ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អ្នករងគ្រោះដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៨.៨៦៦នាក់ស្មើ១៤% ទូរទាំងប្រទេសកម្ពុជា
Thu,04 November 2021 (Time 11:08 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 309នាក់)


ខេត្តបន្ទាយមានជ័យ:រយៈពេល៥ឆ្នាំចុងក្រោយមានប្រជាបលរដ្ឋរងគ្រោះដោយគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះមានចំនួន២០ករណី មានប្រជាពលរដ្ឋរងរបួសចំនួន២១នាក់ស្រី០៤នាក់ក្នុងនោះស្លាប់៦នាក់របួសធ្ងន់ស្រាលចំនួន១៥នាក់ ខូចខាតគ្រឿងចក្រ២គ្រឿងស្លាប់គោ២ក្បាលមានស្រុកអូរជ្រៅ៦ករណី ស្រុកថ្មពួក៤ករណី ស្រុកស្វាយចេក៤ករណី ក្រុងប៉ោយប៉ែត២ករណី ស្រុកព្រៈនេត្រព្រៈ១ករណី ស្រុកម៉ាឡៃ២ករណី ស្រុកភ្នំស្រុក១ករណី។


នេះបើតាមការបញ្ជាក់ពីលោក លី សារី អភិបាលរងខេត្ត ខណ:ដែលលោកនិងក្រុមការងារ អាជ្ញាធរមូលដ្ឋានអមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសនិងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាតម្លើងផ្ទាំងប៉ាណូអប់រំយល់ដឹងអំពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅរង្វង់មូលចូលច្រកតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។


លោក លី សារី បញ្ជាក់ទៀតថា ខេត្តន្ទាយមានជ័យ បានបន្សល់ទុកកាកសំណល់គ្រឿងផ្ទុះពីសម័យសង្គ្រាមជាស្តែងតាមការស្រាវជ្រាវទិន្នន័យចំការមីនមូលដ្ឋាន(Baseline Surver)របស់ថ្នាក់ជាតិ ដែលបានបង្ហាញអោយឃើញថាខេត្តបន្ទាយមានជ័យ មានផ្ទៃដីប្រមាណជាង២៥,០០០ហិកតា ត្រូវបានសង្ស័យមានគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមដែលជាបន្ទុកមួយដ៏ធំបណ្តាលប្រជាពលរដ្ឋស្លាប់និងរបួសនិងពិការដៃជើងរហូតបច្ចុប្បន្ននេះ។

ឯកឧត្តម លី ធុជ បញ្ជាក់ថា៖អ្នករងគ្រោះដោយគ្រាប់មីននិងយុទ្ធភ័ណមិនទាន់ផ្ទុះមានចំនួន៨,៨៦៦នាក់ស្មើ១៤%ទូរទាំងប្រទេសកម្ពុជាហើយមានអ្នករងគ្រោះដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឃុំគោករមៀត ស្រុកថ្មពួកចំនួន៣៩៦នាក់ទើបអាជ្ញាធរមីនកម្ពុជា បានតម្លើងផ្ទាំងប៉ាណូអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះនៅរង្វង់មូលផ្លូវចូលច្រកតំបន់ព្រំដែនបឹងត្រកួនស្ថិតភូមិ.ឃុំគោករមៀត ស្រុកថ្មពួក។

ក្នុងនោះឯកឧត្តទេសរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋ ដែលបានចូលរួមលើកប៉ាណូដែលខ្លឹមសារអប់រំណែនាំអោយយល់ដឹងអំពីគ្រោះថ្នាក់ដោយយុទ្ធគ្រឿងផ្ទុះ អោយប្រជាពលរដ្ឋបានដឹងចូលរួមការពារ ហើយឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះត្រូវរាយជូនអង្គភាពស៊ីម៉ាក់ ហាឡូត្រាស់ និងអាជ្ញាធរ សមត្តកិច្ចនៅក្បែរទៅទទួលយកមកកំទិចចោល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
45303 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
91865 នាក់
ខែនេះ :
505045 នាក់
3 ខែនេះ :
1093227 នាក់
សរុប :
17691160 នាក់