្រមុខរាជរដ្ឋា​ភិបាលសម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ ៣កុំ ។

សូមបញ្ជាក់ថា៖ គម្រោង​នៃការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាឯករាជ្យ​ជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបា​ល នៃគណៈ​អភិបាលខេត្តប៉ៃលិន បានចេញសេចក្តីណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ ត្រូវរៀបចំចាត់ចែងការងារតាំងលម្អភ្លើង ចងបដាពាក្យស្លោក ទង់ សាសនា ព្រះមហា​ក្សត្រ នៅតាមទីតាំងសហគ្រាស ឯកជននិងទីសាធារណៈ ហើយណែនាំឱ្យប្រ​ជាជនចងទង់ជាតិ​នៅតាមផ្ទះជាដើម ដោយឡែកកងកំលាំ​ងប្រដាប់អាវុធគ្រប់ប្រភេ​ទត្រូវពង្រឹងការងារ​សន្តិសុខ​សណ្តាប់​ធ្នាប់សាធារណៈជូនព​លរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្តនៅខេត្តប៉ៃលិន អោយបាន​ល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53788 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
100350 នាក់
ខែនេះ :
513530 នាក់
3 ខែនេះ :
1101712 នាក់
សរុប :
17699645 នាក់