ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃ​លិន អំពាវនាវដល់​ពលករ​ខ្មែរ មិ​នត្រូវ​ឆ្លង​ដែន​ដោ​យខុស​ច្បាប់​តាមច្រករ​បៀន​ឡើយ ខណៈ​មាន​ជម្ងឺកូវីដ១៩ ឆ្លង​តាមព​លករខ្មែរឆ្លងដែន​មកពីប្រទេសថៃ
Thu,31 December 2020 (Time 10:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 408នាក់)


ខេត្តប៉ៃលិន៖បេសកកម្មថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលលោកជំទាវអភិបាលខេត្តប៉ៃលិន បានដឹក​នាំក្រុម​ការងារចុះពិនិត្យព្រំដែន ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈច្រក​ទ្វារព្រំដែន​កម្ពុជាថៃ ពេលដែលពលករឆ្លងដែនចូលមកខ្មែរវិញពិនិត្យឃើញមានករណីជំងឺកូវីដ១៩ ។

ប្រភពព័ត៌មា​នបានឱ្យដឹងថា៖ដោយសង្កេតឃើញពលករឆ្លង​ដែនច្រករបៀងលោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បានដឹកនាំក្រុម​ការងារ និងលើកឡើងថា "យើងទាំងអស់គ្នាសង្ឃឹមថា នឹងឆ្លង​ផុតគ្រោះភិត គ្រោះភ័យ យើងរួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកមួយនេះ។

លោកជំទាវក៏សូមជូនពរដល់ពុក​ម៉ែបងប្អូនជាទីគោរពស្រលាញ់ទាំងអស់ ទទួលបានសុខ ភា​ពល្អ ឈ្នះអស់​ខ្មាំងសត្រូវ ឆ្នាំថ្មីនាំមក លាភជ័យ ភាពជោគជ័យគ្រប់ភារកិច្ច។លោកជំទាវបន្តថា សូមពុក​ម៉ែបងប្អូន កុំភ្លេចខ្លួនត្រូវរក្សាអនាម័យ ​លាងដៃ អោយបានញឹកញាប់ ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ រក្សាគម្លាតពីគ្នា អោយបាន២ម៉ែត្រយ៉ាងតិច ។

រឿង​សំខាន់មួយទៀត នាងខ្ញុំសូមជំរាបជូ​នពុកម៉ែបងប្អូនទាំងអស់អោយបានជ្រាប និងយល់ថា បើសិនមា​នបងប្អូនកូនចៅធ្វើការនៅប្រទេសថៃមានបំណងវិលត្រឡប់មកវិញ សូមកុំប្រថុយជីវិត ឆ្លង​កាត់ច្រករបៀងខុសច្បាប់។ត្រូវបង្ហាញខ្លួន អោយមន្រ្តីសុ​ខាភិបាល និងក្រុមសមត្ថកិច្ច តាមច្រក​ទ្វារ ដើម្បីជួយពិនិត្យសុខភាពអោយបានច្បាស់លាស់ មុនពេលចូលទៅជិតជាមួយក្រុមគ្រួសារ ។ យើង​ត្រូវការពារសុខភាពក្រុមគ្រួសារជាទីស្រលាញ់របស់យើង ហើយការអោយនៅដាច់ដោយឡែក គឺមានកា​រមើលថែ ម្ហូបអាហារ ស្នាក់នៅ​ដោយយកចិត្ត​ទុកដាក់បំផុតពី​ក្រុមការងារ​ដោយមាន​ការឧ​បត្ថម ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃយើង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ។

សូមពុកម៉ែបងប្អូន​កុំភ័យកុំព្រួយ កុំចាញ់​បោក​មេខ្យល់ បោកប្រាស់អោយសោះ។តែវិធីដ៏ល្អបំផុត សូមពុកម៉ែ​បងប្អូនដែលកំពុងរស់នៅធ្វើការនៅប្រទេសថៃ សូមសំងំរក្សារស់នៅមួយកន្លែង ជៀស​វាងការ​ឆ្លងនូវមេរោគ កូវីដ-19 ព្រោះកំពុងឆ្លងជាកំហុកនៅក្នុងសហគមន៍នៃប្រទេសថៃ ។ ម្យ៉ាង​ទៀត បើក្នុង​ករណីបងប្អូនលួចឆ្លងដែនមកដល់ផ្ទះហើយ សូមរស់នៅដាច់ដោយឡែក សំងំនៅផ្ទះ​អោយបាន១​៤ថ្ងៃសិន ទើបចេញក្រៅ ក្នុង ករណីបងប្អូនមានអាការៈប្លែកមិនស្រួល សូមប្រញាប់​ទាក់ទង ក្រុមការងារ
នៅមូល​ដ្ឋាន ឬ មន្រ្តីសុខាភិបាលដើម្បីពិនិត្យសុខភាពជាបន្ទាន់ ។ សូមបងប្អូនទាំងអស់រួមគ្នា ដើម្បីស​ហគមន៍យើង និង ប្រទេសកម្ពុជាយើងអោយជៀសផុត ពីមេរោគដ៍កាចសាហាវមួយនេះ ។

លើសពី​នេះ យើងរួមដៃគ្នា អត់ធ្មត់បន្តិចស៊ូទ្រាំបន្តិច យើងនឹងទទួលបានជោគជ័យ ។បើតាម​លោក ធូ ភា ​អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះថា៖មានពល​ករ២នាក់ឆ្លងជំងឺកូវីដ១៩ មកពីប្រទេសថៃ ថ្នាក់ពួកគេឆ្លង​ដែនតាមច្រកទ្វារអន្តរ​ជាតិបានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង ។លោក​បានបន្ត​ទៀតថាពល​ករដែលកើតជំងឺកូវីដ១៩ នោះគឺម្នាក់រស់នៅភូមិផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន​ហើយម្នាក់ទៀតជាអ្នករស់នៅខេត្តបាត់ដំបង រហូតម​កដល់​ពេលនេះ អាជ្ញាធរ​ខេត្តបាន​បញ្ជូនទៅខេត្តបាត់ដំបងហើយ ។

លោកបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១​ នេះប្រជា​ពលករ​ដែលបាន​ធ្វើចត្តាឡី​ស័ក​នៅក្នុង​សណ្ឋាគារច្រកទ្វារអន្តរជាតិព្រំមានចំនួន៧៧នាក់ មានអ្នកវិជ្ជមាន១០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
218 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
47925 នាក់
ខែនេះ :
506358 នាក់
3 ខែនេះ :
1046217 នាក់
សរុប :
17641310 នាក់