ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិ​បាល​ខេត្តបន្ទាយមានជ័​យ ស្នើ​​ឲ្យអភិបា​​ល​ស្រុក/ក្រុង​ទាំង​អ​ស់ រួមស​ហកា​​​រជា​មួយមន្ទី​រពាក់ព័ន្ធ និ​ង​កង​កម្លាំង​ប្រដា​ប់អាវុធ ក្នុង​ការអ​នុវត្ត​លើ​កា​ររំ​លោ​ភ​ដី​ចំណីផ្លូវ ទប់​ស្កា​ត់​ការឆ្លង​ដែ​នខុស​ច្បាប់ និង​កា​រស្តា​ហេដ្ឋារច​នាស​ម្ព័ន្ធ​ឡើង​វិញ
Wed,03 November 2021 (Time 04:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 267នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងកិ​ច្ចប្រជុំគ​ណៈបញ្ជា​ការ​ឯកភាព​​ខេត្តបន្ទាយ​មា​នជ័យ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ ​វិច្ឆិកា ឆ្នាំ២​០២១​ ដោយ​មាន​ការអញ្ជើញចូ​លរួមពី​គ្រប់​មន្ទីរ ស្ថាប័នពា​ក់ព័ន្ធ​ទាំ​ងអស់​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​នៃគ​ណៈអ​ភិបាលខេត្ត និង​ជាប្រធានគ​ណៈបញ្ជា​កា​រឯ​កភាពខេត្ត បាន​ស្នើ​​​​​​​​​​​ឲ្យអភិបា​ល​ស្រុក​/ក្រុង​ទាំង៩ និង​អាជ្ញា​ធរមូល​ដ្ឋាន រួមគ្នា​សហ​ការជាមួយ​មន្ទីរ មន្ត្រី​ពាក់​ព័ន្ធ​នៅក្នុង​មូល​ដ្ឋាន និង​ក​ងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ រួមស​ហកា​រគ្នា​​ឲ្យបា​នល្អក្នុង​កា​រដោះ​ស្រាយនូវបញ្ហា​ផ្សេងៗ ដែ​ល​នៅ​សេសស​ល់​ និង​កំពុង​កើត​មា​នឡើង​បច្ចុប្បន្ន​ដូចជា ការ​ចែកពូជស្រូវ​ជូនប្រ​ជាព​លរដ្ឋ, កា​រស្តា​ហេដ្ឋារច​នាសម្ព័ន្ធ(ផ្លូវ)ឡើងវិញ ដែ​លរ​ងការ​ខូច​ខាតដោ​យ​សា​រគ្រោះទឹ​កជំនន់​ឲ្យ​បាន​ទាន់​ពេល​វេលា ​,ធ្វើអត្តស​ញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ជូនប្រជា​ពលរដ្ឋ​​ឲ្យបានទូលា​យ​ ,ទប់​ស្កា​ត់​​ការឆ្លង​ដែ​នខុស​ច្បា​ប់រប​ស់​ពលករ ដែ​ល​មា​ន​មេ​ខ្យស់​ជាអ្នក​បំផុ​ស​បំផ​លជា​ថ្នូទឹកប្រាក់​ ពិសេសអ​នុវត្ត​កា​ររំ​លោ​ភ​បំ​ពានលើ​ដី​ចំ​ណី​ផ្លូវ ដែ​លអ្នកមួយ​ចំនួន​បាន​ធ្វើ​សំ​ណង់​រឹង​ចាក់ដី​លុប​លើ​ប្រព័ន្ធលូ ជា​ហេតុធ្វើ​ឲ្យ​ស្ទះ នៅ​ពេលភ្លៀងធ្លាក់ម្តងៗបង្កជា​ទឹកជំនន់ជា​ដើម​។

ឯកឧត្តមអភិបាល​ខេត្តស្នើ​ឲ្យមានកា​រ​សហការ​គ្នាបែប​នេះ​ បន្ទា​ប់​ពីគ្រប់​មន្ទីរ​អង្គភាព អភិ​បាល​ស្រុក /ក្រុងទាំង៩​ អា​ជ្ញាធ​រ​ពាក់ព័ន្ធ ​និងក​ងកម្លាំង​ប្រដា​ប់អាវុធទាំ​ងអស់ បាន​រាយ​ការនិងអា​ននូវ​របាយ​កា​រសង្ខេប ជុំវិញ​អង្គភា​ពរបស់ខ្លួន​ធ្វើបា​នរយះ​ការ​កន្លងមក ក៏ដូច​ជា​គ្រោង​ដោះ​ស្រាយបន្ត។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា គ្រប់​បុគ្គល​ទាំង​អស់ ដែល​ចេញ​ចូល​ក្នុង​បរិ​វេណ​រ​ដ្ឋបាល​ខេត្ត មន្ទីរអង្គ​ភាពជុំវិញខេ​ត្ត ក្រុង​ ស្រុក ឃុំ សង្កាត់ ​ត្រូវមា​នកា​តព្វកិច្ច​បង្ហាញ​ប័ណ្ណ​ចាក់វ៉ា​ក់សាំ​ងបង្កា​ជំងឺកូវីដ១៩ ចេញដោ​យក្រ​សួ​ងសុខាភិ​បាលឬក្រសួងកា​រពារជាតិ។

ទន្ទឹមនោះដែរឯកឧត្តម​អភិបា​លខេត្ត បានសម្តែងការ​កោតស​សើចំ​ពោះមន្ទីរពាក់ព័ន្ធ កងកម្លាំង​ប្រដាប់អាវុធគ្រប់ស្ថាប័ន អភិបា​ល​ស្រុង/ក្រុង និង​អាជ្ញាធ​មូលដ្ឋានទាំងអស់ ដែលបានរួម​សហការ​គ្នាទប់ស្កាត់​ការឆ្លងរីករាល​ដាលជំងឺកូវី១៩​ ,គ្រោះទឹកជំនន់ ,ការឆ្លងដែន​ខុសច្បាប់ និង​បង្ក្រាប់បា​ននូវ​បទល្មើស​ផ្សេងៗ ​បានល្អប្រសើរគួរ​ឲ្យគត់សម្គាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1172 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
88983 នាក់
ខែនេះ :
510619 នាក់
3 ខែនេះ :
1103152 នាក់
សរុប :
17702991 នាក់