ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមប្រឹ​ក្សាខេត្តកែប​​ បើកកិច្ចប្រជុំសា​មញ្ញ​លើកទី២៩ អាណត្តិទី៣ ដោយលើ​កយ​កនូវរបៀបវា​រៈចំនួន៦ ដើម្បី​ដាក់ជូន​អង្គប្រជុំ ពិនិត្យ ពិភាក្សា ​និងអនុម័ត
Thu,04 November 2021 (Time 07:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 303នាក់)


ខេត្តកែប៖ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគ​ណៈអភិបាលខេត្តកែប នៅរសៀលថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១ បានដឹកនាំកិ​ច្ចប្រជុំសា​មញ្ញលើ​កទី២៩ របស់​ក្រុម​ប្រឹក្សា​ខេត្ត​ អាណត្តិទី៣​ ។

ក្នុងកិច្ចប្រជុំ​ឯកឧត្តម សំ សារីន​ បានលើកយកនូវរបៀបវារៈចំនួន៦ ដើម្បីដា​ក់ជូនអង្គប្រជុំ ​ពិនិត្យ ពិ​ភា​ក្សា និង​អនុម័ត៖
១- ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់​ក្រុម​ប្រឹ​ក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃចន្ទ ១៣រោច ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹ​ងថ្ងៃទី០៤ ខែតុលា​​ ឆ្នាំ២០២១
២- របាយកា​រណ៍​វឌ្ឍនភាព​របស់គណ:កម្មការកាតព្វកិច្ចរបស់ក្រុមប្រឹក្សាខេត្ត៖
-​ គណ:​កម្មាធិការសម្របសម្រួលបច្ចេកទេស​
-​ គណ:កម្មាធិការពិគ្រោះយោបល់​ស្ត្រី​ និងកុមារ​
-​ គណ:កម្មាធិការលទ្ធកម្ម​
-​ គណ:កម្មការសុរិយោដី​ខេត្ត​
-​ គណ:កម្មការរៀបចំគម្រោងខេត្ត​
-របាយការណ៍​ប្រចាំ​ខែ​ របស់ការិយាល័យប្រជាពលរដ្ឋ​របស់​ រដ្ឋបាលខេត្ត​
៣- ពិនិត្យ​ និងអនុម័តលើ​សេចក្ដីព្រាងសេ​ចក្ដីសម្រេចបង្កើ​តក្រុមការងារ​រៀបចំវេទិកា​រក្រុមប្រឹក្សា​ខេត្ត
៤-​ សេចក្ដីព្រាងរបាយការ​ណ៍​ ស្ដី​ពី​ សកម្មភាព​សំខាន់​ៗ​ ដែលបានអនុវត្តន៍ដោយ​ គណៈអភិបាល​ខេត្ត​ ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើ​កទី២៨ ដល់កិច្ចប្រជុំសាមញ្ញលើកទី២៩ របស់​ក្រុម​ប្រឹក្សា​ខេត្ត​
៥- ពិនិត្យ ពិភាក្សា និងអនុម័ត​លើសេចក្ដីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែ​តុលា ឆ្នាំ២០​២១ និងលើកទិសដៅអនុវត្តន៍ការងា​រខែប​ន្ទាប់ របស់រដ្ឋបាលខេត្ត
៦-​ បញ្ហា​ផ្សេងៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1124 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
88935 នាក់
ខែនេះ :
510571 នាក់
3 ខែនេះ :
1103104 នាក់
សរុប :
17702943 នាក់