ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូលកាន់មុខតំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន
Wed,03 November 2021 (Time 06:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 296នាក់)


ខេត្តបាត់ដំបង:នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុកកំរៀង ភ្នំព្រឹក សំពៅលូន ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ចប្រចាំការនៅតាមច្រកទ្វារព្រំដែន កងកម្លាំងសមត្ថកិច្ចភាគីប្រទេសថៃ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

យោងទៅតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ លេខ២៤៦៤ប្រក ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការ បានសម្រេច
១.ផ្ទេរភារកិច្ច លោក ឃឹម ទិព្វមុនី ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី(គីឡូ១៣) ស្រុកសំពៅលូន ឲ្យទៅកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ដូង ស្រុកកំរៀង
២.ផ្ទេរភារកិច្ច លោក នាង ច័ន្ទថារ៉ា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក ឲ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន
៣.លោក មឿ ណារុង ឋានន្តរស័ក្ដក្រមការដើមខ្សែ ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក
៤.លោក ណាត ចាន់រ៉េត ឋានន្តរស័ក្ដលេខាធិការរដ្ឋបាល ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុំ (អូរអន្លក់) ស្រុកកំរៀង ។

បន្ទាប់ពីប្រគល់ជូននូវសេចក្ដីសម្រេច និងត្រារដ្ឋបាល រួចមក លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ដូង ស្រុកកំរៀង ថ្មីដែលទើបតែផ្លាស់ប្ដូរ តំណាងលោក ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ស្រុកសំពៅលូន ភ្នំព្រឹក និងកំរៀង បានឡើងធ្វើការប្ដេជ្ញាចិត្ត ជូនដល់ឯកឧត្តម គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញចូលរួម ។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានមានប្រសាសន៍ណែនាំ ដល់កងកម្លាំងសមត្ថកិច្ចប្រចាំការច្រក លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ពង្រឹងកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាង ឲ្យកាន់តែរឹងមាំ ក្នុងន័យដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ឬអំពើខុសច្បាប់នានា ដែលកើតមាននៅក្នុងតំបន់ព្រំដែនសមីរបស់ខ្លួន ដើម្បីរក្សានូវគុណប្រយោជន៍របស់ប្រទេសទាំងសងខាង ទាំងផ្នែកសន្ដិសុខសុវត្ថិភាព និងផ្នែកសន្ដិភាពប្រទេស ។

ឯកឧត្តម ក៏បានបន្ថែមទៀតអំពីបញ្ហាដែលកំពុងប្រឈមសព្វថ្ងៃគឺបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសង ជាបញ្ហាដែលរដ្ឋបាលស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ត្រូវតែពង្រឹងឲ្យបានជាប់ជាប្រចាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
764 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
88575 នាក់
ខែនេះ :
510211 នាក់
3 ខែនេះ :
1102744 នាក់
សរុប :
17702583 នាក់